Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តក្រុង រិ​ទ្ធ​មុន្នី ក្រឡាប់​នៅ​ខាងក្រោម​ចំណោទ​ពេជ្រនិល​បន្តិច មនុស្ស​រាប់សិប​នាក់​គេច​ផុតពី​គ្រោះថ្នាក់​ទាំងអស់គ្នា​

spot_img

​ព្រះ​សីហ​នុះ អ្នកដំណើរ​ប្រមាណ​ជាង​៦០​នាក់​បានគេច​ផុតពី​គ្រោះថ្នាក់​ទាំងអស់គ្នា ក្នុង​ហេតុការណ៍​រថយន្តក្រុង​ក្រុមហ៊ុន​រិ​ទ្ធ​មុន្នី ក្រឡាប់ នៅ​ផ្លូវជាតិ​លេខ​៤ ខាងកើត​ជាប់​របង​វិទ្យាស្ថាន​រ៉ូ​លីង​ស្ទឹងច្រាល ស្ថិត​ក្នុងភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា​ខេត្ត​ព្រះសីហនុ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៧​។​

​មន្ត្រីប៉ូលិស​មូលដ្ឋាន​បាន​ប្រាប់ថា អ្នកដំណើរ​មិនមាន​របួស​ធ្ងន់ធ្ងរ​ទេ ខ្លះ​របួសស្រាលៗ ដូចជា​ពក​ក្បាល ប៉ះ​ដៃ​ប៉ះ​ជើង ជាដើម​។​

​ប្រភព​ដដែល​បាន​បន្ត​រថា រថយន្តក្រុង​នោះ​ជា​កម្ម​សិទ្ធ​ក្រុមហ៊ុន រិ​ទ្ធ​មុន្នី បាន​ដឹក​អ្នកដំណើរ​ពី​ក្រុងព្រះសីហនុ ទៅ​ទីក្រុង​ភ្នំពេញ​
​លុះ​មកដល់​កន្លែងកើតហេតុ ក៏មាន​រថយន្ត​ធំ​១​គ្រឿង​ទៀត​វ៉ា​ជែង​គ្នា​ប៉ះគ្នា ធ្វើ​ឲ្យ​រថយន្តក្រុង​នោះ រអិល​ធ្លាក់​ទៅ​គ្រ​ហុក​ចិញ្ចើមផ្លូវ​ក្រឡាប់​តែម្តង​។​

​តែ​ជា​សំណាងល្អ​ណាស់​ពុំមាន​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នោះទេ​៕​

spot_img
×