Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក​ប្រធានាធិបតី​ហ្វីលីពីន ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីត​១៩ ដាក់ចេញ​បទ​កំណត់​ហាម​មិន​ឲ្យ​នរណាម្នាក់​ប៉ះ​រូបលោក​ឡើយ លុះត្រាតែ​…

spot_img

​ក្រុម​អ្នកគាំទ្រ នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ប៉ះ​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នោះទេ ក្រោម​វិធានការណ៍​ថ្មី​ដែល​បានប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ (៩ មីនា​) ដោយ​ព័ត៌មាន​លម្អិត​ពី​សន្តិសុខ​របស់គាត់ ព្រោះតែ​វីរុស​ឆ្លង​វីរុស​ដ៏​សាហាវ​នេះ បាន​រាលដាល​នៅក្នុង​ប្រទេស​។​

​លោក Jesus Durante មេបញ្ជាការ​ក្រុម​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ក្រុម​សន្តិសុខ PSG (​ក្រុម​សន្តិសុខ​ប្រធានាធិបតី​) នឹង​អនុវត្ត​គោលនយោបាយ​គ្មាន​ការប៉ះពាល់ រវាង​ប្រធានាធិបតី និង​សាធារណជន​ឡើយ​” ។​

​លោក​បាន​បន្ថែមថា “ បុគ្គល​ដែល​ត្រូវបាន​គេ​រំពឹងថា នឹង​ចូល​ទៅជិត​លោក​ប្រធានាធិបតី នឹង​ត្រូវបាន​ពិនិត្យ​យ៉ាង​ហ្មត់ចត់​” ។​

​អាជ្ញាធរ​ហ្វីលីពីន​បានប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​ថា វីរុស​នេះ​កំពុងតែ​រាលដាល​នៅក្នុង​ស្រុក ហើយ​ការធ្វើ​តេស្ត​បាន​បង្ហាញថា មាន ២០ ករណី ចាប់តាំងពី​ខែកុម្ភៈ ដែល​ពាក់កណ្តាល​នៃ​ពួកគេ​បានធ្វើ​រោគវិនិច្ឆ័យ​កាលពី​ថ្ងៃ​ច័ន្ទ ៕

​ប្រែ​សម្រួល​ដោយ​៖ លឹម ហុង (​ប្រភព​៖ channelnewsasia)​

spot_img
×