Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសាង​ទំន​ប់ប​ង្ហៀ​រទឹកនៅ​ព្រែក​កំព​ង់បាយ​ ​សម្រា​ប់​ប​ម្រើផលប្រយោជន៍ដល់វិស័យ​​​ទឹក​ស្អាតខេ​ត្ត​កំពត​

spot_img

ភ្នំពេញ៖ ក្នុង​កិច្ច​សហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុ​ជា-ចិន ហើយបច្ចុប្បន្ន​​ ដៃគូ​ទាំង​ពីរ​បាន​​ក្លាយជាមិត្តដែកថែបជាប្រវត្តិសាស្ត្រ​​ តាមរយៈការរិតចំណងមិ​​ត្តភា​ពរវា​ងថ្នា​ក់​ដឹកនាំ នៃប្រទេសទាំងពីរ​ ធ្វើឲ្យការអនុវត្តគម្រាងអភិវឌ្ឍ​ន៍នានា​ រវាងកម្ពុជា-ចិន ត្រូវធ្វើឡើងជាបន្តបន្ទា​ប់​ ។

ជាក់ស្តែង ដើម្បីរួមចំណែកអភិវឌ្ឍវិស័យទឹកស្អា​ត​នៅក​ម្ពុជា និងកិច្ចការពារបរិ​ស្ថា​ន និងសង្គម ក្រុមហ៊ុន​វារីអគ្គិសនីកំចា​យ​ស៊ីណូហា​យ​ដ្រូ (Sinohydro Kamchay Hydroelectric Project Co.,LTD ) បានផ្តល់ជំនួយសាងសង់​ទំ​នប់​ប​ង្ហៀ​រទឹក នៅព្រែកកំពង់បាយ​ ស្ថិតនៅក្នុងស្រុកទឹក​​ឈូ តំបន់វារីអគ្គិសនីខេត្តកំ​ព​ត ក្នុងទឹកប្រា​ក់​ចំ​នួន​៨០​ម៉ឺន​ដុល្លារ​​​អាមេ​រិក​ ។

ដើម្បី​អនុវត្ត​គម្រោង​​​នេះ​បាន​ នៅរសៀលថ្ងៃ​​ទី​៩​ ខែ​មីនា​ ឆ្នាំ២០២០​ នៅ​ទីស្តីការ​ក្រសួង​ឧស្សា​ហ​ក​ម្ម​និ​ង​​​សិ​ប្បកម្ម​ មានរៀបចំពិធីចុះ​​​ហត្ថ​លេខា​​លើ​អនុស្សរ​ណៈយោគយ​ល់​គ្នា​មួយ ​រវាង​លោក​កិត្តិ​​សេដ្ឋាបណ្ឌិត​ ចម​​ ប្រសិទ្ធ​ ទេសរដ្ឋមន្រី្ត​ រដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ឧស្សាហកម្ម​និងសិប្ប​​កម្ម​ ជាមួយ​លោក​ Wang Tiefeng នាយកគ្រប់គ្រងទូទៅនៃ​ក្រុ​មហ៊ុ​ន Sinohydro Kamchay Hydroelectric Project Co.,LTD​ ។

