Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីម្នាក់លោ​តពីលើ​ខុ​ន​ដូ វី​ឃែន កម្ពស់៥​ជាន់ បណ្ដោយឲ្យស្លាប់​ភ្លាមៗ

spot_img

ភ្នំពេញ : នារីម្នាក់សម្រេចចិត្តបញ្ចប់ជីវិត​បា​នលោ​តចុះមកខាងក្រោយពីលើ ​ខុ​នដូ វីឃែន កម្ពស់៥​ជាន់ បណ្ដោយ​ឲ្យស្លាប់​ភ្លាមៗ​នៅនឹងកន្លែងកើតហេ​តុ​ និង​ប​ង្កកា​រភ្ញា​ក់ផ្អើល ប្រជាពលរដ្ឋ​ហៅ​រថ​យន្ត​ដឹកសព យកទៅទុកនៅវត្តស្ទឹ​ង​មាន​ជ័យ រង់ចាំក្រុ​មគ្រួសា​រមក​ទ​ទួល យកទៅធ្វើបុណ្យ កាលវេលាម៉ោង៣និង១៥​នា​ទី​ទៀបភ្លឺ ថ្ងៃទី១១ ខែ មីនា ឆ្នាំ ២០២០នៅចំណុច ខុនដូ វីឃែន តាមផ្លូវលេខ៩​៩ ស្ថិតនៅភូមិ៧ សង្កាត់បឹងត្របែក ​ខណ្ឌចំ​កា​រមន រាជធា​នី​ភ្នំ​ពេ​ញ។

ជនរងគ្រោះឈ្មោះ ឃុន ស្រីស្រស់ អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ ​ស្នាក់​នៅ ខុនដូ វីឃែន មានស្រុកកំណើត​ភូ​មិ​ស៊ីធរ ខេត្តព្រៃវែ​ង​ ។

ប្រភពព័ត៌មានពីន​គរបា​ល បានប​ញ្ជាក់ថា ករណីខា​ងលើនេះ យោងតាមការបញ្ជាក់សន្តិ​សុ​ខ ដែលយាមនៅកន្លែងកើតហេតុខា​ង​លើ នារីរ​ងគ្រោះ​ ស្រងូតស្រ​ងាត់​៤ថ្ងៃហើយ ចេះតែដើរចុះឡើង​រ​ហូត​យប់​ថ្ងៃកើ​តហេតុ​ខា​លើ ទើប នារី​រង​គ្រោះ​ លោតសម្លាប់ខ្លួនពី​ជាន់​ទី៥ ចុះមខាងក្រោមតែម​ង្ត​ បណ្ដោយ​ឲ្យស្លាប់ភ្លា​មៗ​នៅ​នឹងកន្លែ​ងកើត​ហេ​តុ​ និងបង្កការភ្ញាក់ផ្អើ​ល​ប្រជា​ពលរ​ដ្ឋហៅរ​ថ​យន្តដឹកសព យកទៅទុកនៅវត្តស្ទឹ​ង​មា​នជ័យ​រង់ចាំក្រុ​មគ្រួ​សារ​ មកទទួលយកទៅធ្វើបុ​ណ្យ​ផង​ដែ​រ។

ទោះយ៉ាងណា សមត្ថកិច្ចពុំទាន់បញ្ជាក់អំពីមូលហេតុ នៃហេតុការណ៍៍នេះនៅឡើយទេ គឺកំពុងស្រាវជ្រាវ៕ដោយ៖កូឡាប

spot_img
×