Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត ​! បុរស​ក្លាហាន កូយ សំអាត ដែល​ផុស​ព័ត៌មាន​មិន​ពិត ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ង្គ​ម ត្រូវបាន​បញ្ជូនទៅ​តុលាការ​ហើយ​

spot_img

​បុរស​ម្នាក់​ឈ្មោះ កូយ សំអាត ដែល​ផុស​ព័ត៌មាន​មិន​ពិត ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ង្គ​ម ត្រូវបាន​បញ្ជូនទៅ​តុលាការ​ហើយ បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២០ ម្សិលមិញ ។​

​នៅមុននេះ​បន្តិច (​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០) តាមរយៈ​ផេ​ក ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​បុគ្គល​ឈ្មោះ កូយ សំអាត ដែល​ផុស​ព័ត៌មាន​មិន​ពិត ញុះញង់​បង្កអោយមាន​ភាពវឹកវ​រ​ដល់​សង្គម ត្រូវបាន​បញ្ជូនទៅ​តុលាការ ។​

​ដោយ​ទទួលបាន​ការឯកភាព និង​យល់ព្រម ពី​លោក​ព្រះរាជ​អ​ជ្ញា​រ​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បុរស​ម្នាក់​ឈ្មោះ កូយ សំអាត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ដែល​ផុស​ព័ត៌មាន​មិន​ពិត​ទាក់ទង​ទៅនឹង​ករណី​វីរុស COVID 19 ដែល​ប្រេ​ី​ប្រាស់​គណនី​ហ្វេ​ស​បុក​ឈ្មោះ Tep Visal ត្រូវបាន​ឃាត់ខ្លួន និង​រៀបចំ​សំណុំ​ឯកសារ​ដេ​ី​ម្បី​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១០ ខែមីនា ឆ្នាំ​២០២០ ដេ​ី​ម្បី​បន្ត​អនុវត្តតាម​នីតិវិធី​ច្បាប់ ដោយ​ចោទ​ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដោយ​យោងតាម​មាត្រា ៤៩៤-៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ត្រូវ​ផ្តន្ទាទោស ពី ៦​ខែ ដល់ ២​ឆ្នាំ ។​» ៕ ដោយ​៖ លឹម ហុង​

spot_img
×