Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋម​ន្រ្តីសុ​ខាភិបាល​អង់​គ្លេសឆ្ល​ង​វី​រុស COVID-19

spot_img

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេ​ស​ និងជាសមាជិកសភារបស់ប​ក្ស​អភិ​រក្ស​និ​យម អ្នកស្រី Nadine Dorries បាននិយាយ​ថា​ អ្ន​កស្រីបានឆ្លងវី​រុ​សកូ​រ៉ូ​ណា​។

អ្នកស្រីគឺជាសមាជិកសភាអង់គ្លេសដំបូង​ប​ង្អស់​ដែល​មាន​ផ្ទុ​កវីរុស។ អ្នកស្រីថ្លែ​ងថា គាត់បានទទួលយកដំបូ​ន្មា​ន​ទាំង​អ​ស់​ ក្រោយពេលរកឃើ​ញ​ថាខ្លួ​នឯ​ង​មាន​ផ្ទុ​កវីរុស និងកំពុងស្ថាននៅដោយ​ឡែ​កនៅ​ផ្ទះ​។​

រដ្ឋមន្រ្តីសុខាភិបាលរូបនេះបានថ្លែ​ង​ក្នុង​សេចក្តី​ប្រកា​ស​ថា​ ក្រសួងសុខាភិបាលអ​ង់​គ្លេស​ បានចាប់ផ្តើមតាមដានម​នុ​ស្សទាំ​ង​អស់ ដែលអ្នកស្រីមានទំនាក់​ទំ​នង​ជាមួ​យ ហើយក្រសួង​ ​និងការិយាល័យរបស់អ្នកស្រីកំ​ពុ​ងអ​នុវ​ត្តតា​ម​កា​​រ​ណែនាំ​។​

សូមបញ្ជាក់ថា រហូតមកដល់ពេ​ល​នេះ អ្នកផ្ទុកវីរុស​កូ​រ៉ូ​ណា ឬ COVID-19 នៅប្រទេសអង់គ្លេសមា​ន​ចំ​នួ​ន ៣៨២នាក់ ចំណែកអ្នកស្លាប់មានចំនួន​ ​៦នាក់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×