Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៅដល់​ណាប​ង្ក​តែ​បញ្ហា មិន​ចោល​ច​រិ​ក​មែន​! ស្ត្រីជន​ជាតិចិន​ម្នាក់​ត្រូវបាន​បង្ក្រាប​លើ​យន្តហោះ បន្ទាប់​មាន​ចេតនា​ក្អក​ដាក់​អ្នកបម្រើ ព្រោះតែ​មួរ​ម៉ៅ​រឿងនេះ​… (​វីដេអូ​)

spot_img

​វីដេអូ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ បាន​កំពុង​រីក​រាលដាល​នៅលើ​អ៊ី​ន​ធើរ​ណែ​ត ដោយ​បង្ហាញ​ឲ្យ​ឃើញ​សមាជិក​នាវិក​នៅលើ​យន្តហោះ Thai Airways ចាប់​គ្រៀក​ក្បាល​ស្ត្រី​ម្នាក់​ជាប់ ព្រោះតែ​ស្ត្រី​រូបនេះ​មាន​ចេតនា​ក្អក​ដាក់​ទៅលើ​អ្នកបម្រើ​លើ​យន្តហោះ ។​

​ការហោះហើរ​ពី​ទីក្រុង​បាងកក ទៅ​សៀង​ហៃ ត្រូវបាន​ពន្យារពេលរ​យៈ​ពេល ១០ ម៉ោង បន្ទាប់ពី​ចុះចត​នៅ​អាកាសយានដ្ឋាន​សៀង​ហៃ ពូ​ដុង កាលពី​ថ្ងៃ​សុក្រ (​ថ្ងៃទី ៦ ខែមីនា​) ។ អ្នកដំណើរ​មិន​ត្រូវបាន​អនុញ្ញាតឱ្យ​ចុះ​ចេញពី​យន្តហោះ​ទេ ហើយ​ត្រូវ​រង់ចាំ​ខណៈពេល​នីតិវិធី​ត្រួតពិនិត្យ​ការឆ្លង​មេរោគ​ត្រូវបាន​រឹតបន្តឹង ដែល​កំពុង​បង្ក​ឧបសគ្គ​នៅ​អាកាសយានដ្ឋាន​។​

​បើតាម​ការ​ឲ្យ​ដឹង ស្ត្រី​នោះបាន​ទាមទារ​ចុះ​ចេញពី​យន្តហោះ បន្ទាប់ពី​អ្នកដំណើរ​បាន​ចំណាយពេល​ជាច្រើន​ម៉ោង​នៅ​ខាងក្នុង​យន្តហោះ ប៉ុន្តែ សមាជិក​នាវិក​បាន​ប្រាប់​នាង​ថា ពួកគេ​នឹង​នៅតែ​ត្រូវ​រង់ចាំ​សិន​។ នោះ​គឺជា​ពេលដែល​នាង​ចាប់ផ្តើម​រអ៊ូរ​រទាំ ហើយ​បន្ទាប់មក ក៏​ក្អក​ដោយ​ចេតនា​ទៅលើ​សមាជិក​នាវិក ដើម្បី​ឲ្យ​ពួកគេ​បើកទ្វា​។​

​លោក Prathana Pattanasiri ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​អាកាសចរណ៍​របស់​ប្រទេស​ថៃ​បានបញ្ជាក់​ពី​ឧប្បត្តិ​ហេតុនេះ​។ លោក​បាន​និយាយថា អាកាសយានដ្ឋាន​មាន​វិធានការណ៍​ដើម្បី​ត្រួតពិនិត្យ​អ្នកដំណើរ​ដែលមាន​ប្រវត្តិ​ធ្វើដំណើរ​ពី​ប្រទេស​ដែល​កំពុង​ប្រឈម​ហានិភ័យ​វីរុស​ដូចជា​៖ អ៊ីតាលី កូរ៉េខាងត្បូង ជប៉ុន និង​អ៊ីរ៉ង់​។​

​យើង​មិនអាច​បើកទ្វារ​យន្តហោះ​បានទេ រហូតដល់​មានការ​ណែនាំ ហើយ​មន្ត្រី​សុខាភិបាល​បានមក​ត្រួតពិនិត្យ​។ ដូច្នេះ​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ ត្រូវ​រង់ចាំ ៧ ម៉ោង មុនពេល​មន្ត្រី​ទៅដល់​ជួរ​ត្រួតពិនិត្យ​។ ស្ត្រីជន​ជាតិចិន​នោះ បន្ទាប់មក​បាន​ស្ងប់ស្ងៀម នៅពេល​យើង​បាន​ពន្យល់​ពី​ស្ថានភាព​នេះ​ដល់​នាង ហើយ​នាង​បាន​យល់ព្រម​អង្គុយ​រង់ចាំ​ការត្រួតពិនិត្យ​” ៕

​ប្រែ​សម្រួល​ដោយ​៖ លឹម ហុង​ (ប្រភព៖ worldofbuzz)

spot_img
×