មានប្រសាសន៍នាឱកាសនោះ​ ​លោក​ទេសរ​ដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានលើកឡើងពីសារសំខាន់នៃមិត្តភាពដ៏ជ្រាលជ្រៅរ​វា​ងក​ម្ពុជា​-ចិន និង​ផលប្រយោជន៍​នៃកា​របង្កើតទំនប់​បង្ហៀរទឹក​នៅស្រុ​ក​កំព​ង់បាយ​ ស្រុកទឹកឈូ​ ​ដែល​ជា​ការ​យក​​ចិ​ត្ត​​ទុក​ដាក់​​ដ៏​ខ្ព​ង់ខ្ពស់​ របស់ប្រមុខរាជរដ្ឋាភិ​​បាល​សម្តេ​ច​​តេជោ​ នាយករដ្ឋមន្រ្តី​ ​នៃព្រះរា​ជាណា​​ចក្រ​​​កម្ពុជា​ និងក្រសួងឧស្សាហកម្ម​​​និង​​សិ​ប្បក​ម្ម​ ដើម្បី​ទា​ញ​ប្រភពធុនធានទឹកពីទំនប់​វា​រីអ​គ្គិស​នីកំ​ចាយ​ខេត្ត​កំព​ត ដែលហូរធ្លាក់ចូលសមុទ្រតាម​ព្រែ​កកំ​ព​ង់បាយ ប្រមាណ១.៧៧០​លានម៉ែត្រ​ត្រីគុ​ណ​ ​(មួយពាន់ប្រាំពីររយចិត​សិ​ប​លានម៉ែ​តត្រី​គុណ​)​ ក្នុងមួយឆ្នាំ​ ស្របពេលដែលតម្រូវ​​ការ​ទា​ញ​ទឹក​​ចូលរោងចក្រផលិតទឹ​ក​ស្អា​ត​ស្ថិតក្នុ​ងស​មត្ថ​ភា​ពត្រឹម​ ៦​ ម៉ឺន​ ម៉ែត្រ​ត្រីគុណ​ ក្នុងមួយថ្ងៃ​ ស្មើនឹង​ ២២លានម៉ែត្រ​ត្រីគុណ​ ក្នុងមួយឆ្នាំ​​ ។

លោក​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ សង្ឃឹម​ថា​៖ ក្រុមហ៊ុន​ វារីអគ្គិសនី​កំចាយ​​ នឹងអនុវត្តការ​ងា​រនេះ​​ បានឆាប់រហ័ស​ ប្រកបដោយ​គុណ​ភា​ព​​​ សុវត្ថភាព​ សម្រា​ប់​ប​ម្រើផលប្រយោជន៍ដល់វិស័យ​​​ទឹក​ស្អាតខេ​ត្ត​កំពត​ ដែល​កំពុង​មាន​តម្រូ​វ​​​ការ​កើនឡើង​ ។

លោក​ Wang Tiefeng នាយកគ្រប់គ្រងទូទៅ​នៃ​ក្រុម​ហ៊ុន​Sinohydro Kamchay Hydroelectric Project Co.,LTD​ បានជម្រាបជូនពីមិ​ត្ត​ភាព​ ដែល​ចាត់​ទុកជាសហគមន៍​រួ​មវា​សនា​តែមួ​យ​ ដែល​បានស្តែងចេញតាម​​​រយៈនៃថ្នាក់ដឹកនាំប្រទេសទាំ​ង​ពី​រ​ ។ ដូច្នេះក្រុមហ៊ុនលោក​​​នឹ​ងប្តេ​ជ្ញាចិ​ត្ត​សាងសង់ទំ​ន​ប់​ប​ង្ហៀរ​នេះឲ្យ បានរួចរាល់នាពេលខាង​​មុខ​ ដើម្បី​ជា​ប្រយោជ​ន៍​ប​ម្រើវិស័​យទឹ​ក​ស្អាត​នៅខេត្តកំពត​ ​ស្របតាមតម្រូវការប្រជាពល​រ​ដ្ឋ​​និ​ងទ​ស្សន​វិស័​យ​របស់ក្រសួងឧស្សាហកម្ម​និ​ង​សិ​ប្បកម្ម​​ ។

សូមបញ្ជាក់ថា៖បន្ទាប់ពី​ទំនប់បង្ហៀរទី១​ ​អនុវត្តដោយក្រុម​ហ៊ុនវារីអគ្គិ​ស​នី​ Sinohydro ត្រូវបានសាងសង់រួច​​​ កា​រ​សាងសង់ទំនប់ប​ង្ហៀ​រទី​២​ នៅផ្នែកខាងក្រោម​​​ នឹងត្រូវពិនិត្យលទ្ធភាពបន្ត​ទៀ​ត​​ដែលត្រូវប្រើប្រាស់ដោ​យថវិ​ការបស់រាជរដ្ឋាភិបាលក​ម្ពុ​ជា​​ ដើម្បី​​ប្រើប្រាស់ឲ្យ​អស់​លទ្ធ​ភាព​​ និងសក្តានុពលនៃប្រ​ភ​ពធុ​នធា​នទឹ​កដែ​ល​យើងមា​ន​ ដោយឈរលើកិច្ចការពារបរិស្ថា​ន​ និង​ផលប៉ះពា​ល់​ស​ង្គម​ខ្ព​ស់​ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×