Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នារី​ឡង់សេ​ស្រា​បៀរ Tiger ម្នាក់ រង​ការព្រមាន​ធ្ងន់ៗ​ពី​ក្រុមហ៊ុន បន្ទាប់​វីដេអូ​បង្ហាញ​ចាក់​ស្រា​លើក​ជូន​ផ្ទាល់មាត់​បុរស​ចំណាស់​ម្នាក់​ផឹក​ក្នុង​ហាង​កាហ្វេ ប្រៀប​ដូចស្តេច​!

spot_img

​ហាង​កាហ្វេ​មួយ​នៅ​ស្រុក Bedok ថ្មីៗ​នេះ​បាន​មានការ​ភ្ញាក់ផ្អើល​ខ្លួនឯង​ជាខ្លាំង បន្ទាប់​រកឃើញ​វីដេអូ​មួយ​ដែល​បង្ហាញ​នារី​អ្នក​ផ្សព្វផ្សាយ​ស្រា​បៀរ​រូប​ស្រស់​វ័យក្មេង​ម្នាក់ ផ្តល់​សេវា​យល់ចិត្ត​ចាក់​ស្រា​បៀរ និង​លើក​កែវ​ជូន​ដល់​មាត់​បុរស​វ័យ​ចំណាស់​ម្នាក់​ផឹក សឹង​លើស​ស្តេច​ទៅទៀត​នោះ​។​

​វីដេអូ​ដែលមាន​រយៈពេល ២០ វិនាទី នេះ ត្រូវបាន​គេ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី​០៧ ខែមីនា ហើយ​ចាប់តាំងពី​ពេល​នោះមក មានការ​ចែកចាយ​យ៉ាងច្រើន​រហូតដល់​ជាង 13,000 ស៊ែរ ។​

​នៅក្នុង​ឃ្លី​ប​វីដេអូ អ្នក​ថតរូប​អាច​ត្រូវបាន​គេ​កត់សម្គាល់​លឺ​និយាយថា សេវាកម្ម​បែបនេះ គឺមាន​តម្លៃ ៥០ ដុល្លារ ។​

​អ្នកលក់​ចាប​ហ៊ួ​យ​ម្នាក់ លួច​បង្ហើប​ឲ្យ​ដឹងថា តាមពិតទៅ បុរស​នៅក្នុង​វីដេអូ​នេះ គឺជា​មនុស្ស​ម្នាក់ ក្នុងចំណោម​អតិថិជន​ជាប្រចាំ​របស់​អ្នក​ឡង់សេ​ស្រា​បៀរ​នោះ ។​

​ទាក់ទង​នឹង​ករណីនេះ​បុរស​វ័យ​ចំណាស់​នោះបាន​និយាយថា «​នាង​បាន​សួរថា​តើ​គាត់​ចង់​ពិសារ​ស្រា​បៀរ​ដែរ ឬទេ គាត់​ក៏​ឆ្លើយថា អូ​ខេ ប៉ុន្តែ ដៃ​របស់គាត់​កំពុង​ជាប់​កាន់​កាសែត ហេតុនេះ​….​។ គាត់​ក៏បាន​បដិសេធ​ការអះអាង​របស់​អ្នក​ថត​វីដេអូ​ដែលថា​នាង​ផ្តល់​សេវាកម្ម​បែបនេះ​» ។​

​ចំណែក​ក្រុមហ៊ុនផលិតស្រាបៀរ​អាស៊ី​ប៉ាស៊ីហ្វិក (APB) បាន​ប្រាប់ AsiaOne ថា អ្នក​ផ្សព្វផ្សាយ​ស្រា​បៀរ​រូបនោះ បានទទួល​ការព្រមាន​យ៉ាង​តឹងរ៉ឹង ហើយ​ចាប់តាំងពី​ពេល​នោះមក នាង​ត្រូវបាន​ផ្ទេរ​ទៅ​កន្លែង​លក់​ផ្សេង​ហើយ​។​

​ក្រុមហ៊ុន​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា អាកប្បកិរិយា​បែបនេះ គឺ​មិន​គោរព​តាម​គោលការណ៍​ផ្សព្វផ្សាយ​ម៉ាក​របស់ខ្លួន​ទេ ហើយ​ពួកគេ​ក៏​មិន​អត់ឱន​ឱ្យ​ដែរ​៕ អត្ថបទ​៖ លឹម ហុង (​ប្រភព​៖ asiaone)

spot_img
×