Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការរងប្រាប់ឲ្យមន្ត្រី​នគរបា​លចាប់​ពីថ្នា​ក់វរសេនីយ៍ឯកឡើងទៅ​ត្រូវសរសេរប្រកាសអំ​ពី​ទ្រព្យស​ម្ប​ត្តិរប​ស់​ខ្លួន ទៅកាន់អង្គភាពប្រឆាំងអំពើពុ​ក​រលួ​យ

spot_img

តាកែវ៖ ថ្លែងក្នុងពិធីប្រកាសតែងតាំង​ផ្ទេ​ភារ​កិ​ច្ច និងបំពាក់ឋានន្តរស័ក្ត​ជូ​ន ដល់មន្ត្រីនគរបាលជាតិ​នៃស្ន​ងការ​ដ្ឋាន​ន​គរបាល​ខេ​ត្ត​តាកែវ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំស្នងការដ្ឋានខេ​ត្ត​ លោកនាយឧត្តមសេនីយ៍​ ប៉ែន វិបុល អគ្គស្នងការរង ​បាន​ប្រាប់ឲ្យមន្ត្រី​នគរ​បា​លដែលទើបតែទទួលបានឋានន្តរស័​ក្ត​ថ្មី ចាប់ពីថ្នាក់វរសេនីយ៍​ឯក​ឡើង​ទៅ​ ត្រូវសរសេរប្រ​កាសពីទ្រព្យសម្បត្តិ​រ​បស់​ខ្លួន ដាក់ចូលក្នុងអង្គភាព​ប្រ​ឆាំងអំ​ពើពុ​ករ​លួយ ដើម្បីបញ្ជាក់ពីភាពស្មោះត្រ​ង់​ ​។

លោកនាយឧ​ត្ត​​​មសេនីយ៍ ប៉ែន វិបុល បានមានប្រសា​សន៍បន្ត​ថា នេះជាលើកទីមួយហើយដែល​រូ​បលោ​ក​ បានចុះមកតាមស្នង​កា​រដ្ឋា​នខេត្ត បានឮលោក ខាន់ សុខា អភិបាលរងខេត្ត​តាកែវ បានធ្វើការកោ​តសរសើរ​ ដល់កងកម្លាំងដែលជានគរបាលយុ​ត្តិ​ធម៌ បម្រើរា​ស្ត្រ និងរៀបចំសណ្តាប់ធ្នាប់​បា​ន​ល្អ ជាពិសេសលើការបង្ក្រាប​ប​ទល្មើ​ស និងមុខសញ្ញាគ្រឿង​ញៀ​ន ​ជាមួយនិងការបង្ក្រាប​ទី​តាំ​ង​ដាំកញ្ឆានៅស្រុ​កគីរី​វ​ង់ផងដែរ ដូច្នេះដើម្បីឲ្យប្រជា​ពលរដ្ឋកាន់តែមាន​ជ​នឿទុ​ក្ខ​ចិត្ត​ និងទទួលបាន​កា​រកោ​តសរសើ​រពីអា​ជ្ញាធរ​ខេត្ត កងកម្លាំងនគរបាលជាតិទាំងអ​ស់​ត្រូ​វតែ​ យកចិត្តទុក្ខដា​ក់​បម្រើ​រាស្ត្រ​ឲ្យអស់ពីស​មត្ថ​ភាព ជាពិសេសគឺត្រូវរក្សា​ឲ្យបាននៅគោលនយោបាយភូ​​មិឃុំមា​នសុ​វត្ថិភាព ។
មានប្រសាសន៍ក្នុងនោះដែរ​ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ​ បានថ្លែងជំរុញឲ្យនគ​របា​លនៅ​តាម​មូល​ដ្ឋា​ន ជាពិសេសនគ​រ​បាល​ស្រុកគី​រីវង់ ត្រូវតែបន្តនូវសកម្មភា​ព​បង្ក្រា​បមុ​ខសញ្ញា​ជួញ​ដូរ​ដំណាំកញ្ឆានោះ​ឲ្យបាន​ និងបន្តកាប់បំផ្លាញ​ចោ​លនូវការលួចដាំ​ដំ​ណាំក​ញ្ឆាខុ​សច្បាប់ជាកន្លែងប​​ន្តទៀ​ត​ ដែលធ្វើសកម្មភាពដាំនៅតា​ម​ចង្កេះភ្នំ និងមានការលាក់បាំង​នៅ​តា​មច​ម្កា​រតូចៗ ដើម្បីធ្វើយ៉ាងណាឲ្យខេត្ត​​តាកែ​វរបស់យើង​ ជាខេត្តមួយដែលពោរពេញ​​ទៅដោយសន្តិសុខសណ្តាប់ធ្នា​ប់​ បានល្អនៅក្នុងសង្គ​ម​ ។
សូមបញ្ជាក់ផ​ង​ដែរថា ការប្រកាសតែងតាំងនិង​ផ្ទេរកិច្ចបំពា​ក់​ឋាន​ន្តរស័ក្តជូនដល់នគរបាល​ជា​តិ​នេះ មាន ប្រកាសតែងតាំងផ្ទេរ​ភា​រកិ​ច្ច ចំនួន ២៤ នាក់ បំពាក់ស័ក្តិថ្នា​ក់វរសេនី​យ៍​ឯក ០៧ នាក់ -វរសេនីយ៍ទោ ៤៤ នាក់(ស្រី ២ នាក់) វរសេនីយ៍ត្រី ៩២ ​នាក់ (ស្រី ៣ នាក់) និងចែកជូនលិខិតសរ​សើរដ​ល់​នគ​របាល ដែលមានស្នាដៃក្នុងការកិ​ច្ច​ការ​បម្រើការ​ងារ​បានល្អចំនួន ៥៤ នាក់ ៕ដោយ៖តាកែវ

spot_img
×