Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាជ្ញាធរ​កោះ​បាលី​កំពុង​តាម​ប្រមាញ់​ស្ត្រី​បរទេស ដែល «​បង្អើល​» ប្រុសៗ​ស្ទើរ​ដួល​ម៉ូតូ​ឈាម​ច្រមុះ ខណៈ​ស្ទុះ​ចេញពី​ព្រៃ ក្នុងស្ថានភាព​ស្លៀក​ខ្យល់​ដណ្តប់មេឃ (​វីដេអូ​)

spot_img

​វីដេអូ​ខ្លី​មួយ​បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​បរទេស​ម្នាក់​ក្នុងចំណោម​២​នាក់ ស្រាប់តែ​បង្ហាញខ្លួន​ក្នុងស្ថានភាព​ស្រាត​ននលគក​គួរ​ឲ្យ​ហួសចិត្ត ខណៈ​ដើរ​ឆ្លងកាត់​ផ្លូវ​មួយកន្លែង​នៅ Canggu បាន​កំពុង​រីក​រាល​នៅលើ​បណ្តាញ​សង្គម និង​បង្ក​ឲ្យ​មានការ​ពិភាក្សា​ឡើង​បែកខ្ញែក​គ្នា អំពី​ការគោរព​វប្បធម៌ និង​ទំនៀមទម្លាប់​ក្នុងស្រុក​នៃ​កោះ​បាលី ខណៈ​គេ​ក៏​ជំរុញ​ឲ្យ​អា​ជ្ញ​ធរ​ប្រចាំ​តំបន់​ប្រញាប់​ធ្វើការ​លើ​រឿងនេះ​ជាបន្ទាន់ ។​

​ពេលនេះ វីដេអូ​នេះ​ត្រូវបាន​ស៊ែ​រតៗ​គ្នា​យ៉ាង​ផុសផុល​នៅលើ​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដែល​បង្ក​ឲ្យ​មានការ​ពិភាក្សាគ្នា​ឡើង​ចម្រូងចម្រាស់ រវាង​ទាំង​អ្នករស់នៅ​ក្នុង​តំបន់ និង​ជនបរទេស ដែល​ចូលរួម​ផ្តោតទៅលើ​រឿង​ដ៏​អស់ទាស់​មួយ​នេះ ។​

​ក្នុងនោះ ពួកគេ​បានលើកឡើង​ជា​ទស្សនៈ​យល់ឃើញ​ផ្សេងៗ​គ្នា​បែបនេះ​ថា​៖

«​ប្រជាជន​នៅ​ក្នុងភូមិ​របស់ខ្ញុំ អាក្រាត​នៅឯ​អាង​ងូតទឹក​សាធារណៈ​។ មនុស្ស​ជាច្រើន​ធ្វើ​ដូចគ្នា បន្ទាប់ពី​ធ្វើការ​មួយថ្ងៃ​នៅក្នុង subak (​ប្រព័ន្ធធារាសាស្ត្រ​សម្រាប់​វាលស្រែ​នៅ​កោះ​បាលី​) ។ ពេលខ្លះ​គ្រួសារ​មួយចំនួន​ធ្វើ​រឿងនេះ​។ គ្រាន់តែ​ចំណាយពេល​ទៅលេង​កោះ​នេះ​ពិតៗ នោះ​រូបអាក្រាត​មិនមែនជា​បញ្ហា​សម្រាប់​ប្រជាជន​បាលី​» ។​

«​មិនចាំបាច់​ធ្វើឱ្យ​នរណាម្នាក់​អាម៉ាស់​មុខជា​សាធារណៈ​បែបនេះ​ទេ​។ គ្រាន់តែ​ប្រាប់​ពួកគេ​ពីអ្វី​ដែល​សមរម្យ និង​អ្វីដែល​មិន​…​។ ប្រហែលជា​អ្នកទេសចរ​ម្នាក់ៗ គួរតែ​ត្រូវបាន​ផ្តល់នូវ​ក្រដាស​មួយ​ដែលមាន​ច្បាប់​នៅ​កោះ​បាលី នៅពេល​មកដល់​។ ពួកគេ​នឹង​រៀន​អ្វី​ថ្មី ហើយ​វា​នឹង​កំណត់​បញ្ហា​ទាំងនេះ​មិន​ឲ្យ​កើតឡើង​ទៀត​» ៕​

ប្រែសម្រួលដោយ៖ លឹម ហុង (ប្រភព៖ Coconuts)

 

View this post on Instagram

 

bad behavior ? don’t try ?? . . Ada yg punya video yang tdk di blur ???? . . Sumber FB BIANCA BARBEN #canggubalinews

A post shared by Canggu Bali News (cbn) (@canggubalinews) on

spot_img
×