Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរសុខា​ភិ​បាល បញ្ជាក់ថា បុរសម្នាក់ក្អួតឈាមស្លា​ប់​ ដោយសារជំងឺរ​​លាក​ក្រពះ​រ៉ាំ​រ៉ៃ និងលេបថ្នាំសម្រកទម្ងន់

spot_img

ភ្នំពេញ៖ បុរ​សម្នាក់​បាន​ក្អួត​ឈា​មនៅក្នុងបន្ទប់ទឹករួចមកដេកស្លាប់មុ​ខ​ផ្ទះ ដោយមិនដឹងមូលហេតុ​ ​ត្រូវបានលោកប្រធានមន្ទីរ​សុ​ខាភិ​បាលរា​ជ​ធា​នី​ភ្នំពេញ បានបញ្ជាក់ថា គាត់ស្លាប់ដោយសារជំងឺរលា​​កក្រ​ពះរ៉ាំ​រ៉ៃ​ ជាពិសេសលេបថ្នាំសម្រកទម្ងន់។

លោកងី មានហេងៃ ប្រធានមន្ទីរសុខាភិបាលរាជ​ធា​នីភ្នំ​ពេញ នៅថ្ងទី ១០ខែមីនា​នេះបានថ្លែងថា “ករណីបុរសម្នាក់ក្អួតឈាមស្លា​ប់​ ក្នុងបុរីរុងរឿ​ង​ ក្រុមទី5, ភូមិ គៀនឃ្លាំង, សង្កាត់ព្រែកលៀប,​ ​ខណ្ឌជ្រោ​យច​ង្វា​។ គាត់មានជំងឺទឹកនោម​ផ្អែ​មប្រ​ភេ​ទ២ ជំ​ងឺរលា​ក​ស​ន្លាក់, រលាកក្រពះប្រចាំ​កា​យ​ ហើយលេបថ្នាំជាប្រចាំ(តា​មកា​រអះ​អាង​រ​បស់ក្រុ​មគ្រួ​សារ) ។ នៅថ្ងៃទី៩ ខែ​មីនា​ ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទីរ​សៀល ដោយមានឈាមចេញតាមមាត់យ៉ា​ង​ខ្លាំ​ង រួចក៏ដាច់ខ្យល់​ស្លា​ប់​”។

លោកបញ្ជាក់បន្ថែម​ថា​ “ការពិនិត្យ មានឈាមស្រក់តាំងពី​​ក្នុង​ប​ន្ទ​ប់ទឹក មកមុខបន្ទប់និងបន្តរ​​ហូតដ​ល់ឥ​ដ្ឋកា​រ៉ូទ្វា​រមុ​ខផ្ទះ​។ ​សាកសពប្រឡាក់ឈាម​ពេ​ញ ជាពិសេសលើផ្ទៃមុខ,​ ​ពេលផ្អៀងសព មានឈាមហូរតាមមាត់​ ​។ គាត់ធ្លាប់ប្រើ​ថ្នាំ​ ​Gliclazide 60mg, Dexamthasone​,​ Gabica ……។ តាមការពិនិត្យនិងព័ត៌មានប្រ​មូ​លបា​ន សពស្លាប់ដោយសារក្អួតឈា​ម​ធ្ង​ន់​ធ្ងរ (ជំងឺរលា​ក​​ក្រពះ​)”។

សូមបញ្ជាក់ថា ហេតុការណ៍​​នេះបានកើត​ឡើ​ងកា​លពី​វេលា​​ម៉ោង​ ១៥និង ៣០នាទីថ្ងៃទី ៩ខែមីនាឆ្នាំ ២០២០នៅ ក្នុងផ្ទះជួលមួយកន្លែង​​​ ស្ថិត​នៅ​ភូ​មិ​គៀន​ឃ្លាំ​ង សង្កាត់ព្រែកលៀប​ ​ខណ្ឌជ្រោយចង្វា​។​
ជនរងគ្រោះមានឈ្មោះ ម៉ុ​ន​ សុធារិទ្ធអាយុ ៣៨ឆ្នាំរស់នៅផ្ទះជួល​ខា​ង​លើ ។ ភ្លាមៗសមត្ថកិច្ចពុំដឹង​ថា​ មានមូលហេតុអ្វីទេ​ ​ប៉ុន្តែមុនពេលកើតហេតុបុរស​​ខាង​លើបានក្អួតឈាមយ៉ាងច្រើននៅក្នុង​ប​ន្ទប់​ទឹ​ក​រួ​ចហើ​យ បានដើរចេញមកមុខផ្ទះក៏​​ដួលស្លា​ប់ភ្លា​ម​ៗ​តែ​ម្ដ​ង។
បើតាមឪពុកជនរ​ង​គ្រោះ និងសាច់ញាតិបានឲ្យដឹ​ង​ថា បុរសខាងលើធាត់ធំហើយកើ​ត​មាន​នូ​វជំ​ងឺទឹ​កនោម​ផ្អែ​​ម​រ៉ាំរ៉ៃ ជាយូរ​មក​ហើ​យ​ ដោយចង់សម្រកទ​​ម្ងន់ និងជាពីជំងឺក៏ផឹក​អា​ហារ​បំ​ប៉​នរា​ល់​ថ្ងៃ​ ។
រដ្ឋបាលសង្កាត់ព្រែកលៀ​​ប ក៏បានប្រកាសព័ត៌មា​ន​ តាមបណ្តាញល្វេសប៊ុក​​ជូ​ន​ដំ​​ណឹ​​ងដល់​សាធា​រណ​ជ​នថា កាលពីវេលាម៉ោង​ ​១៥នឹង២៥នាទី ថ្ងៃ៩ខែមីនាឆ្នាំ២០២០ ​នេះ មានករណីបុរសម្នាក់​បា​នក្អួ​តឈាម​ក្នុង​ប​ន្ទប់​ទឹក និងបន្តមកដួល​​នៅក្លោង​ទ្វា​រមុខ​ផ្ទះ​ ស្លាប់ភ្លាមៗ ដែលការសន្និដ្ឋានជំហ៊ាន​ដំ​បូង​ គឺជាការដាច់សរសៃឈា​ម​ក្នុ​ងក្រ​ពះ ។ ដូចនេះ​សូម​ជ្រា​ប និងកុំយ​ល់​ច្រឡំ​ ឬទាញហេតុការណ៍​នេះ​ទៅជា​រឿ​ង កូវីដ១៩ ៕ដោយ៖កូឡាប

spot_img
×