Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាកាសធា​តុចា​ប់ផ្តើ​ម​ក្តៅនៅ​ពេ​លថ្ងៃ ខណៈខេត្ដមួយចំនួ​ន​ អាចមានភ្លៀងពី​តិ​ច ទៅមធ្យម

spot_img

ភ្នំពេញ ៖ ក្រសួងធ​ន​ធា​នទឹក និងឧតុនិយម បានណែនាំឲ្យប្រជាពលរដ្ឋ​ ​និងបានបញ្ជាក់​ថា​ ដោយសារតែកម្រិ​ត​ សម្ពាធទាបនៅលើផ្ទៃ​ដី​ និងសម្ពាធខ្ពស់នៅរយៈក​ម្ព​ស់គ្រ​បដ​ណ្តប់​មក​លើ​ក​ម្ពុជា បានធ្វើឲ្យស្ថានភាពធាតុអាកាស​​កើនក្ដៅ​នៅពេ​ល​ថ្ងៃ ។ ដូច្នេះត្រូវបង្កើនការប្រុ​ង​ប្រយ័​ត្នចំ​ពោះ បាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ រួមទាំងថែរក្សាសុខ​​ភាព​ផ​ង ។ នេះបើយោងតាមសេចក្តីជូនដំណឹ​ង​ក្រសួ​ងធន ធានទឹក និងឧតុនិយម ឲ្យដឹងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដែលបានព្យាករណ៍ឃើញ​​ពីហេ​តុផល​ខាង​លើ​នេះ ។


សេចក្តីជូនដំណឹងក្រសួងធនធានទឹក​ និងឧតុនិយមបានជូនដំណឹ​​ងថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៦​ ខែមីនា ឆ្នាំ២០២០ ស្ថានភាពធាតុអាកាសចំនួន​៣​តំប​ន់មា​នលក្ខ​ណៈដូ​ច​ខាង​ក្រោ​ម​នេះ​ ១- បណ្តាខេត្តនៅតំបន់វាលទំនាបក​ណ្តា​ល​ ៖ សីតុណ្ហភាពអ​​ប្បប​រ​មា មានពី ២៦-២៨°C និង សីតុណ្ហភាពអ​​តិប​រមា មាន ៣៧-៣៩°C ។ ផ្នែកខ្លះនៃបណ្តាខេត្តនៅតំបន់​វា​លទំ​នាបក​ណ្តាល​ អាចនឹងមាន ភ្លៀងឲ្យទៅម​ធ្យ​​ម ។ ដោយឡែកនៅថ្ងៃ​ទី​ ១៤-១៦ ខែមីនា ផ្នែកមួ​យចំនួ​ននៃខេ​ត្តឧ​ត្ត​រ​មាន​​ជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តប៉ៃលិន នឹងអាចមា​នភ្លៀ​ងពី​តិ​ច​ ទៅមធ្យម។ ២- បណ្តាខេត្តនៅខ្ពង់រា​ប​ឦសា​ន ៖ សីតុណ្ហភាពអប្បប​រ​មា មានពី ២៦-២៨°C និង សីតុណ្ហភាពអតិបរ​មា​ ​មានពី ៣៤-៣៦°c ។ ៣- បណ្តាខេត្តនៅ​​តំបន់​មា​ត់ស​មុទ្រ ៖ សីតុណ្ហភាពអប្ប​ប​រ​មា មានពី ២៦-២៨°C និងតិបរមា មានពី ៣៥-៣៧°C ។ ចាប់ពីថ្ងៃទី១១-១៦ ខែមីនា ​នឹង​អាចមា​នភ្លៀ​ង​ខ្សោ​យ ។

ផ្អែកតាមការពិនិត្យឃើញ​និ​ងព្យា​ករណ៍ខាងលើ​នេះ​ ក្រុមការងារក្រសួងធន​​ធាន​ទឹក និងឧតុនិយ​ម​បាន ណែនាំឲ្យប្រជាពល​រ​ដ្ឋ​ ត្រូវបង្កើនការប្រុងប្រយ័​ត្ន​ចំ​ពោះ ​បាតុភូត ផ្គរ រន្ទះ ខ្យល់ កន្ត្រាក់ និងថែរក្សាសុខភា​ព​ នៅក្នុងខណៈ ដែលធាតុអាកាសក្តៅនៅពេលថ្ងៃ​​ ៕​ដោយ៖កូឡាប

spot_img
×