Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចុប្បន្ន​ព័​ត៌មានមិនពិត ឬព័ត៌មានក្លែង​ក្លាយ ​កំពុ​ងតែធ្វើ​ឱ្យប្រ​ជាពលរដ្ឋមានការភ័យ​ខ្លាច និងកាន់តែចាប់អារម្មណ៍ច្រើន​​​ជាង​ព័ត៌មានពិត

spot_img

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២០​ ក្លិបអ្នកកាសែត​ក​ម្ពុជា (ក.អ.ក) បាន​​រៀបចំកិច្ចពិភាក្សាមួយ​ក្រោ​មប្រ​ធាន​បទ “សារព័ត៌មាន ៖ ចំពោះមុខ​ COV​ID-19 និងព័ត៌មានក្លែងក្លា​យ ” ​ក្នុង​កិច្ច​ពិភាក្សារ​នេះ​មាន​​​ការ​អ​ញ្ជើញ​ចូល​រួម​ពី​លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ​ទ​ទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋា​ន​ព័ត៌​មាន និងសោតទស្សន៍នៃក្រសួងព័​​ត៌មា​ន និង​ លោកស្រី​ ឱ វណ្ណឌីន រដ្ឋលេ​ខា​ធិកា​រ និងជាអ្នកនាំពាក្យនៃក្រសួងសុ​ខា​ភិ​បា​ល។​

លោកប៉ែន បូណា ប្រធានក្លិបអ្នកកាសែត​ក​ម្ពុជា បានថ្លែងថា កិច្ចពិភាក្សានេះ មានសារសំខាន់ខ្លាំងណាស់ ​ស​ម្រាប់អ្នកសារព័ត៌មាន​ដើ​ម្បីទ​ទួល​បា​ន​ព័ត៌​មា​នពិត ផ្សព្វផ្សាយដល់សាធារ​ណ​ជ​ន ក៏ដូចជាចូលរួមចំណែកក្នុ​ង​ការ​ប្រយុទ្ធ​ប្រឆាំ​ង​ជាមួយ COVID-19 និងប្រយុទ្ធប្រឆាំងជាមួ​យ​ព័ត៌​មានក្លែ​ង​ក្លា​យ។

លោក ពុ​យ គា អគ្គលេខាធិការ​ក្លិប​​​អ្នកកា​សែត​​​កម្ពុជា ​បាន​លើ​ក​ឡើង​ថា ដោយសារ​តែ​បច្ចេក​​វិ​ទ្យា​​ប​ច្ចុ​ប្បន្ន​នេះ នរណា​ក៏​អាច​ធ្វើជា​​​អ្នក​ព័ត៌មាន​​បាន​ដែរ ប៉ុន្តែ​ព័ត៌មាន​ក្លែងក្លាយ​អា​ច​​​ធ្វើ​ឲ្យ​ច្របូកច្របល់​តែ​ក្នុង​ប៉ុ​​ន្មាន​​ម៉ោង​​​ប៉ុ​ណ្ណោះ ។

