Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​បារម្ភ​ណាស់​! គ្រា​ដែល​ក្រុមហ៊ុន​ឱសថ​មួយ​របស់​ចិន បាន​យក​រថយន្ត​ដឹក​កាកសំណល់​គីមី ទៅ​សរសេរ​ស្លាក​បិទ​ជាប់​ថា ជា​រថយន្ត​ដឹក​ទឹក​… លាង​សម្អាត​ថ្នល់​!

spot_img

​ក្រុមហ៊ុន​ឱសថ​របស់​ចិន​មួយ បាន​ត្រូវ​ពិន័យ ហើយ​បិទទ្វារ ខណៈ​ពេល​ក្រុមហ៊ុន “​ទុច្ចរិក​” មួយ​នេះ​បាន​បន្លំ​ដាក់​ស្លាក​លើ​រថយន្ត​ដឹក​កាកសំណល់​ពុល​ថា ជា​រថយន្ត​ដឹក​ទឹក​… សម្អាត​ផ្លូវ​។ លើសពី​នេះ​អំពើ​លាមក សម្លាប់​មនុស្ស​នេះ អូសបន្លាយ​បាន​ដល់​ទៅ​ជិត​…១​ឆ្នាំ​ឯណោះ​។​

​តាម​ស្ថានីយ៍​ទូរទស្សន៍​ខេត្ត Jiangsu ក្រុមហ៊ុន​ផលិត​ឱសថ​១ នៅ​ភាគ​បូ​ព៌ា ប្រទេស​ចិន មាន​យីហោ​ថា Bairui Biomedical Technology បាន​រង​ការពិន័យ​ចំពោះ​ទង្វើ​បាញ់​ទឹក​សំណល់​ឧស្សាហកម្ម ៣.០០០​តោន លើផ្លូវ​ក្នុង​អំឡុងពេល​១​ឆ្នាំ​មកហើយ​។ ដើម្បី​បំបាំងភ្នែក​របស់​អាជ្ញាធ​រ និង​ពលរដ្ឋ គេ​បាន​លាប​ដោយ​សរសេរ​ស្លាក​បន្លំ​ថា ជា​រថយន្ត​ដឹក​ទឹក​សម្អាត​ថ្នល់​ក្នុង​ទីក្រុង​។​

រថយន្តដឹកទឹកកាកសំណល់គីមីត្រូវបាន “បន្លំ”ជារថយន្តដឹកទឹក…

​តាមរយៈ​វិធីសាស្ត្រ “​អសីលធម៌​”​នេះ វា​បាន​ចាក់ចោល​កាកសំណល់​ពុល​រាប់​ពាន់​តោន ទម្រាំ​ត្រូវបាន​”​វែកមុខ​” នៅ​សប្តាហ៍​មុន​។ ប៉ូលិស និង​ស្ថាប័ន​គ្រប់គ្រង​ទីក្រុង​បាន​ក្របួច​ជាប់​រថយន្ត​គួរឲ្យ “​មន្ទិលសង្ស័យ​”​នេះ នៅពេល​កណ្តាលយប់ ខណៈ​វា​កំពុង​បើកបរ​យឺតៗ​លើផ្លូវ​សម្រាប់​ទោចក្រយានយន្ត ហើយ​បង្ហូរ​ចេញ​នូវ​សារធាតុ​រាវ មាន​ក្លិនឈួល​ច្រមុះ​។​

​ក្រោយពេល​យក​សារធាតុ​នេះ​ទៅ​ធ្វើ​តេស្ត អាជ្ញាធរ​គ្រាន់តែ​ប្រកាសថា វា​លើសពី​ស្តង់ដា នៃ​ទឹក​សំណល់ ប៉ុន្តែ​ពុំ​បញ្ជាក់ថា ជា​សារធាតុ​គីមី​ធ្វី​ឡើយ​។​

​ក្រុមហ៊ុន​ត្រូវ​បាន​ដកហូត​អាជ្ញាប័ណ្ណ បិទទ្វារ និង​រង​ការពិន័យ ១២៤.០០០​ដុល្លារ ចំពោះ​ទង្វើ​ចាក់ចោល​កាកសំណល់​ពុំ​មាន​ការ “​អនុញ្ញាត​”​នេះ​។​

​អ្នកទទួលខុសត្រូវ​ពាក់ព័ន្ធ​ក៏​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ដើម្បី​ស៊ើបអង្កេត​៕ ចន្ទ្រា​

spot_img
×