Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាបាន​ត្រៀមថ​វិកា​​ប្រមាណ ៨០០ ទៅ ២.០០០ លានដុល្លារដើម្បីទប់​ស្កា​ត់ជំ​ងឺឆ្ល​ងកូ​វី​ដ-១៩

spot_img

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃក​ម្ពុ​ជា បានបញ្ជាក់ថា កម្ពុជាបានត្រៀមថវិកាបម្រុងប្រមា​ណ​ពី​ ៨០០ ទៅ ២.០០០លានដុល្លារអាមេរិក ស​ម្រាប់ទុកដោះស្រាយ ​និងទប់ស្កាត់ការរីករាល​ដា​ល​នៃជំ​ងឺ​កូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។​

នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏​ខ្ព​ង់​ខ្ពស់ប្រគល់សញ្ញាបត្រ​​ជូ​ននិស្សិ​តនៃវិ​ទ្យាស្ថា​ន​វ៉ាន់ដា នៅកោះពេជ្រ ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០​២​០ នេះ សម្តេចតេជោនាយករដ្ឋ​ម​ន្រ្តី បានសុំឲ្យបងប្អូនប្រជាព​ល​រដ្ឋ​កុំ​មាន​ការ​ភ័យ​ខ្លាចជ្រុ​លខ្លាំ​ងពេក រហូតដល់បាត់បង់ស្មា​រ​តីម្ចា​ស់​ការ​​ខ្លួនឯង ដោយសារជឿទៅលើការបំពុ​ល​ព័ត៌​មា​នមិន​ពិត ពីក្រុមជនអគតិមួយ​ចំ​នួ​ន។ បងប្អូនត្រូវមានសេចក្តី​ក្លា​ហាន​ និងមានការពិចារ​ណា​ឲ្យបាន​ល្អិត​ល្អន់ត្រឹ​មត្រូ​វ ក្នុងការដោះស្រាយបញ្ហានា​នា​ រួមទាំងបញ្ហាជំងឺឆ្លង​កូវីដ-១៩ នេះផងដែ​រ​។

សម្តេចតេជោនាយករដ្ឋមន្រ្តី​ បានណែនាំដល់ប្រជាពល​រ​ដ្ឋ ប្រសិនបើបងប្អូនមានអា​កា​រៈសុ​ខភា​ព ខុសពីប្រក្រតីដូចជា​អា​កា​រៈក្តៅខ្លួ​នខ្លាំ​ងជា​ប្រចាំ ឬមានក្អកខ្លាំងជាប្រចាំ​​ សូ​មទៅជួបពិភាក្សាពិនិត្យសុខភា​​ពជាមួ​យ​គ្រូពេ​ទ្យ​ជំនាញ មិនត្រូវលាក់​ទុ​កទេ។ ក្នុងកាលៈទេសៈនេះ ប្រ​ជា​ពលរដ្ឋត្រូវតែសហការឲ្យបាន​ល្អជា​មួយ​មន្ទី​រពេ​ទ្យ ដែលកំពុងរង់ចាំប​ម្រើ​បង​ប្អូន​។

ដើម្បីចៀសវាងការឆ្លងជំងឺផ្សេង​ៗ​រួមទាំ​ងជំ​ងឺ​កូរីដ-១៩ បងប្អូនត្រូវតែមានអនាម័​យ​រស់​នៅល្អ​ទាំងសម្រាប់ខ្លួន​ឯ​ង​ និងសម្រាប់ក្រុម​គ្រួ​សារ។ ទម្លាប់ធ្វើអ​នា​ម័យ​ជាប្រចាំ​បែ​ប​នេះ​ នឹងធ្វើឲ្យប្រទេស​យើង​ក្លា​យទៅជាប្រទេ​ស​ ដែលមានប្រជាពលរដ្ឋមានអ​​នាម័​យគ្រប់​ៗគ្នា​មិ​នខា​ន៕ដោយ៖កូឡាប

spot_img
×