Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ​ដឹក​នាំ​ជា​ស្ត្រី​របស់​ក្រុម​ហ៊ុន​អាកា​ស​ចរ​ណ៍ Vietjet

spot_img

ភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បាន ចូល​រួម​ជា​ចំណែក​យ៉ាង​ធំ​ក្នុង​ឧស្សា​ហកម្ម​អា​កាស​ចរណ៍​​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍។ ភាព​ជោគ​ជ័យ​របស់​ក្រុមហ៊ុន​អា​កាស​ចរណ៍​ឈាន​មុខ​គេ​មួយ​នេះ ដែល​ទទួល​បាន​អ្នក​ដំណើរ​ដ៏ខ្ពស់បំផុត​ក្នុងប្រទេស​វៀតណាម​នោះ អាស្រ័យ​ទៅលើកិច្ចខិតខំ​ប្រឹងប្រែង​របស់មេដឹកនាំ​ពោរពេញ​ដោយទេព​កោសល្យរបស់​ក្រុមហ៊ុន។

មេដឹក​នាំ២នាក់ក្នុងចំណោ​មមេដឹកនាំដ៏ល្បី​ល្បាញ​បំផុត គឺលោក​ស្រីអគ្គនាយក Nguyen Thanh Ha និង​លោកស្រី Nguyen Thi Phuong Thao ​ដែលជា​ប្រធាន និង​ជានាយក​ប្រតិបត្តិ។ បើយោងទៅតាម​សាស្ត្រាចារ្យរង​លោក​បណ្ឌិត Tran DinhThien អតីត​នាយកវិទ្យាស្ថាន​សេដ្ឋកិច្ចវៀតណាម​ អ្នកទាំង២ «គឺជាស្ត្រី២​នាក់ដ៏ឆ្នើមបំផុត» ដែលដឹកនាំ និងគ្រប់គ្រង​អាជីវកម្ម​បានយ៉ាង​រលូន ក្រោមទស្សនវិស័យដ៏អស្ចារ្យ សកម្មភាពដ៏រស់រវើក និងជ័យជម្នះយ៉ាងធំធេង ទាំងក្នុងទីផ្សារក្នុងស្រុក និងបរទេស។

លោក​ស្រីNguyen Thanh Ha គឺស្ថាបនិកម្នាក់ក្នុងចំណោមសហស្ថាបនិករបស់ Vietjet និងត្រូវបានតែងតាំងជាអគ្គនាយក កាល​​ពីឆ្នាំ២០០៧។ នៅមុនពេលចូលរួមជាមួយនឹង Vietjet លោកស្រី Ha មាន​តួនាទីជា​អគ្គនាយករងនៃ​អាជ្ញាធរអាកាសចរណ៍​វៀតណាម (CAAV)។

ក្នុងនាមជាមនុស្សមិនចូលចិត្តបង្ហាញជីវប្រវត្តិរបស់ខ្លួន លោកស្រី Ha មានការ​ស្រឡាញ់ចូលចិត្ត​យ៉ាងខ្លាំងលើ​អាជីពរបស់​លោក​ស្រី។ ជាមួយនឹងការ​មានបទពិសោធយ៉ាង​ទូលំទូលាយក្នុងឧស្សាហ​កម្មអាកាសចរណ៍ក្នុ​ងប្រទេសវៀតណាម លោកស្រី Ha មានការប្តេជ្ញាចិត្តក្នុងការធ្វើឲ្យ Vietjet ក្លាយជាក្រុមហ៊ុនអាកាសចរណ៍បែបច្នៃប្រឌិតថ្មី ប្រចាំតំបន់អាស៊ីអាគ្នេយ៍។

លោកស្រី​មាន​ពាក្យស្លោក​ថា៖ «យើងជឿជាក់លើអនាគត​កាន់តែល្អប្រសើរនៅ​លើមេឃ ហើយនៅ​លើស្លាបយន្តហោះ យើង​តែង​តែព្យាយាមធ្វើឲ្យអនាគតនោះខិតកាន់តែកៀក»។

