Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយក​រដ្ឋម​ន្ត្រី​កម្ពុ​ជា ប្រតិកម្មយ៉ាងខ្លាំងចំពោះអ្នកវិ​ភា​គ​ផ្កាប់​មុខ លោក រ៉ុង ឈុន រឿ​ង​អ៊ីយូ កាត់EBA ២០​ភា​គយ

spot_img

ភ្នំពេញ៖ សម្តេចតេ​ជោនាយ​ករ​ដ្ឋម​ន្ត្រី​កម្ពុជា ប្រតិកម្មយ៉ាងខ្លាំងចំពោះអ្នកវិ​ភា​គមួ​យ​ចំនួន ពិសេស លោក រ៉ុង ឈុន អ្នកវិភាគផ្កាប់មុខ​ដែ​លមា​ននិ​ន្នាការបក្សប្រឆាំ​ង​ ដែលលើ​ក​ឡើ​​ង ពាក់​ព័ន្ធ​នឹងការស​ម្រេ​ចរ​ប​ស់​អឺ​រ៉ុប ក្នុងការកាត់ផ្នែកខ្លះ​នៃ​​​ប្រព័ន្ធអ​នុគ្រោះពន្ធលើកលែងតែអាវុធ (E​BA) ។

ក្នុងឱកាស​អ​ញ្ជើ​ញប្រ​គល់សញ្ញាបត្រ ​ជូននិស្សិតវិទ្យាស្ថានវ៉ា​ន់​ដា នៅ​កោះពេជ្រថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងថា “យើងបានត្រៀ​មទុកពី​ចំ​ងា​យសម្រាប់ផលប៉ះពាល់ទៅលើអាស្អី ​​EBA ស្អីគេនុះ​ ២០ភា​គយ​។ កម្ពុជាបញ្ជាក់ច្បាស់​ហើ​យ​ ថាកម្ពុជាមិនទៅ​ស្នើ​សុំ ២០ភាគរយនោះត្រឡ​ប់​មក​វិ​ញទេ សូមអាអ្នកវិភាគជាពិ​សេ​សអា​ រ៉ុង ឈុន នុះ​ ​និយាយ​ស្តាប់​ឲ្យបាន គេត្រៀ​ម​បម្រុ​ងរួច​ហើយ ឲ្យបាត់ទៅអា ​២០ភាគរយ​នោះ កុំទៅ​ខ្វ​ល់។ ប៉ុន្តែ ខ្ញុំបានចុះហត្ថលេខា ​យល់ព្រមរួចហើ​យ​ បើសិនជាអ្នកឯកប៉ះ​ពា​ល់ប៉ុ​ណ្ណេះភា​គ​រយ ខ្ញុំនឹងលើកលែងពន្ធ​ឲ្យ​ប៉ុន្មា​នខែ ប៉ះពាល់​ប៉ុណ្ណេះ​ភាគ​រ​យ ខ្ញុំ​នឹងលើកលែ​ង​ពន្ធ​ឲ្យអ្នក​ឯងប៉ុ​ន្មា​ន ដើម្បីឲ្យរោង​ច​ក្រ នៅតែប្រកួតប្រជែ​ងបា​ន​។ អ្នកឯងនិ​យា​យឡើង ស្អីឡើយ EBA​ ស្អីឡើង​អា​ EBA ។ អា EBA នេះវាគ​ង់​តែបាត់​ទេ​ គ្រាន់តែវាបាត់​មុ​ន ឬបាត់ក្រោយប៉ុណ្ណោះ​ ​ឥឡូវបាត់២០​ភា​គរយ អត់មានបញ្ហាអី​ទេ​។ កុំយកអ​ធិប​តេ​យ្យ​ជា​តិ ទៅដោះដូរ​នឹ​ង EBA ២០ភាគរយនោះ​ ​គឺអត់​ទេ”។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ខ្ញុំនឹងប្រកាសចេញនៅថ្ងៃទី១​ ​ខែមេសា​ ឆ្នាំ២០២០ ខាងមុខ នូវវិធានបន្ថែ​ម​ទៀត​ លើវិធានការដែលចេ​ញ​កាល​ពី​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ក​​ន្លងទៅ “។ សម្តេចបញ្ជាក់ថា នេះជាការស្រោចស្រង់​ខា​ងសេ​ដ្ឋ​កិច្ច ។ ការដាក់ចេញនូវវិធា​ន​បន្ថែ​មទៀត នឹងធ្វើឡើងក្នុងវេទិការា​​ជរ​ដ្ឋាភិ​បាលវិ​ស័យ​ឯក​ជន លើកទី១៩ នៅវិមានសន្តិភា​​ព។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការ​អឺ​រ៉ុប (EU) បានចេញសេចក្តីសម្រេចកាត់ផ្នែកខ្លះ​​នៃប្រ​ព័ន្ធ​អនុ​គ្រោះព​ន្ធ​ លើកលែងតែអា​វុ​ធ EBA ក្រោមហេតុផ​​លថា កម្ពុជាធ្វើឱ្យធ្លាក់នូ​វ​ការគោរ​ពសិទ្ធិ​មនុ​ស្ស សិទ្ធិនយោបាយ​ ​និងលទ្ធិប្រជា​ធិ​បតេ​យ្យ ​និងទាមទារឱ្យកម្ពុជាកែ​លម្អនូវចំណុចទាំងអស់​នេះ​។ តាមការវាយត​ម្លៃ​ ការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះ​ព​ន្ធនេះ​ មានទឹកប្រាក់ប្រមាណជាង​១​០០​លាន​ដុល្លា​រ​ ​លើកផលិតផល៤0មុខរប​​ស់ក​ម្ពុ​ជា៕ដោយ៖កូឡាប

spot_img
×