Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​កវែ​ងញី​ពណ៌​ស ដែលមានតែមួយក្នុងលោក និ​ងកូនវា ត្រូវព្រានព្រៃបាញ់សម្លា​ប់​នៅប្រ​ទេស​កេន​យ៉ា​

spot_img

សត្វកវែងញីពណ៌​ស​ដ៏​កម្រ និងកូនរបស់វាមួយ​ក្បា​ល​ ត្រូវបានព្រានព្រៃបាញ់សម្លាប់​នៅ​ក្នុង​ប្រ​ទេស​កេន​យ៉ា ​ដែលវាគឺជាការបា​ត់​បង់​ដ៏ធំ​ធេង ព្រោះវាជាសត្វកវែងព​ណ៌​ស​ដែលមានតែមួយប៉ុណ្ណោះក្នុងលោក​​។ ​នេះបើតាមការបញ្ជា​ក់​រ​បស់​អ្នកអ​ភិរក្ស​កា​លពី​ថ្ងៃអង្គា​រ​ម្សិល​មិ​ញ​នេះ។

សាកសពរបស់សត្វកវែង​ព​ណ៌​ស ២ក្បាល ត្រូវបានគេប្រទះឃើញក្នុង​ស​ភាព​ជា​គ្រោ​ង​ឆ្អឹ​ង ក្រោយពេលត្រូវ​បា​នបា​ញ់ស​ម្លាប់​ដោ​យ​ព្រា​នព្រៃ នៅក្នុងតំបន់អភិ​រ​ក្ស Garissan ភាគខាងកើតប្រ​ទេ​ស​កេន​យ៉ា​។

ការស្លាប់របស់សត្វកវែញី ពណ៌ស ​និងកូន​រ​បស់វា បណ្តាលឲ្យនៅសល់សត្វកវែ​ង​ឈ្មោ​ល​ ពណ៌សតែមួយក្បា​ល​ប៉ុណ្ណោះ​។​ ​សត្វកវែងឈ្មោល​ព​ណ៌​ស គឺជាកូនរបស់សត្វញីដែ​ល​ត្រូ​វគេ​​សម្លា​ប់​។

សូមបញ្ជាក់ថា សត្វក​វែ​ងព​ណ៌ដ៏​​កម្រ ទទួលបានការចាប់អា​រ​ម្មណ៍​យ៉ា​ង​ខ្លាំងកាលពីឆ្នាំ​​ ២​០​១​៧ នៅពេលដែលគេប្រទះ​ឃើ​ញវា​នៅក្នុ​ងតំ​បន់​​អភិរក្ស ហើយការចាប់អារម្មណ៍នោះ​​ក៏ផ្ទុះឡើ​ងម្ត​ង​ទៀត​ ​នៅពេលដែលវាបង្កើ​ត​កូន​បា​ន ២ក្បាល សុទ្ធតែពណ៌សដូចគ្នា​​ កាលពីខែសីហា ​​ឆ្នាំមុន៕

អត្ថបទប្រែសម្រួលដោយ៖​ សុភ័ក្រ
ប្រភព៖ dailymail

spot_img
×