Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត (អ្នកព្រៃ​គុយ​មួយ​គ្រួសារ​មាន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​)

spot_img

​សៀមរាប​៖ អគ្គស្នងការដ្ឋាន​នគ​បាល បានចេញ​ផ្សាយ​ព័ត៌មាន​ថា កម្លាំង​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សហការ​ជាមួយ​កម្លាំង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ថៃ ឆ​យឿន ពាក់ព័ន្ធ​នឹង​បង្ហោះ​ព័ត៌មាន​មិន​ពិត ករណី​អ្នកព្រៃ​គុយ​មួយ​គ្រួសារ​ឆ្លង​វីរុស​កូ​រ៉ូ​ណា ( ហើយ​មានកូន​គាត់​រៀន​នៅ​សាលា​ស្វាយ​ធំ​។ សូម​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​ផង​ណា ព្រោះ​ពួកគាត់ មិនដឹង​បាន​ដើរ​ចម្លង​អ្នកណាខ្លះ​ទេ​)

​ក្រោយពី​ការ​បង្ហោះ សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​រកមុខ​សញ្ញា អ្នក​បំពុល​ព័ត៌មាន​មិន​ពិត​ក្នុងសង្គម រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ថៃ ឆ​យឿន ភេទ​ស្រី រស់នៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី ៩ ខែមីនា ឆ្នាំ​២០២០​។​

​តាមរយៈ​ការសាកសួរ​របស់​សម​ត្ថ​កិច្ច ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​បង្ហោះ និង​ចែកចាយ​ព័ត៌មាន​មិន​ពិត​នៅលើ​បណ្តាញ​សង្គម​ពិតប្រាកដ​មែន ក្នុង​គោលបំណង ចង់​ឲ្យ​អ្នកភូមិ​មានការ ការពារ​ខ្លួន ដោយ​មិនបាន​ដឹងថា ខ្លួន​បាន​បង្ហោះ​នូវ​ព័ត៌មាន​មិន​ពិត​នោះទេ ដោយ​ខ្លួន​គាត់​ផ្ទាល់​បាន​ស្តាប់ឮ​ពី​គេ ដោយ​មិនបាន​ដឹងថា​ព័ត៌មាន​នោះ ពិត​ឬ​មិន​ពិត​នោះឡើយ​។​

​ក្រោយពី​សាកសួរ​ចប់ សមត្ថកិច្ច​បាន​អប់រំ ណែនាំ ហើយ​ជនសង្ស័យ​ក៏​ទទួលស្គាល់​នូវ​ទោសកំហុស និង​ធ្វើ​កិច្ចសន្យា ព្រមទាំង​មានការ​ធានា​ពី​បងថ្លៃ​មុន​ដោះលែង​ត្រឡប់ទៅផ្ទះ​វិញ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×