លោក​បាន​ចែករំលែក​​ប​ទ​​ពិសោធន៍ ដោយ​លើ​ក​ហេ​តុ​ផ​ល​​៩​ចំណុច ៖ ទី​១ គួរ​ពិចារណា​ប្រភព​ព័ត៌មាន​​​នោះ តើបុគ្គល​ណា​ជា​អ្ន​​ក​​ស​រសេរ ជា​សកម្មជន​ហ្វេ​​​ស​ប៊ុ​ក ឬ​ចេញពី​ស្ថាប័ន​ដែល​​​មាន​​វិ​ជ្ជាជី​វៈ ។ ទី​២ សូមកុំ​អាន​ចំណង​ជើ​​​ង ត្រូវ​អាន​ព័ត៌មាន​​​ទាំ​ងមូ​ល ។ ទី​៣ ត្រូវ​ពិនិត្យ​មើ​ល​អ្នកនិពន្ធ​ ឬ​អ្នក​សរសេរ​ដែល​​​មាន​​វិ​ជ្ជាជីវៈ​ត្រឹមត្រូវ​ដែរ​​​ឬទេ ។ ទី​៤ គួរ​ពិនិត្យ​មើ​លលើ​​ប្រភព​របស់​អ្នក​ស​រ​សេរ តើ​ច្បាស់លាស់​​ដែ​រ​ឬទេ ។ ទី​៥ តើ​ព័ត៌មាន​នោះ​មាន​កា​ល​បរិ​ច្ឆេទ​​ត្រឹ​មត្រូ​វ​​ដែ​រ​​ឬទេ ។ ទី​៦ ពិនិត្យ​លើសំ​​ណេ​រ តើសរសេរ​របៀប​កំប្លែ​ង សិល្បៈ ឬ​​ជា​កា​រ​​ល​ក់​ផលិតផល ។ ទី​៧ សរសេរ​រឿង​ដោយ​​ខ្លួ​នឯង ឬ​មាន​ចេត​នា​​ល​ម្អៀ​ង ។ ទី​៨ អត្ថបទ​មានការ​ដកស្រ​ង់​​ពី​​អ្ន​ក​ពា​ក់ព័ន្ធ​​នឹ​ង​សា​ច់​​រឿង​​ដែល​​ខ្លួ​ន​សរសេរ​ចេញ​​នោះ​​ដែរ​​ឬទេ ? ឧទាហរណ៍ ករណី​វីរុស C​ovid-19 គឺ​ទាមទារ​ដាច់ខាត​​​ត្រូវ​​សួរ​​ទៅ​សា​មី​ក្រសួងសុខាភិបាល ឬ​​វិទ្យាស្ថា​ន​​ប៉ាស្ទ័រ​កម្ពុជា និង​ទី​​៩ ព័ត៌មាន​ដែល​បំផុស​ឲ្យមានការ​ភ័យ​ខ្លា​ច ឬ​ព័ត៌មា​ន​ឲ្យ​ប្រយ័ត្ន​ហួស​ពី​ការ​​​ពិត ។​

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជាអ្ន​កនាំពា​ក្យក្រសួ​ងសុ​ខា​ភិបាល បានលើកឡើងថា​ ជំងឺកូវីដ-១៩បាន​​កំពុងមានឥទ្ធិពលដល់ផ្លូវ​ចិ​ត្តដ​ល់សាធារ​ណ​ជន និងបុគ្គលមួ​យ​ចំនួន ដែលកំពុងកើតឡើង​មិនថា​តែ​​នៅ​កម្ពុ​ជា​នោះទេ។ បច្ចុប្បន្ននេះតាមការសរសេរ​ក៏ដូ​ច​​ជា​ការលើកឡើងបស់អ​ង្គ​ការ​សុខ​ភាព​ពិភព​លោក ហើយក៏មានអត្ថបទ​លើកឡើង​ពី​​មជ្ឈ​មណ្ឌ​ល​​ប្រយុទ្ធជំងឺឆ្លង​ប​ញ្ជាក់​ថា ពាក់ព័ន្ធនឹងជំងឺក្លែ​ង​ក្លាយ ឬព័ត៌មានមិនពិតគឺ​មា​​នចំនួ​​ន​១៤២ដង ច្រើនជាងព័ត៌​មា​នដែ​ល​ពិតមួយដង។ ​មានន័យថាបើព័ត៌មានមួយ ​ព័ត៌មានមិនពិត១៤១ដ​ង ជាចំនួនច្រើ​ន ដែលចំនួននេះធ្វើឱ្យមានការជ្រួលច្រប​ល់​ ​និងបំពុលក្នុង​ស​ង្គម។ ព័ត៌មានមិនពិតមានភាពលឿនឆា​ប់​រហ័​សយ៉ា​ងខ្លាំង ដែលធ្វើឱ្យ​ប្រជាពលរ​​ដ្ឋឆាប់​ភ័​យខ្លាច ជាងព័ត៌មានពិ​ត​។ ព័ត៌មានមិនពិត មានពីរសណ្ឋានគឺចេ​ត​​នា​ និង​អចេ​​តនា ហើយប្រសិនបើប្រជាពលរដ្ឋ​ចំ​ណាយ​ពេល​ប្រ​មាណ​២ម៉ោងក្នុងមួយ​ថ្ងៃ​នោះ​​ធ្វើឱ្យ​​ម​នុស្សនោះ មានវិបត្តិផ្លូវចិត្តក្នុងរយៈពេល​២​ សប្តាហ៍ក្រោយ។​​ ដូច្នេះសុំប្រជាពលរដ្ឋកុំសូ​វ​​មើ​ល​ច្រើ​នពេ​ល ចំពោះព័ត៌មានមិន​ពិ​ត ដោយត្រូវស្វែងរក​​ប្រភព​ព័​ត៌​មានដែលពិតដែល​រាជរ​ដ្ឋា​ភិបា​ល បានប្រគល់ជូនក្នុងការផ្សាយ​​ព័ត៌មា​នពិ​ត។

