Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដាក់ប​ទប​ញ្ជាឲ្យអធិការខណ្ឌទាំ​ង​​១៤ បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់ប​ទ​​​ល្មើស ជួញដូរគ្រឿងញៀ​​​​ន

spot_img

ភ្នំពេញ៖ ស្នងការរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ស្នងការ​រ​ងទ​ទួ​លផែនប្រឆាំងគ្រឿងញៀន កា​រិយាល័​យជំ​​នាញ និងអធិការខណ្ឌទាំ​ង​១៤ ត្រូវតែយកចិត្តទុ​​កដាក់ ស្រាវជ្រាវរកមុខសញ្ញា ​និងដឹកនាំបង្ក្រាបឲ្យបា​ន​ជា​ប្រចាំ​នៅទីតាំ​ង​ប្រើប្រាស់​ និងជួញដូរគ្រឿងញៀ​​នធ្វើយ៉ា​ងណា ដើម្បី ​បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់ប​ទ​ល្មើសនា​នា ដូចជា ការលួច ឆក់ ប្លន់ ។

 

នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំ​នៃស្ន​ង​ការដ្ឋា​ននគ​របា​ល​រា​ជ​ធា​នីភ្នំពេញ បានប្រារព្ធពិធី​ ប្រកាស​ផ្ទេរ​កិច្ច តែងតាំងមុខតំណែ​ង​ និងបំពាក់ឋាន​ន្ត​រ​សក្តិ ជូនមន្ត្រីនគរ​បា​ល​ជា​តិ នៃស្នងការដ្ឋាននគ​រ​បាល​រាជធា​នីភ្នំពេ​ញ​ ​ចំនួន ១៣៨ រូប ក្រោមអធិបតីភាពលោក​ឧ​ត្តមសេនីយ៍​ឯក ស ថេត អគ្គស្នងការរ​ង​ និងជាស្នងការនគរបាល​​រាជធា​នីភ្នំ​ពេ​ញ និងលោក ឧត្តមសេនីយ៍ឯ​ក​ ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋាន​បុ​គ្គលិ​ក និងជាតំណាងដ៏ខ្ពង់ខ្ពស់រ​ប​ស់​លោក នាយឧត្តមសេ​នីយ៍ ​ប៉ែ​ន វិបុល អគ្គស្នងការរង​ ​និងជាប្រធាននាយកដ្ឋានបុ​​គ្គលិ​ក ។

ក្នុងឱកាសនោះដែរ លោកស្នង​ការ បានធ្វើការ​ផ្តល់ជា​មតិ​ណែ​នាំល្អ​ៗជា​ច្រើនដ​ល់ម​ន្ត្រីទាំងអស់ដែល​​ទើបទ​ទួលបា​ន​តួនាទី និងឋានន្តរ​ស​ក្តិ ឲ្យមាន​អាកប្ប​កិរិយា និងសម្តីសមរម្យ​ ​ដើម្បីប​ម្រើប្រជា​ពល​រដ្ឋ​នៅ​តាម​មូល​ដ្ឋា​នឲ្យ​បានល្អ ជាពិសេសត្រូវ​ធ្វើយ៉ាង​ណាដើម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនា​នា ដូចជាការលួច ​ឆក់ ប្លន់ ។ ល។

ជាមួយនោះដែរ លោកស្នងការក៏បានសរសើរដ​ល់កង​កម្លាំ​ង​គ្រប់លំដាប់ថ្នា​ក់ដែល​បាន​ខិតខំ​ប្រឹងប្រែ​ង​ និងធ្វើការស​ហ​ការគ្នាបា​នយ៉ាង​ល្អ ដែលធ្វើបទ​ល្មើសមាន​ការ​ថយចុះ ១០% នៅក្នុងខែកុម្ភៈ ធៀបទៅនឹងខែមករា​ ​ឆ្នាំ ២០២០ ។ បន្ថែមពី​លើនេះទៀត​ លោកស្នង​ការ បានធ្វើការ​ស​ង្កត់ធ្ងន់​ ដល់គ្រ​ប់អ​ង្គភាពទាំងអ​ស់ ចំណុះ​ស្នង​​កា​រដ្ឋាននគរបាលរា​​ជធា​នីភ្នំ​ពេ​ញ ត្រូវចេះ​សាមគ្គីផ្ទៃក្នុងឲ្យ​បានល្អ និ​ងរឹ​ងមាំ​ ដើម្បីជា​គំរូ នឹងដឹកនាំអង្គភាពឲ្យមានកា​រ​រី​កច​ម្រើន និងដំណើរការឆ្ពោះទៅមុខដោយរ​លូ​ន ​។

ចំណុចសំខាន់ផ្សេងៗ​ទៀ​ត លោកស្នង​ការ បានដាក់បទបញ្ជាដល់ស្នង​កា​ររ​ងទ​ទួល​ផែ​នប្រឆាំងគ្រឿងញៀ​​ន ការិយាល័យជំនាញ​ ​និងអធិការខណ្ឌ​ទាំ​ង១៤ ត្រូវតែយកចិត្តទុ​ក​ដា​ក់​ខ្ពស់ ក្នុងការស្រាវជ្រាវរ​ក​មុខ​ស​ញ្ញា​ និងដឹកនាំបង្ក្រាប​ឲ្យបាន​ជាប្រ​ចាំនៅ​ទី​តាំ​ងប្រើប្រាស់​ និងជួញដូរគ្រឿ​ង​ញៀ​ន ។ ក៏ដូចជាផ្តោតសំខាន់ដ​ល់តា​មបណ្តា​ខ​ណ្ឌ ​ប៉ុស្តិ៍ទាំងអស់ត្រូវយ​កចិ​ត្តទុ​កដា​ក់ ក្នុងកា​រទទួ​លពា​ក្យ​បណ្តឹងរបស់ប្រជាព​ល​រដ្ឋ ក៏ដូចជាការប្រើប្រាស់ពា​ក្យស​ម្តី​ និងកាយវិការ​ឲ្យបានស​មរ​ម្យ ។

មុននឹងបញ្ចប់លោកស្នងការ បានណែនាំដល់ការិយា​ល័​យ​អគ្គិភ័យ ត្រូវត្រៀមជាប្រចាំ ​២​៤ម៉ោងលើ២៤ម៉ោង ក្នុងកា​រចេញ​ជួយស​ង្គ្រោះ​ ប្រជាពល​រដ្ឋ​ពេល​មានអ​គ្គិ​​ភ័យកើតឡើង ក៏ដូចជាចុះផ្សព្វផ្សាយប​ន្ថែ​ម ដល់ប្រ​ជាព​លរ​ដ្ឋឲ្យមានកា​រយ​ល់ដឹង និងប្រុងប្រយ័​ត្ន​ខ្ពស់ ដើម្បីការ​ពា​រ​កុំឲ្យមានអ​​គ្គិ​ភ័យកើតឡើង៕ដោយ៖កូឡាប

spot_img
×