Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យោធាម្នាក់​ត្រូ​វរ​ន្ទះបា​ញ់ស្លា​ប់ និងផ្ទះប្រជាពលរដ្ឋ​៧ខ្នង រង​ផលប៉ះ​ពាល់​ពីខ្យ​ល់​ក​ន្ត្រាក់​

spot_img

តាកែវ ៖ ភ្លៀងកក់ខែមួយមេលាយឡំមកជាមួ​យ​នឹង​ខ្យល់​ក​ន្ត្រាក់ ធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន​៧ខ្ន​ង រងការខូចខាត​យ៉ា​ងដំ​​ណំ និងមានរន្ទះបាញ់​ស្លា​ប់​ទា​ហាន នៅស្រុកត្រាំកក់។ ហេតុការណ៍ខ្យល់ក​ន្ត្រា​ក់​នេះ កើតឡើងនៅថ្ងៃ៩​ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៤​និ​ង០០​នាទី​រ​សៀល នៅក្នុងឃុំត្រពាំងធំ​ខា​ង​ជើ​ង ស្រុកត្រាំកក់ ខេត្តតាកែវ។

បើតា​មកា​រ​ឲ្យដឹងពីលោក សាយ វណ្ណៈ អភិបាលរងស្រុកត្រាំកក់​ ​នៅវេលាថ្ងៃ​កើត​ហេ​តុ មានភ្លៀងរលឹមកក់ខែ​​មួយ​មេ​ ស្រ​បជាមួយគ្នានោះ ក៏​មានខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង​​ប្រមាណ​ជា​ង​១ម៉ោ​ង​។
លោកអភិបា​ល​រ​ង​បន្តថា ក្រោយពេលរាំ​​ងភ្លៀ​ងក៏​មា​នសេ​ចក្តី​រា​យកា​រ​ណ៍ ពីឃុំ​ខាង​លើ​ថា​ មានផ្ទះរបស់ប្រជាពលរដ្ឋ​ត្រូ​វ​ខ្យល់​ក​ន្ត្រាក់ បោក​បក់​រងកា​រ​ខូ​ចខាត ទើបខាងអាជ្ញាធរស្រុក​​បានទៅ​ពិ​និត្យ​ជាក់ស្តែ​ងឃើ​ញថា​ ​ហេតុការណ៍នេះ ​ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៧គ្រួ​សា​រមា​ន៖ ១.​ឈ្មោះ ចាន់ ភាព ភេទស្រី ប៉ើងដំបូល។ ២.ឈ្មោះ​ ហែម នឹម បាក់យ៉ាប​មុ​ខផ្ទះ​។ ៣.​ឈ្មោះ ជុំ លន់ ប៉ើងដំ​បូល​និងបាក់យ៉ាបមុខ​​ផ្ទះ។ ៤.​ឈ្មោះ ខាត់ ដុយ ភេទប្រុស អាយុ៥២ឆ្នាំ ផ្ទះទំហំ ៥គុណ៦ ជញ្ជាំងឈើប្រក់ក្បឿង រលំ​ទាំង​ស្រុង​។ ក្នុងហេតុការណ៍នោះ​ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់​ម​​នុ​ស្សទេ​។ ៥.ឈ្មោះ រោង ខេម ប្រុស អាយុ៣៧ឆ្នាំ ប៉ើងដំបូល។​
៦.ឈ្មោះ ពេជ្រ សាវ៉ន ភេទប្រុស​ អា​យុ៤៣ឆ្នាំ ប៉ើងដំបូ​ល​។​ ៧.ឈ្មោះ ឈិ សារ៉េម ភេទស្រី ខ្យល់បក់បោក ​ខូចខាត សម្ភារៈក្នុង​ផ្ទះ​។

ដោយឡែ​ក​រសៀល​​ថ្ងៃ​ដដែល នៅវេលាម៉ោង១៤និង៣០​នា​ទីរ​សៀ​ល មានករណីរន្ទះ​បា​ញ់​១ករណី ក្នុងវរៈសេ​នាតូច​លេ​ខ៣​១៤ ស្ថិតក្នុងភូមិត្រ​ពាំ​ងក្រ​ឡា​ញ់ ឃុំអូរសារាយ​ ​ស្រុកត្រាំកក់ បណ្តាលឲ្យស្លាប់លោកអនុសេ​​នីយ៍​ទោ ​អ៊ុត ផល្លា មេបញ្ជាការរងកងអ​នុ​​សេនា​​ធំ​លេខ១០ នៃវរៈសេនាតូ​​ច លេខ១១៤ កងពលតូច​ថ្មើ​រជើ​​ង​លេខ១១។ ប្រភពពីកន្លែងកើ​ត​ហេតុ​ឲ្យដឹ​ងថា ពេលភ្លៀងកំពុ​​ងធ្លា​ក់​ជន​រ​ង​គ្រោះ បានទៅអូសម៉ូតូចូលក្នុ​ង​ប​ន្ទប់ ក៏ត្រូវរន្ទះបាញ់​ស្លា​ប់តែ​ម្ត​ង។
លោកអភិបាលរងស្រុ​ក​ត្រាំ​កក់ បានធ្វើការអំពា​វ​នាវ​ ដល់បងប្អូនប្រជាពលរដ្ឋ​ទាំ​ង​អស់​ មានកា​រប្រុង​ប្រ​យ័ត្ន​ខ្ពស់ ព្រោះមួយរយៈពេលនេះ​ ​ឲ្យតែមានភ្លៀងធ្លាក់មកគឺតែ​ង​តែ​មានផ្គ​រ​រន្ទះ និងខ្យល់ព្យុះបោកបក់មក​មិ​នខា​នឡើ​យ ​ដូច្នេះចូលមានការប្រុងប្រយ័ត្នទាំ​ង​អ​ស់គ្នា៕ដោយ៖តាកែវ

spot_img
×