Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់ បន្លំ​ឡើង​ផ្សំ​ដំណេក ជាមួយ​កូនក្រមុំ បាន​៣​ដង រីឯ​ប្តី​ស្រវឹង​ជោក ដេក​នៅ​ក្រោមផ្ទះ

spot_img

​ព្រៃវែង​៖ ថ្ងៃ​រៀបការ​កូនក្រមុំ​ម្នាក់ ត្រូវ​យុវជន​ម្នាក់ បាន​លប​លួច​ឡើង​លើ​ផ្ទះ​ផ្សំ​ដំណេក​ជំនួស​ប្តី រហូត​ព្រឹក​ឡើង ទើប​ភ្ញាក់ផ្អើល​ឆោឡោ​ពេញ​ផ្ទះ នៅ​គ្រា​ដែល​កូនកំលោះ​ផឹកស៊ី​ស្រវឹង​ជ្រុល​ដេក​នៅ​ក្រោមផ្ទះ​មិនដឹង​ខ្លួន​អ្វី​សោះ ។​ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​អង្គារ ទី​១៦ ខែ​មករា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​ឆ្ពឺស ឃុំ​ថ្ម​ពូន ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង នៅ​គ្រា​ដែល​ឮ​សំឡេង​កូនក្រមុំ​ស្រែក​ចេញពី​បន្ទប់ ។ ពេលនោះ ញាតិមិត្ត​បងប្អូន​បាន​នាំគ្នា​ស្ទុះ​ទៅ​មើល​ក្នុង​បន្ទប់ ស្រាប់តែ​ឃើញ​យុវជន​ម្នាក់​ឈ្មោះ ឈីន ចាន់​សេង អាយុ​១៨​ឆ្នាំ កំពុង​ដេក​ស្រាត​ននល​គោក​យ៉ាង​សុខ​ស្រួល ក៏​ចាប់​ប្រគល់ឲ្យ​សមត្ថកិច្ច​តែ​ម្តង​។

​មន្ត្រីនគរបាល​ស្រុក​កញ្ជ្រៀច​បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៨ មាន​ពិធី​រៀប​មង្គលការ​កំលោះ​ក្រមុំ​មួយគូ នៅ​ភូមិ ឃុំ​ខាងលើ​។ នៅពេល​យប់​នោះ​មាន​កម្មវិធី​ផឹកស៊ី រាំ​កម្សាន្ត ហើយ​យុវជន​សង្ស័យ​ក៏​បាន​ទៅ​ឈរ​មើល​កម្មវិធី​រាំ​ច្រៀង​នោះ​ដែរ ព្រោះ​ផ្ទះ​ជិតគ្នា​។ នៅ​ពេល​ជិត​ចប់​កម្មវិធី កូនក្រមុំ​អស់កម្លាំង​ក៏​ចូល​ទៅ​ដេក​បន្ទប់​ផ្សំ​ដំណេក​តែម្នាក់ឯង រីឯ​កូន​កំលោះ​នៅ​បន្ត​ផឹកស៊ី​រាំរែក​ជាមួយ​មិត្តភក្តិ​បងប្អូន​ក្នុង​រោងការ​មុខផ្ទះ​។ ឃើញ​ឱកាសល្អ យុវជន​ឈីន ចាន់​សេង ក៏​យក​សារុង​រុំ​ខ្លួន​លប​ចូល​ក្នុង​បន្ទ​ផ្សំ​ដំណេក​ជំនួស​កូនកំលោះរ​ហូត​បាន​សម្រេច​រហូតដល់​៣​លើក ។ លុះ​ព្រឹក​ឡើង ទើប​កូនក្រមុំ​ភ្ញាក់ខ្លួន ព្រោះ​អ្នក​ដែល​ផ្សំ​ដំណេក​កាល​ពី​យប់មិញ មិនមែន​ជា​ប្តី​របស់​ខ្លួន​នោះទេ ហើយ​ក៏​ស្រែក​ឆោឡោ​ផ្អើល​អស់​មនុស្សម្នា​នៅក្នុង​ផ្ទះ នាំគ្នា​ឡើង​ចាប់​យុវជន ឈីន ចាន់​សេង ប្រគល់ឲ្យ​សមត្ថកិច្ច​។​

​កូនក្រមុំ​ឈ្មោះ ប​.​ស​.​ជ​.​ន​. អាយុ​១៨​ឆ្នាំ បាន​អះអាង​ថា នៅ​គ្រា​ដែល​យុវជន​ចាន់​សេង ចូលទៅ​ក្នុង​បន្ទប់​នាង ក៏​បានដឹង​ដែរ ប៉ុន្តែ​ដោយសារ​ក្នុង​បន្ទប់​បិទ​ភ្លើង​មើល​មិន​ឃើញ​មុខ និង​នឹក​ស្មានថា​ជា​ប្តី ទើប​ពេល​គេ​រួម​រ័ក្ស​ជាមួយ​នាង​មិន​ប្រកែក ដោយ​គិត​ថា​ជា​ប្តី លុះ​ព្រឹក​ឡើង​ទើប​ឃើញ​អ្នក​ដេក​ជាមួយ​មិនមែន​ជា​ប្តី ក៏​ស្រែក​ឆោឡោ​តែម្តង​។​

ដោយឡែក​យុវជន ឈីន ចាន់​សេង បាន​និយាយ​នៅ​កន្លែង​ប៉ូលិស​ថា រូបគេ​និង​នាង ជា​អ្នក​ជិតខាង​នឹង​គ្នា ហើយ​ខ្លួន​បាន​លួច​ស្រឡាញ់​នាង ជា​យូរ​មក​ហើយ តែ​មិន​បាន​សារភាព​រហូតដល់​នាង​រៀបការ ក៏​មក​មើល​កម្មវិធី​រាំ​ច្រៀង ។ លុះ​យប់​ជ្រៅ​ពេល​ឃើញ​នាង​ឡើង​ទៅ​ដេក​ម្នាក់ឯង ហើយ​កូនកំលោះ​នៅ​ដេក​ក្នុង​រោង​ក្រោមផ្ទះ ជា​ឱកាស​ល្អ ខ្លួន​ក៏​បន្លំ​ជា​កូនកំលោះ ឡើង​ទៅ​ផ្សំ​ដំណេក​ជាមួយ​នាង​តែម្តង​។ យុវជន​សង្ស័យ បាន​និយាយ​មិន​លាក់លៀម​ថា ដោយសារ​តែ​គេ​ខំប្រឹង​ពេក​រហូត​ដល់​ទៅ​៣​ដង ធ្វើឲ្យ​អស់កម្លាំង ក៏​ដេក​លង​លក់​រហូត​ទាល់​ព្រឹក ។ ប្រសិនបើ​គេ​រត់​ចុះពីលើផ្ទះ នោះ​នៅ​ពេល​រំលោភ​បាន​សម្រេច​តែ​មួយ​លើក​នោះ ប្រហែលជា​នាង នឹកស្មាន​ជា​ប្តី​របស់​ខ្លួន​ហើយ​មើលទៅ ។

បច្ចុប្បន្ននេះ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×