អ្នករួមដំណើរជាមួយ​នឹងលោកស្រី Ha ក្នុងដំណើររបស់ Vietjetដើម្បីបង្កើត​ជើងមេឃថ្មីៗ គឺលោកស្រី Nguyen Thi Phuong Thao ស​ហស្ថាបនិក ជាប្រធាន និង​នាយកប្រតិប​ត្តិរបស់ក្រុមហ៊ុន Vietjet។

ក្រោយពីរកបានប្រាក់ខ្ទន់លានដុល្លារជាលើកដំបូងរបស់ខ្លួនក្នុងពេលមានវ័យត្រឹមតែ២៤ឆ្នាំ លោកស្រី Nguyen Thi Phuong Thao គឺជាមហាសេដ្ឋីជាស្ត្រីដំបូងគេ ដែលបានបង្កើតក្រុមហ៊ុនអាកាសចរណ៍មួយ។

លោកស្រីត្រូ​វបានបញ្ចូលក្នុងបញ្ជីឈ្មោះ​ស្រ្តីដ៏មានអំណាចបំផុ​តទាំង១០០ក្នុងពិភពលោ​ករបស់ទស្ស​នាវដ្តីដ៏ល្បី Forbes ចំនួន៤លើក​ជាប់ៗគ្នា ហើយលោកស្រី​គឺជាអ្នកតំណាង​តែម្នាក់គត់មក​ពីវៀតណាម លើតារាង​បញ្ជីនោះ។

លោកស្រី Thao ទទួល​បានការកោតសរសើរពីអ្នកដទៃ ដោយសារតែសមត្ថភាពធ្វើការដែលមិនចេះរុញរារបស់លោកស្រី។ ក្នុង​កិច្ចសម្ភាសមួយ​កាលពីពេលថ្មីៗនេះជាមួយនឹង​បណ្តាញ​សារព័ត៌មាន ដើម្បីឆ្លើយ​តបទៅនឹងសំណួរ​ដែល​ត្រូវបាន​ចោទសួរថា «តើការមានទឹកប្រាក់ដ៏ច្រើនមានអត្ថប្រយោជន៍ល្អអ្វីខ្លះ?» លោកស្រី Thao បានចែករំលែកជាគំនិតថា៖ «ការមាន​ទឹកប្រាក់​ដ៏​ច្រើន នឹងនាំឲ្យ​សម្រេចបាននូវក្តីសុបិនធំៗ និងជួយមនុស្សឲ្យបានកាន់តែច្រើន!»។

លោកស្រី Thao ជឿជាក់ថា ស្ត្រី មានតម្លៃនៃការលះបង់ អត់ធ្មត់ និងភាពរឹងមាំ ដើម្បីជម្នះរាល់ឧបស័គ្គផ្សេងៗ និងសម្រេច​បាន​នូវគោលដៅក្នុងជីវិត។

អ្នកដែលធ្វើការងារយ៉ាងប្រកៀកជាមួយនឹងអគ្គនាយក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជា​អនុប្រធាន​ដ៏មានទេព​កោសល្យ និងពោរពេញដោយសមត្ថភាព២នាក់ទៀតគឺលោកស្រី Nguyen ThiThuyBinh និងលោកស្រី Ho Ngoc Yen Phuong។

លោកស្រីអនុប្រធាន ThuyBinh គឺជាអ្នកទទួលបន្ទុកដឹកនាំផ្នែកអភិវឌ្ឍពា​ណិជ្ជកម្ម ការពង្រីកទីផ្សារ និងការអភិវឌ្ឍ​តម្លៃ​យី​ហោរ​​បស់ Vietjet ក្នុងទីផ្សារក្នុងស្​រុក និងអន្តរជាតិ។ លោកស្រី ThuyBinh ក៏ជាអគ្គនា​យកក្រុមហ៊ុន Vietjet ប្រចាំ​ប្រទេស​ថៃផងដែរ ដែលជាក្រុមហ៊ុនអាកាសចរណ៍សហការីដែលត្រូវបានបង្កើតឡើងដោយ Vietjet នៅប្រទេសថៃ។

