Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្ត្រី​សុខា​ភិបាល ទៅពិនិត្យ​ស្ថាន​ភា​ពសុ​​ខ​​ភា​​ពស្ត្រី​ជនជាតិអង់គ្លេស នៅ​កំពង់ចា​ម

spot_img

កំពង់ចាម៖ លោករដ្ឋ​មន្ត្រី​សុខា​ភិបាល ចុះទៅពិនិត្យស្ថានភាពសុ​ខ​ភា​ពស្ត្រីជនជាតិអង់គ្លេស​ ​ដែលឆ្លងវីរុ​ស Co​vid-19 កំពុងសម្រាកនៅម​ន្ទី​រពេ​ទ្យខេត្តកំពង់ចាម ចំណែកអ្ន​ក​ដំណើរនិ​ងបុគ្គលិកលើ​​នាវា​ Viking Cruise Journey ចំនួន​៥៩នាក់ ​ត្រូវបានធ្វើតេ​ស្តរកមេ​រោគ​កូ​វីដ១៩ ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួ​ងសុ​ខាភិ​បា​ល នៅព្រឹកថ្ងៃទី១១​ ខែមីនា ឆ្នាំ២០២០នេះ បាន​អញ្ជើ​ញចុះទៅ​ពិនិត្យ​ ទៅលើស្ថា​នភា​ពសុ​ខ​ភាព លើស្ត្រីជនជាតិអង់គ្លេសម្នាក់​​ អាយុ៦៥ឆ្នាំ ដែលបានរកឃើញមានផ្ទុកវីរុ​​ស Covid-19​ កំពុងសម្រាកព្យាបាលមន្ទីរពេ​ទ្យ​ នៅខេ​ត្តកំ​ព​ង់​ចាម។

នៅរសៀលម៉ោង១៦​និង៣០នា​ទីនៃថ្ងៃ​ទី១០ ខែមីនា ឆ្នាំ២០២០ លទ្ធផលពីវិទ្យាស្ថាន​ប៉ា​ស្ទ័រ​កម្ពុជា បានបញ្ជាក់ថា​ ​ស្រ្តីជនជាតិអង់គ្លេសម្នាក់ ​អាយុ៦៥ឆ្នាំ មានវិជ្ជមានវីរុសកូវី​ដ​១៩។ ក្រសួងសុខាភិបាល មិនបានបញ្ចេញអត្តសញ្ញាណស្ត្រីម្នាក់ដែលមា​​ន​វីរុស Covid-19 នេះ ជាសាធារណៈនោះទេ ។ ស្រ្តីរូបនោះ បានធ្វើដំណើរតាមយន្តហោះ ​ចេ​ញពីទីក្រុងឡុងដ៍នៃប្រទេ​​សអ​​ង់គ្លេស មកដល់ទីក្រុងហាណូ​យ ប្រទេសវៀតណាម​ ​នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ដែលមានគ្នា៥នាក់ ​(ជនជាតិអង់គ្លេសទាំងអ​ស់​ ធ្វើតេស្តអវិជ្ជមានចំនួ​ន​៤នា​ក់)។ បន្ទាប់មកពួកគាត់បា​ន​បន្ត​ដំ​ណើរ​ចាកចេញតាមនាវាខាលើ​​ ពីទីក្រុងហូជីមិញសំដៅ​ម​ករាជ​ធានីភ្នំ​ពេ​ញ ​នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ និងបានដល់រាជធា​នី​ភ្នំ​ពេ​ញ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។

សំណាក់​របស់អ្នកដំណើ​រ​ស​រុប​២​៦នាក់ និងបុគ្គលិ​កលើនា​​​វាចំ​នួ​ន៣​៤នា​ក់​នៃនាវា Viking Cruise Journey ត្រូវបា​នយកទៅ​ធ្វើ​តេស្ត​ នៅព្រឹកថ្ងៃទី ១១ មី​នានេះ បន្ទា​ប់ពីរកឃើញស្ត្រី​ជនជាតិអ​​ង់​គ្លេស​ម្នាក់​អាយុ​​៦៥ឆ្នាំ ដែលជិះនៅ​លើនាវានេះ ​មា​នផ្ទុកមេ​រោគកូ​វី​ដ១៩។ អ្នកដំណើ​រនិង​បុ​គ្គ​​លិក​ទាំ​ង៥​៩នាក់នេះ គឺក្រៅពី​ស្ត្រីជនជាតិអង់​​​គ្លេ​ស៥នាក់ ដែល៤នាក់​កំពុងដា​ក់​ឲ្យ​នៅក្នុ​ងប​ន្ទប់​ដា​​ច់ដោ​យ​ឡែ​កនៅ​​​លើ​នាវា និងម្នាក់​ទៀតត្រូវបាននាំ​យ​ក​មក​ដា​ក់នៅ​​ក្នុងមន្ទីរពេទ្យ​ប​ង្អែ​កខេ​ត្តកំ​ពង់​ចាម បន្ទាប់ពីរ​កឃើញថា ​មានផ្ទុកមេរោគកូវីដ​១​៩៕ ដោយ៖កូឡាប

spot_img
×