Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​១១​នាក់ ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀនបញ្ជូនទៅ​តុលាការ ឯ ៥​ នាក់ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​

spot_img

កំពង់ឆ្នាំង​៖ សុទ្ធតែ​យុវជន​ពេញកម្លាំង​ចំនួន​១៦​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តកំពង់ឆ្នាំង បង្ហាញ​មុខជា​សាធារណៈ ដែល​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន នៅក្នុង​ទីតាំង​ខារ៉ាអូខេ​មួយកន្លែង​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា មនុស្ស​ទាំង​១៦​នាក់ ត្រូវបានធ្វើ​ការបង្ហាញ​មុខជា​សាធារណៈ នៅ​សៀ​ល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ ២០២០ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដែលមាន​ការពាក់ព័ន្ធ​ករណី​ជួញដូរ​ចែក​ចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំនុច​ហាង​ខារ៉ាអូខេ​ktv​គ្រួសារ ស្ថិត​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែល​ភាគច្រើន​ជា​សិស្ស​សា លា​គេច​មិន​ចូលរៀន ហើយ​បាន​យក​ទីតាំង​ខារ៉ាអូខេ​នេះ ដើម្បី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន ហើយ​ក្នុងនោះ​មាន​អ្នក​រួម​សមគំនិត​១១​នាក់​ផ្សេងទៀត និង​អ្នកប្រើប្រាស់​៥​នាក់​ទៀតផង​ដែរ​។​

​លោក​វរសេនីយ៍ឯក វ៉ាន់ ធា​វុ​ឌ្ឃ ស្នងការរង​ទទួលបន្ទុក ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ឲ្យ​ដឹងថា ក្រោម​ការបញ្ជា​ផ្ទាល់​របស់លោក ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត និង​ដោយមាន​ការសម្របសម្រួល​ផ្ទាល់​ពី​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ​សហការ​ជា មួយ​កម្លាំង​អធិការ​ក្រុង​កំពង់ឆ្នាំង ដោយ​ប្រើ​រយៈពេល​អស់​៤​ថ្ងៃ ឈានដល់​ការបង្ក្រាប​អ្នកជួញដូរ​គ្រឿងញៀន ចែកចាយ​និង​ប្រើប្រាស់​១៦​នាក់ ដោយ​ក្នុងនោះ​អ្នកជួញដូរ ចែកចាយ​រួមទាំង​អ្នកសមគំនិត​១១​នាក់ និង​អ្នក​ដែល​ប្រើប្រាស់​៥​នាក់ ។​

​ជាមួយនិង​វត្ថុតាង​ដកហូត​បានរួម​មាន​៖ ថ្នាំញៀន​៥២​បញ្ចប់ ជញ្ជីង​ថ្លឹង​៣​គ្រឿង ម៉ូតូ​៩​គ្រឿង កាំភ្លើង​ខ្យល់​១ កាំភ្លើង​បាញ់​ហ្គាស​១ ទូរស័ព្ទ​៩​គ្រឿង ឧបករណ៍​វេច​ខ្ចប់ និង​ឧបករណ៍​ជក់​ថ្នាំញៀន​មួយចំនួន​)​។​

​អ្នក​ចែកចាយ​និង​អ្នកសមគំនិត​១១​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​តុលាការ តាម​នីតិវិធី​ច្បាប់ ចំណែក​អ្នកប្រើប្រាស់​៥​នាក់ ត្រូវអនុវត្ត​តាម​នីតិ​វិធី នៃ​ការធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ ជា​លើក​ទី​១ ហើយ​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×