Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​វគ្គ​ហ្វឹកហ្វឺន គ្រូ​បង្គោល​បច្ចេកទេស បោសសម្អាត​មីន ថ្នាក់​អាស៊ាន និង​តំបន់​ជា​លើក​ទី ​៤

spot_img

​ភ្នំពេញ​៖ សម្តេច​ពិជ័យ​សេនា​បាន​អះអាងថា នេះ​ជា​លើក​ទី​៤​ហើយ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការហ្វឹកហ្វឺន​គ្រូ​បង្គោល​បច្ចេកទេស បោសសម្អាត​មីន​ថ្នាក់​អាស៊ាន​និង​តំបន់ សម្រាប់​ប្រតិបត្តិការ​អង្គការសហប្រជាជាតិ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​បក​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ថ្លែង​ដូច្នេះ​នៅក្នុង​ពិធី​បើ​វគ្គ​ហ្វឹកហ្វឺន​គ្រូ​ង​បង្គោល​អាស៊ាន នៅ​ល្ងាច​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។ សម្តេច​ពិជ័យ​សេនា បញ្ជាក់ថា “​ការហ្វឹកហ្វឺន នេះ ដើម្បី​ប្រមូលផ្តុំ​អ្នកជំនាញ​អន្តរជាតិ​នៅក្នុង​វិស័យ​មីន ដើម្បី​ចែករំលែក​បទពិសោធន៍​ទៅវិញទៅមក បណ្តុះបណ្តាល​និង​ហ្វឹកហ្វឺន​ឲ្យ​ក្លាយជា​គ្រូ​បង្គោល ប្រកបដោយ​ប្រសិទ្ធភាព​ពេល​បញ្ចប់​វគ្គ​សិក្សា និង​សហការ​រួមគ្នា​ដោះស្រាយ​ជា​លក្ខណៈ​បច្ចេកទេស​លើ​បញ្ហា​គ្រឿងផ្ទុះ និង​ប្រឆាំង​គ្រឿង​កែច្នៃ”​។​

​សម្តេច ទៀ បាញ់ មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងការពារជាតិ នៅតែ​ចាត់ទុកថា ការងារ​ហ្វឹកហ្វឺន​វិស័យ​រក្សា​សន្តិភាព​នៅតែ​ជា​ការងារ​អទិភាព​ដ៏​សំខាន់បំផុត សម្រាប់​លើកកម្ពស់​សមត្ថភាព​ធ​ន​ធាន​មនុស្ស ទៅ​បំពេញបេសកកម្ម​មនុស្ស​ធម៌ ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។ កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា បាន​អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់ ចំពោះ​ការហ្វឹកហ្វឺន​ប្រកបដោយ​ប្រសិទ្ធភាព ទើប​សម្រេចបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ទទួលបាន​ការកោតសរសើ​រលើ​ឆាក​អន្តរជាតិ និង​ចាត់ទុកថា កម្ពុជា​ជា​ប្រទេសមួយ​បាន​បញ្ជូន​ធនធានមនុស្ស ប្រកបដោយ​វិជ្ជាជីវៈ ដើម្បី​បុព្វហេតុ​សន្តិភាព សន្តិសុខ​ដល់​បណ្តា​ប្រទេស​ក្នុង​សកលលោក​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព អោយដឹង​ដែរ​ថា “​វគ្គ​ហ្វឹកហ្វឺន​នេះ​មាន​រយៈពេល​១៩​ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃ​ទី​៩-២៧ ខែមីនា ឆ្នាំ​២០២០ ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​ប្រតិបត្តិការ​សន្តិភាព អង្គការសហប្រជាជាតិ​និង​អនុវត្តតាម​និយាម​អង្គការសហប្រជាជាតិ ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ព័ត៌មាន​សកម្មភាព​មីន យុទ្ធសាស្ត្រ​សកម្មភាព​មីន​ថ្នាក់ជាតិ និង​បទពិសោធន៍​ជាក់ស្តែង ដែល​បានមកពី​អាជ្ញាធរ​មីន ក៏ដូចជា​ការដកស្រង់​ផ្ទាល់​ពី​តំបន់​បេសកកម្ម មក​ធ្វើ​សក្ខីកម្ម សម្រាប់​អនុវត្ត​ទាំង​ក្នុង​និង​ក្រៅប្រទេស​។

​លោក​បញ្ជាក់ថា វគ្គ​ហ្វឹកហ្វឺន​នេះ មានការ​ចូលរួម​ពី​សំណាក់​យោធា​ចា​ជាតិ និង​អន្តរជាតិ មានបារាំង ឥណ្ឌា និង​កម្ពុជា​។ ចំពោះ​សិក្ខាកាម​មានមក​ពី ប្រទេស​មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី នេ​ប៉ាល់ និង​ហ្វី​លី​ពី និង​សិក្ខាកាម​កម្ពុជា មាន​ចំនួន​សរុប​២១​នាក់​។​

​លោកស្រី Pauline Tamesis អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា “​បេសកកម្ម​រក្សា​សន្តិភាព អង្គការសហប្រជាជាតិ គឺជា​ការវិនិយោគ​ដ៏​សំខាន់​មួយ​ក្នុង​សន្តិសុខ និង​សន្តិភាព​សង្គម​។ វគ្គ​នេះ​អាច​សម្រេច បាន​ទៅបាន ក៏​អាស្រ័យ​លើ​ភាពជា​ដៃគូ​ដ៏​រឹងមាំ​មួយ ដែលជា​ស្នូល​នៃ​ការបន្ត​កិច្ចសហប្រតិបត្តិការ​រ​វាង​អង្គការសហប្រជាជាតិ និង​អាស៊ាន​”៕​ ដោយ​៖​កូ​ឡាប​

spot_img
×