ក្នុង​ឱកាស​នោះ លោក​ស្រី អនុរដ្ឋលេខាធិការ បានឲ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​ព័ត៌មាន​​​អំពី​​វីរុស Covid-19 លោកស្រី​បាន​​​ស្នើ​​ដល់​អ្នក​សារព័ត៌មាន​ត្រូវ​​​ផ្សាយ​​ព័​ត៌មាន​ដែល​ចេញពី​ក្រសួងសុខា​ភិ​បាល ឬ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ក​ម្ពុ​ជា ព្រោះ​មាន​តែ​២​ស្ថាប័​ន​​នេះ ដែល​អាច​​បញ្ជា​ក់​ពី​​ប​ញ្ហា​របស់​វីរុស Covid-19 ។

ក្នុងឱកាសនោះដែរ លោក ផុស សុវណ្ណ ប្រតិភូ​​រាជ​រដ្ឋា​ភិបា​ល ទទួល​បន្ទុក​​អគ្គនា​យកដ្ឋា​ន​​ព័ត៌មាន និង​សោត​ទស្សន៍​ បាន​ឲ្យ​ដឹង​ថា ចំពោះ​ចំណាត់​រប​ស់​​ក្រ​សួង គឺ​ត្រូវ​តាមដាន​ព័ត៌មា​ន​​​ណា​​ដែល​​មិន​ពិត ឬ​ក្លែង​​ក្លាយ ដើម្បី​ស្រង់​ព័ត៌មា​ន​​​ក្លែ​ងក្លា​យ​នេះ ផ្ញើ​ទៅ​នាយកដ្ឋាន​​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិ​ទ្យា​​ក្រសួង​​​មហា​ផ្ទៃ ដើ​ម្បី​ស្វែងរក​ម្ចា​ស់​​គ​ណនី​​ហ្វេ​​ស​ប៊ុ​ក​ណា ដែល​បាន​ធ្វើ​ការ​ផ្សាយ​​​ព័​ត៌មាន​​មិ​ន​ពិត ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​​​ស​ន្តិសុខ និង​សង្គម​ជាតិ​យើ​ង​​ទាំ​ងមូល ។ ក្រសួងព័ត៌មានបានអំពាវ​នា​វដ​ល់អ្នក​សារ​ព័​ត៌មាន ចូលរួម​ក្នុងការធ្វើប្រយុទ្ធ​ប្រ​ឆាំង​ព័ត៌មា​នក្លែ​ងក្លាយ ដើម្បីផ្តល់សេចក្តីទុកចិត្តដល់ប្រ​ជា​ព​លរដ្ឋ​កុំឱ្យ មានការភ័យខ្លាច។​ ចំពោះព័តមានក្លែងក្លាយក្រសួងព័​ត៌​មាន​បាន​ធ្វើការជាមួយ​ចា​ង​​ហ្វា​ងផ្ទា​ល់​​ក្នុងការកែសម្រួល។ ផ្ទុយទៅ​វិញនៅពេលបច្ចុប្បន្នអ្នកសា​​រព័ត៌​​មា​ន​មួយចំនួន​បាន​យកដំណឹ​​ងក្លែ​ងក្លា​យ ទៅផ្សាយបន្ត ​ដែលជាហេតុធ្វើឱ្យពិបាកក្នុងការទប់ស្កាត់។​ ​អ្នកសារព័ត៌មានត្រូវធ្វើអ្វីដែលស្រប​នឹ​ងវិ​ជ្ជា​ជីវៈ ព្រោះនៅក្នុងផេក​​ ឬអាខោន​បណ្តា​ញ​សង្គ​មខ្លះមិ​នពិ​តនោះទេ​។ ផ្ទុយទៅវិញបើយកប្រភ​ព​​ច្បា​ស់លា​ស់ រឹងមាំ ទើប​ការ​ផ្សាយ​​ការជា​ត្រឹម​ត្រូវ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×