Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះខំស្រែកធ្វើអី? ក្រោយ​ពេល​បុរស​ចោទ​ថា​ចាប់​រំលោភ រង​កណ្តាប់​ដៃ​ពី​មហាជន​ឡើង​ទ្រោម ស្រាប់​តែ​នារី​រង​គ្រោះ​អាយុ​១៦​ឆ្នាំ ពោលពាក្យ​អាណិត​ថា…

spot_img

​ពិតណាស់ ការកាត់ទោស​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ ក្នុង​អំពើ​ឧក្រិដ្ឋ​អ្វីមួយ​ភ្លាមៗ ពី​សំណាក់​សាធារណជន​បញ្ចេញ​កំហឹង ត្រូវបាន​សាទរ​ដោយ​មនុស្ស​ភាគច្រើន ប៉ុន្តែ រឿងនេះ​បើ​គិត​តាមផ្លូវ​ច្បាប់​គឺ​ខុស​ទាំងស្រុង ។ លើសពីនេះ ប្រសិនបើ​ទង្វើ​នេះ​ធ្វើ​ខុស ទៅលើ​មនុស្ស​ដែល​មិនបាន​ប្រព្រឹត្ត សួរថា​អ្វីៗ​នឹង​ទៅជា​យ៉ាងណា​? ។​

​ជាក់ស្តែង ដូច​ករណីនេះ​អ៊ីចឹង ធ្វើ​ឲ្យ​មហាជន​មានការ​ហួសចិត្ត​ជាខ្លាំង នៅពេលដែល​បុរស​ម្នាក់​រស់នៅ Johor ដែល​រង​ការ​ចោទថា​ចាប់រំលោភ​ក្មេងស្រី​ជំទង់​អាយុ ១៦ ឆ្នាំ​ម្នាក់ នៅក្នុង​ហាង​ខារ៉ាអូខេ​ក្នុង​តំបន់ ត្រូវបាន​ហ្វូងមនុស្ស​មួយក្រុម ចាប់​ស្រាត និង​វាយ​ដុំ​ឡើង​ទ្រោម ប៉ុន្តែ ក្រោយមក នារី​រងគ្រោះ​បែរជា​និយាយ​សុំទោស ចំពោះ​អ្វីដែល​នាង​បាន​អះអាងថា​បុរស​នេះ​បាន​ចាប់រំលោភ​នាង ។​

​មានការ​អះអាងថា អ្នក​ចាប់រំលោភ​បាន​លួងលោម​ក្មេងស្រី​ជំទង់​អាយុ ១៦ ឆ្នាំ​ ឱ្យទៅ​ខារ៉ាអូខេ​ដើម្បី​ច្រៀង មុនពេល​នាំ​នាង​ទៅ​បន្ទប់​ផ្សេងទៀត​ដើម្បី​លេង​ហ្គេម​ទូរស័ព្ទ​ជាមួយគ្នា​។ ទោះយ៉ាងណា ក្រោយមក​បុរស​នោះ​ត្រូវបាន​ចោទប្រកាន់​ចាប់រំលោភ​នាង​នៅក្នុង​បន្ទប់​។​

​នៅពេល​ត្រូវបាន​ចាប់ចង​ដោយ​ហ្វូងមនុស្ស បុរស​នោះបាន​ព្យាយាម​អង្វរ​ទុក​ជីវិត​ឲ្យ​រូបគេ​ផង ដោយ​សូម្បី​ផ្តល់ប្រាក់​ទៅ​ហ្វូងមនុស្ស ដោយ​សង្ឃឹមថានឹងអាច​រួចខ្លួន​។ ប៉ុន្តែ​ពួកគេ​បាន​ឡោមព័ទ្ធ ហើយ​បង្ខំ​រូបគេ​ឱ្យ​ដោះ​សម្លៀកបំពាក់​ចេញពី​ខ្លួន​។​

​បន្ទាប់មក ពួកគេ​បាន​វាយ​ទៅលើ​បុរស​នេះ និង​ឈានដល់​ទៅប្រើ​ដប​កែវ ដើម្បី​វាយ​ក្បាល​បែក​ឈាម​ទៀតផង​។​

​ទោះយ៉ាងណា រឿងហេតុ​ដែល​បាន​កើតឡើង​នេះ គឺ​ហាក់​មិន​ដូចដែល​បាន​ពិពណ៌នា​នោះទេ ព្រោះ​ភ្លាមៗ​បន្ទាប់ពីនោះ វីដេអូ​មួយ​ត្រូវបាន​បញ្ចេញ​ដោយ​នារី​រងគ្រោះ​ដែល​បាន​ចោទប្រកាន់ បានចេញ​មុខ​សុំ​អភ័យទោស​។ តាមមើលទៅ នាង​មិន​នឹកស្មានថា អ្វីដែល​នាង​បានធ្វើការ​ចោទប្រកាន់ នាំឱ្យ​បុរស​នោះ​ត្រូវបាន​គេ​វាយដំ​យ៉ាង​សាហាវ​ដូច្នេះ​ឡើយ​។​

​នាង​បាន​និយាយថា​៖ «​ខ្ញុំ​គ្រាន់តែ​ចង់​និយាយថា​សុំទោស​ចំពោះ​រឿងដែល​បាន​កើតឡើង​នេះ​ផង ប្រហែលជា​ខ្ញុំ​មិនបាន​យល់​នោះទេ នូវ​អ្វី​ខ្ញុំ​បាន​និយាយថា​គាត់​បាន​ចាប់រំលោភ​ខ្ញុំ​» ។​

​តាមរយៈសាច់​រឿង​ខាងលើនេះ យើង​សូម​សំណូមពរ​ដល់​បងប្អូន​មហាជន មុននឹង​សម្រេច «​រក​យុត្តិធម៌​ដោយ​កំហឹង​» បែបនេះដល់នរណាម្នាក់ គួរ​ណាស់​សួរនាំ​ភាគី​ទាំងសង្ខាង​ជាមុនសិន ព្រោះថា​ពេលខ្លះ​វា​ជា​រឿង​ឯកជន​របស់​ពួកគេក៏ថាបាន ៕ អត្ថបទ​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)​

spot_img
×