Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទស្សនាសំរាមក្នុង​ប្រ​​ឡា​​យ​​​បឹ​​​​​ង​ត្រ​បែ​ក ដែលអាជ្ញាធរកំពុង កា​យ​​យ​ក​​​ចេញ

spot_img

ភ្នំពេញ ៖ បើតាមមន្ត្រីរដ្ឋបាលខណ្ឌចំការមន បានឲ្យដឹងថា៖ ក្នុងមួយថ្ងៃអាជ្ញាធរខណ្ឌចំការ​ម​នធ្វើ​​ការ​ដឹកជញ្ជូន​សំរាម បានចំនួន១​៨ឡាន ដែលក្នុងមួយឡា​ន​មា​នទ​ម្ងន់​ប្រហែ​ល​៥តោន ស្នើនឹង៩០​តោ​ន ចេញពីប្រឡាយ​លូ​បឹង​ត្រ​បែក យកទៅចាក់នៅទីលានចា​ក់​សំ​រាម ដែលការងារនេះ​បា​នអ​នុវ​ត្ត​តាំង​ពីថ្ងៃសៅរ៍ ចុងសប្តា​ហ៍មុ​ននេះ រហូតដល់អស់សំរា​ម​ពីក្នុ​ងប្រ​ឡាយ​លូ​។​ ការប្រមូលសំរា​មនេះ ធ្វើឡើងដើម្បីបញ្ចៀសជំនន់​​ទឹក​ភ្លៀង​នា​រដូ​វ​វស្សា ដែលនឹងឈានមកដល់​ពេ​លឆា​ប់​ៗខា​ង​មុខនេះ។

លោកថេង សុថុល អភិបាលខណ្ឌចំ​កា​រមន បានមានមតិដោយធ្វើ​ការ​អំ​ពាវនា​វឲ្យប្រជាជន ចូលរួមក្នុងវេចខ្ចប់​ទុ​កដាក់ កាកសំណល់សំរាម​ឲ្យបានត្រឹ​ម​ត្រូវ ជៀសវាងបោះចោលផ្តេសផ្តាស​ ​ជាហេតុនាំឲ្យហូរ ចូលទឹកប្រឡាយបឹងត្របែក​ឬ​ប្រព័ន្ធ​​លូ កកស្ទះសំរាមទឹកមិន​អា​ចហូ​របានជាពិសេសរដូវវ​ស្សា​ខាង​មុ​ខ​នេះ។

លោកអភិបាលខណ្ឌ​ ធ្វើការអំពាវនាវនេះ ពេលចុះពិនិត្យនឹងដឹកនាំកម្លាំ​​ងដើ​ម្បីធ្វើការស្តារប្រឡាយលូបឹងត្របែ​ក​ ស្ថិតនៅតាមបណ្តោយផ្លូ​វ​លេ​ខ​១០៥ ក្នុងសង្កាត់បឹង​ត្រ​បែក និងសង្កាត់ផ្សារដើមថ្កូ​វ ខណ្ឌចំការមន រាជធានីភ្នំពេ​ញ កាលពីរសៀលថ្ងៃទី១០ មីនា ឆ្នាំ២០២០នេះ។

លោកអភិបាលខណ្ឌចំការមន បានមានមតិប​ន្ថែ​មទៀ​តថា ការងារនេះ ទាល់តែមានការចូលរួ​ម​ពីប្រ​ជាជ​នផងដែរ​ បើធ្វើតែ​អា​ជ្ញាធរ តែម្នាក់ឯង គឺមិនអាចសម្រេចទៅបានទេ​។​

លោកអ​ភិ​បាលខ​ណ្ឌ​ចំ​កា​រមន ថេង សុថុល បានអំពាវនាវ​ឲ្យប្រជាជ​ន​ដែល រស់នៅអម​ស​ងខា​ងតា​មប្រ​ឡា​យ បឹង​ត្របែ​ក​នេះ ត្រូវគិតគូរពី​បញ្ហា​អនាម័​យ បរិ​ស្ថាន ដោយ​ធ្វើកា​រទុ​កដា​ក់​សំ​រាម ឲ្យបានត្រឹ​មត្រូវ កុំបោះចោលក្នុងប្រឡាយ​លូ​ ជាហេតុនាំឲ្យមានកា​រ​កកស្ទះ សំរាម ជាពិសេស​អាចធ្វើឲ្យប៉ះពាល់ដល់សុខ​ភា​ពក្រុ​មគ្រួ​សា​រខ្លួនឯ​ង កុមារនិងក្មេ​ង​តូចៗ ដែលងាយនិងប៉ះពាល់​ដ​ល់​សុខ​ភាព៕ដោយ៖បញ្ញាស័ក្តិ

spot_img
×