និយាយទាក់ទងនឹងភាពជោគជ័យរបស់ Vietjet លោកស្រីអនុប្រធាន ThuyBinh បានបញ្ជាក់ថា៖ «ភាពផ្សេងគ្នា និងការ​ទទួល​ជោគជ័យ​របស់ Vietjet គឺទៅលើវិធីសាស្ត្រដែលយើងសម្លឹងមើលក្នុងទីផ្សារ។ Vietjet មើលឃើញទីផ្សារដូច​ជាទឹកមួយ​កែវ​អីចឹង។ យើងមិនសម្លឹងមើលទៅលើចំណុចដែលមានស្រាប់ឡើយ ប៉ុន្តែ យើងសម្លឹង​មើលទៅលើវិធីសាស្ត្រជាច្រើនផ្សេងទៀត ក្នុងការចាក់ទឹកចូលក្នុងកែវ។ ជាមួយនឹងអត្រាប្រជាជន១០០លាននាក់ ប្រជាជនវៀតណាមតែ១%ប៉ុណ្ណោះ ប្រើប្រាស់ការដឹក​ជញ្ជូនផ្លូវអាកាស ហេតុនេះ វាមានកន្លែងទំនេរសម្រាប់ Vietjet រហូតដល់ ៩៩%»។

ដោយឡែក លោកស្រីអ​នុប្រធាន Ho Ngoc Yen Phuong មានតួនាទីក្នុង​ផ្នែកហិរញ្ញវត្ថុ។ លោកស្រី Yen Phuong មានបទ​ពិ​សោធ​ន៍​ច្រើនជាង២០ឆ្នាំក្នុងវិស័យហិរញ្ញវត្ថុ ជាពិសេសលើការបង្កើតច្បាប់ និងគ្រប់គ្រងមូលធន បង្កើតប្រព័ន្ធ​គ្រប់គ្រង​គម្រោង​ហិរញ្ញវត្ថុ គ្រប់គ្រងគណនី និងសាវនកម្មផ្ទៃក្នុង។

លោក Yen Phuong បានមា​នប្រសាសន៍ថា គ្រប់គ្នានៅ Vietjet គឺជាមនុ​ស្សពោរពេញដោយ​ថាមពល និងរឹង​មាំ។ លោក​ស្រី Yen Phuong បានឲ្យដឹងថា៖ «Vietjet នឹងបន្តដណ្តើម​យកជើងមេឃថ្មីៗ ចែកចាយក្តីសុបិន និងការ​ជឿជាក់នានាទៅថ្ងៃ​អនា​គត»​។

ភាពជោគ​ជ័យរបស់ស្ត្រីទាំង៤នាក់ បានជំរុញ និងលើកទឹកចិត្តដល់រាល់សមាជិកទាំងងស់ក្នុងក្រុមហ៊ុន។ ពួកគេ​ជួយឲ្យលើក​ទឹក​ចិត្តឲ្យស្រ្តីជាច្រើនព្យាយាមដណ្តើមយកតួនាទីសំខាន់ៗក្នុងក្រុមហ៊ុន ឬភាពជោគជ័យក្នុង​មុខតំណែងនានា​ដែលធ្លាប់ត្រូវ​បានគ្រប់គ្រងដោយបុរស ដូចជា អ្នកបើកបរយន្តហោះជាដើម។

ទាក់ទងនឹងភាពជោគជ័យរបស់ពួកគេ លោកស្រី Phuong Thao បានថ្លែងថា៖ «យើងលើកទឹកចិត្តឲ្យបុគ្គ​លិករបស់​យើង​នាំ​យក​នូវ​សកម្មភាពដ៏ស្មោះត្រង់ និងការប្រតិបត្តិជាក់ស្តែង ទៅកាន់សហគមរបស់យើង និងក្លាយ​ជាចំណែក​មួយនៃជីវិត​សាជីវកម្ម​របស់​យើង»៕ ដោយ ៖ CEN

 

spot_img
×