Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកសារព័ត៌មាន ពិភាក្សា ពី​បញ្ហា covid-19 និង​ព័ត៌មាន​ក្លែងក្លាយ​

spot_img

​ភ្នំពេញ​៖ ក្លឹប​អ្នកកាសែត​កម្ពុជា បានរៀបចំ​វេទិកា​ពិភាក្សា​ស្តីពី អ្នកសារព័ត៌មាន ចំពោះមុខ covid-19 និង​ព័ត៌មាន​ក្លែងក្លាយ នៅ​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០២០ នា​ភោជនីយដ្ឋាន​ទន្លេ​សា​បាក់​២​។​

​លោក​ប៉ែន បូ​ណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​ថ្លែងថា ដោយ​យល់ឃើញថា បច្ចុប្បន្ននេះ​ព័ត៌មាន​ទាក់ទង​នឹង covid -19 បាននិងកំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ​ក្នុងចំណោម​ព័ត៌មាន​ទូទៅ ដែល​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ គឺ​ព័ត៌មាន​ក្លែងក្លាយ ឬ​មិន​ច្បាស់លាស់​ទាក់ទង​នឹង covid -19​ក៏​ត្រូវបាន​ផ្សព្វផ្សាយ​ព្រោងព្រាត តាម​បណ្តាញ​សង្គម ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភាន់ច្រឡំ និង​បង្ក​ការភ័យខ្លាច​។ ក្នុង​បរិបទ​បែបនេះ ក្លឹប​អ្នកកាសែត​កម្ពុជា យល់ឃើញថា ការបើក​ការពិភាក្សា​ក្រោម​ប្រធានបទ​ដូច​បានលើកឡើង​ខាងលើ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់ សម្រាប់​អ្នកសារព័ត៌មាន ដើម្បី​ទទួលបាន​ព័ត៌មាន​ពិត ផ្សព្វផ្សាយ​ដល់​សាធារណជន ក៏ដូចជា​ចូលរួមចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ covid -19​និង​ប្រយុទ្ធប្រឆាំង​ជាមួយ​ព័ត៌មាន​ក្លែងក្លាយ​។​

​បើតាម​ក្លឹប​អ្នកកាសែត​កម្ពុជា វាគ្មិន​ដែល​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នេះ មាន​មន្ត្រី​មកពី​ក្រសួង​ព័ត៌មាន ក្រសួងសុខាភិបាល ព្រមទាំង​អ្នកជំនាញ​សារព័ត៌មាន ដើម្បី​ចែករំលែក​ព័ត៌មាន​ឲ្យ​កាន់តែ​ច្បាស់លាស់ ថែមទៀត​អំពី​ការវិវឌ្ឍ​ថ្មីៗ នៃ​វីរុស covid -19 , ក្រមសីលធម៌​និង​បញ្ហា​ផ្លូវច្បាប់ ព្រមទាំង​ការ​បន្សាប​ព័ត៌មាន​ក្លែងក្លាយ​។ នេះ​ក៏​ជា​ឱកាស​ដែល​អ្នកសារព័ត៌មាន អាច​លើក​ឡើងជា​សំណួរ​ទៅកាន់​វាគ្មិន​ជំនាញ ដើម្បី​បកស្រាយ​រាល់​ចម្ងល់ ផ្សេងៗ​ទាក់ទង​ស្ថានភាព​ទូទៅ​នៃ covid -19 ដើម្បី​យកទៅ​ផ្សព្វផ្សាយ​ដល់​សាធារណជន ឲ្យ​បានច្បាស់លាស់​៕ ដោយ​៖​កូ​ឡាប​

spot_img
×