Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុង​-​ស្រុក​ទាំង​១២​ក្នុង​ខេត្តសៀមរាប បន្តការប្រុងប្រយ័ត្ន ទប់ស្កាត់​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩

spot_img

​សៀមរាប​៖អភិបាលខេត្ត​សៀមរាប ផ្ញើ​សារ​អរគុណ​ចំពោះ​មន្ត្រីរាជការ នៃ​រដ្ឋបាល​ខេត្តសៀមរាប និង រិះគន់​គណនី​មួយចំនួន​បំប៉ោង​ស្ថានភាព បំពុល​ដល់​សង្គម បង្កើន​ការភ័យខ្លាច និង​បង្ក​ការរើសអើង។

​នៅ​ល្ងាច​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០​នេះ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​សរសេរ​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក ដែលមាន​ខ្លឹមសារ​ថា : អរគុណ​ចំពោះ​មន្ត្រីរាជការ នៃ​រដ្ឋបាល​ខេត្តសៀមរាប និង​រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង​១២ រួម​ព្រមទាំង​កងកម្លាំង​មាន​សមត្ថកិច្ច មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត ដែល​បន្ត​អនុវត្ត​ការងារ​យ៉ាងសកម្ម ដោយ​បន្ថែម​ការប្រុងប្រយ័ត្ន ទប់ស្កាត់​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩ (COVID-19)​។

​ខេត្ត​យើង​មាន​ស្ថានភាព​ល្អប្រសើរ​ជាង​មុន ប្រជាពលរដ្ឋ​មិនមាន​ការភ័យខ្លាច​ដូច​ការ​បំផុស​ពត៌មាន​មិន​ពិត​នោះទេ ។

​ខ្ញុំ​ក៏​សូម​អរគុណ​ចំពោះ​ការព្រួយបារម្ភ របស់​គណនី​មួយចំនួន​ដូចខាងក្រោម ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ “​បំប៉ោង​ស្ថានភាព បំពុល​ដល់​សង្គម បង្កើន​ការភ័យខ្លាច បង្ក​ការរើសអើង ធ្វើបាប​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ដោយ​បង្ហោះ​ព័ត៌មាន​មិន​ពិត​”​ឱ​!​សៀមរាប​អើយ មិនទាន់មាន​អ្វី​ធ្ងន់ធ្ងរ​ផង គេ​នាំគ្នា​បង្អាប់​បង្ខូចកេរ្តិ៍ឈ្មោះ​

​រស់​ក៏​ថា ស្លាប់​

​បង្ហាញថា លាក់​

​រង់ចាំ​ថា រត់​

​អ៊ូអរ​ថា ស្ងាត់​

សប្បាយ​ថា ទុក្ខ​

​ឱ​!​សៀមរាប​ខ្ញុំ​អើយ គួរ​ធ្វើយ៉ាងណា ចំពោះ​គណនី​មួយចំនួន​នេះ​? ៕ ដោយ​៖​កូ​ឡាប​

spot_img
×