Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សានុសិស្ស​វិទ្យាល័យ​ជប់​វា​រី​ ទទួល​ការផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​ នៃ​ទំនិញ​អាហារខូចគុណភាព​ និង​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់

spot_img

បន្ទាយមានជ័យ ៖ សិស្សានុសិស្ស​នៅ​វិទ្យាល័យ​ជប់​វា​រី ​ស្រុក​ព្រះនេត្រព្រះ ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា​ឆ្នាំ​២០១៨ បាន​ទទួល​ការផ្សព្វផ្សាយ​ពី​មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​បន្ទាយមានជ័យ​ដែល​លើក​បង្ហាញ​ពី​ពី​ផលប៉ះពាល់​នៃ​ចំណី​អាហារ​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ និង​ខូចគុណភាព​។​

មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា ខេត្ត​បន្ទាយមានជ័យ ក្រោម​ការដឹកនាំ​របស់​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា ក្រោម​ការសំរបសំរួល​ពី​លោក តេង សា​ម៉ៃ ព្រះរាជអាជ្ញារង​អម​សាលាដំបូង សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​កម្លាំង​នគរបាល ប្រឆាំង​បទល្មើសេដ្ឋកិច្ច។

លោក ហុង លៀង អនុប្រធាន​សាខា​កាំកុងត្រូល​សាខា​ខេត្ត​បន្ទាយមានជ័យ​បាន​ចុះ​ធ្វើ​ការអប់រំ​និង​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ការ​ទទួលទាន​ចំណី​អាហារ​ដែល​ហួស​កាលបរិច្ឆេទ​និង​ទំនិញ​ខូច​គុណភាព​ដល់​សិស្សានុសិស្ស​ជិត​៧០០​នាក់​ក្នុង​វិទ្យាល័យ​ជប់​វ៉ា​រី​ស្រុក​ព្រះនេត្រព្រះ​។​

លោក​និយាយ​បន្តថា​ ​៖ ការចុះ​ផ្សព្វផ្សាយ​អប់រំ​ធ្វើឡើង​បន្ទាប់​ពី​មើលឃើញថា មាន​អ្នក​លក់​ក្នុង​សាលារៀន​មួយចំនួន​នៅតែ​យក​ផលិតផល​ចំណីអាហារ​ហួស​សុពលភាព​ប្រើប្រាស់​នឹង​ខូច​គុណភាព​មក​លក់​អោយ​សិស្ស​ទទួលទាន​។​

លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​បានអោយ​ដឹង​បន្ថែម​ថា ៖ ផ្សព្វផ្សាយ​នេះ​មាន​ដើម្បី​ផ្តល់​នូវ​ចំណេះដឹង​និង​វិធានការ​ការពារ​ក្នុង​ទិញ​ផលិតផល​ចំណីអាហារ​មក​ទទួល​ទាន​ពិសេស​បង្ការ​ហានិភ័យ​ផ្សេងៗ​ដែល​ផ្តើមឡើង​ពី​ចំណី​អារ​ហារ​។​
ខណ​:​នោះ​ថែរ មន្ត្រី​ជំនាញ​និង​មន្ត្រី​សហការ​បាន​ធ្វើ​ការដក​ហូត​ផលិតផល​ចំណីអាហារ មាន​កំទេច​មី​កញ្ចប់​និង​ទឹកក្រូច​ដប​ហួស​សុពលភាព​ជាច្រើន​ដប​ពី​អ្នក​លក់​ក្នុង​សាលារៀន​មួយ​នេះ​ដាក់​និង​បើក​លក់រាយ​អោយ​សិស្ស​។​លោក​ក៏​បាន​ធ្វើ​ការអប់រំ​អោយ​អ្នក​លក់​បញ្ឈប់​ទិញ​មក​លក់​អោយ​សិស្ស​តទៅទៀត និង​បង្រៀន​ពួកគាត់​អោយ​ចេះ​មើល​ថ្ងៃខែ​ផលិត​និង​ថ្ងៃខែ​ផុត កំណត់​ប្រើប្រាស់​។​

ក្នុង​ពិធី​ផ្សាយ​ជា​មួយ​សិស្សានុសិស្ស លោក​អនុប្រធាន​ម្នាកទៀត សាខា​កាំកុងត្រូល ខេត្ត​បន្ទាយមានជ័យ​បាន​ហាមផ្តាច់​មិនអោយ​ទិញ​ផលិតផល​ចំណីអាហារ​ណា​ដែល​ហួស​សុភាព​ប្រើប្រាស់ ឡើយ​។​

លោក​បន្តថា​ចំពោះ​អាហារ​ដែល​ហាមឃាត់​ទាំង​នេះ​បើសិនជា​យើង ទទួលទាន​វា​គឺ​វា​អាច​ធ្វើអោយ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​នឹង​អាច​អោយ​យើង​ស្លាប់​បាន​៕ ដោយ ៖ បន្ទាយ

spot_img
×