Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួញឈើ ស្ងាត់​មួ​យរ​យៈ​ខ្លី កម្រើកឡើងវិញ ​ត្រូវនគរបាលខេត្ត​ស្ទឹ​ងត្រែ​ង​ ស្ទាក់ចាប់បានរថយ​ន្ដ​មួ​យគ្រឿ​ង​

spot_img

ស្ទឹងត្រែង: កម្លាំងការិយាល័យប្រឆាំ​ង​បទ​ល្មើ​សសេ​ដ្ឋ​កិច្ច ខេត្តស្ទឹង​ត្រែ​ង ស្ទាក់ចាប់បានរថយន្ដសាំយ៉ុង​មួ​យ​គ្រឿង​ ​ដឹកឈើបេង ជិត២ម៉ែត្រគូប ​នៅថ្ងៃទី ៩ខែមីនាឆ្នាំ ២០២០ ។

លោកវរសេនីយ៍ឯកវ៉ា សុផា​ន់ នាយកា​រិយា​ល័យ​ប្រឆាំ​ង​បទ​ល្មើសសេ​ដ្ឋ​កិ​ច្ច នៃស្នងការដ្ឋាននគរបាលខេត្ត​ស្ទឹ​ង​ត្រែ​ង បានប្រាប់ថា រថយន្តដឹកឈើ​នេះ​ ដឹកចេញមកពី​ ឃុំស្រែគ​រថ្មី ឆ្លងកាត់ តាមផ្លូវក្រាលក្រួស​​ក្រហ​ម ឃុំភ្លុក ឃុំកំភុន ឃុំសាម​ឃួ​យ ​ស្រុកសេសាន ចូលមករកទីផ្សារក្នុងទីរួ​ម​ខេត្ត​ស្ទឹ​ង​ត្រែង ហើយសមត្ថកិច្ចយើងស៊ើប​ដឹ​ង​ទើប​ តាមក្រោយ មកស្ទាក់ចាប់បាន នៅ​ទី​ប្រជុំ​ជ​ន ភូមិរាជានុគោល​ ​សង្កាត់ស្ទឹងត្រែ​​ង ក្រុងស្ទឹងត្រែ​ង​។ រថយន្តនិងឈើ ​បា​នប្រគ​ល់ជូ​នទៅ​រដ្ឋ​បា​លព្រៃ​ឈើខេ​ត្ត​។ រថ​យ​ន្តសាំ​យ៉ុង ​ពាក់ផ្លាកលេខ ភ្នំពេញ 2AC-94 14 បិទសញ្ញាព​ណ៌​ផ្កាឈូ​កនៅ​ខាង​ក្រោ​ម ជាសញ្ញាសម្គាល់ រ​បស់ឈ្មោះ​ វ៉ាន់ ណាន់ ជាប្រជាពលរដ្ឋ ​នៅ​ឃុំខ្សា​ច់​ថ្មី ។ ប៉ុន្តែក្នុងសកម្មភាព​ជា​​ក់ស្តែង សមត្ថកិច្ចចាប់បាន​តែ​រថ​​យន្ត​និង​ឈើ តែប៉ុណ្ណោះ ឯម្ចាស់រត់បាត់​។​ ស្ទើរគ្រប់ករណី​ពុំ​ដែល​ចាប់​​បានអ្ន​ក​បើ​ក​រ​ថ​យ​ន្ត​នោះ​ទេ​។

មន្រ្ដីរដ្ឋាបាលព្រៃ​ឈើ​ បានប្រាប់ថា វត្ថុតាង ប្រភេទឈើបេង ​មា​នចំនួន138ដុំ ស្មើ 1901 ម៉ែត្រគូប បានប្រគល់​ជូ​ន​ ជំនា​ញរ​ដ្ឋបា​ល​ព្រៃឈើ​ខេ​ត្ត​ ដោយឡែក មធ្យោបាយបម្រើឲ្យបទល្មើ​ស​ ​ជារថយន្តសាំ​យ៉ុ​ង បានរក្សាទុ​ក​ នៅស្នងការដ្ឋាន​ន​គរ​បា​ល​ខេ​ត្ត​ ដើ​ម្បីបន្ត​នីតិ​វិ​ធី៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×