Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ក្រុមហ៊ុន សហគ្រាស ឱសថស្ថាន​គ្រប់​ប្រភេទ ម្ចាស់​ហាង​ទំនិញ ឆ្លៀតឱកាស​ដំឡើងថ្លៃ​ទំនិញ​នៅ​ក្រុង​សៀមរាប​

spot_img

​សៀមរាប ​៖​ រដ្ឋបាលខេត្ត​សូម​ជូនដំណឹង​ដល់​ក្រុមហ៊ុន សហគ្រាស ឱសថស្ថាន​គ្រប់​ប្រភេទ ម្ចាស់​ហាង​ទំនិញ និង​សាធារណជន​ជ្រាបថា ដោយមាន​បញ្ហា​រីក​រាលដាល​ជំងឺ​រលាក​សួត​ដោយ​វីរុស COVID-19 នៅ​បណ្តា​ប្រទេស​នានា ក្នុងនោះ​ក៏មាន​ក្រុង​សៀមរាប​ផងដែរ​។​

​រដ្ឋបាល​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១០​ខែមីនា បានចេញ​សេចក្តីជូនដំណឹង​ថា ក្នុង​រយៈពេល​មាន​វីរុស COVID-19 នេះ​កើតមានឡើង​រដ្ឋបាលខេត្ត សង្កេតឃើញថា​ក្រុមហ៊ុន សហគ្រាស ឱសថស្ថាន​គ្រប់​ប្រភេទ ម្ចាស់​ហាង​ទំនិញ​មួយចំនួន ឆ្លៀតឱកាស​ដំឡើងថ្លៃ​ទំនិញ គ្រឿង​បរិភោគ និង​សម្ភារៈប្រើប្រាស់​ចាំបាច់​មួយចំនួន​។ ក្នុងន័យនេះ រដ្ឋបាលខេត្ត​សូម​ធ្វើការ​ណែនាំ និង​ចាត់វិធានការ​ចំនួន ៥​ចំណុច រួមមាន​ដូច​ក្នុង​សេចក្តីជូនដំណឹង​ដូចខាងក្រោម ៖

​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ឲ្យ​បានជា​ប្រចាំ​។ សូម​ឲ្យ​ប្រជាពលរដ្ឋ​និង​សាធារណជន​ត្រូវ រក្សា​ភាពនឹងនរ កុំ​មានការ​ចលាចល ដែល​នាំ​ឲ្យ​ជន​ឆ្លៀត​ឱកាសនិយម អាច​យកចំណេញ​តាមរយៈ​ការអនុវត្ត​ដំឡើងថ្លៃ​ទំនិញ និង​សម្ភារៈ​ផ្សេងៗ​ដោយ​មិន​សម​ហេតុ​សម​ផល​។ ត្រូវ​បញ្ឈប់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត តាម​បណ្ដាញ​សង្គម​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ហើយ​អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​អ្នក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។ សូម​ម្ចាស់​ក្រុមហ៊ុន សហគ្រាស ឱសថស្ថាន គ្រប់​ប្រភេទ ហាង​ទំនិញ​ទូទៅ ត្រូវ​ប្រកាន់​នូវ​ស្មារតី​សាមគ្គី​ជាតិខ្មែរ កុំ​ឆ្លៀតឱកាស​លក់​ដំឡើងថ្លៃ​ទំនិញ ម៉ាស អាកុល និង​សម្ភារៈ​ផ្សេងៗ ស្រេច​តែ​អំពើ​ចិត្ត ក្នុងករណី​រកឃើញ​ភាពមិនប្រក្រតី អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ ចូលរួម​សហការ និង​ផ្ដល់ព័ត៌មាន​អំពី​ភាពមិនប្រក្រតី​នានា ដែល​បាន​កើតឡើង​ជាក់ស្ដែង ជូន​រដ្ឋបាល​ខេត្តសៀមរាប និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ និង​ទប់ស្កាត់បាន​ទាន់ពេលវេលា​៕​ដោយ​៖​កូ​ឡាប​

spot_img
×