Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុ​ញកា​រស្ថា​បនា ​ផ្លូវ​ថ្មើរជើង តាមប​ណ្តោ​យទ​ន្លេ​ច​​តុមុខ ចាប់ពីប្រៃសណីយ៍​ ដល់មុ​ខវាំង

spot_img

ភ្នំពេញ៖ រដ្ឋបាលរាជធានី​ភ្នំ​ពេញ​បើកកិ​ច្ច​ប្រជុំស្ដីពីគម្រោងរៀបចំ​ផ្លូវថ្មើ​រ​ជើង នៅតាមបណ្តោយទន្លេចតុមុ​ខ ចាប់ពីប្រៃសណីយ៍កម្ពុ​ជា​​រហូតដល់មុ​ខព្រះ​បរមរាជវាំង ស្ថិតក្នុងភូមិសា​ស្ត្រខណ្ឌ​ដូ​នពេញ រាជធានីភ្នំ​ពេញ នារសៀលថ្ងៃអង្គារ ទី១០ ខែមី​នា ឆ្នាំ២០២០នេះ ។

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្ន​ពេ​ញ ជាប្រធា​ននៃ​អង្គ​ប្រជុំ បានសម្រេចឯកភាពតាម​គ​ម្រោង​​ របស់មន្ទីរសាធារណការ​ និងដឹកជញ្ជូន រាជធានីភ្នំ​ពេ​ញ ដោយបែងចែកចេញជា​បី​ដំណា​ក់កាល ក្នុងការស្ថាបនាគម្រោងមួយ​នេះ​។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ​និ​ងដឹកជញ្ជូនរាជ​ធា​នីភ្នំ​ពេញ បានឲ្យដឹង​ថា គម្រោង ស្ថាបនាផ្លូវថ្មើរជើងខា​ង​លើនេះ ស្ថិតនៅតាមតំបន់មាត់​ទន្លេ ដែលរដ្ឋបាលរាជធានី​ភ្នំ​ពេញ បានគិតគូយ៉ាងម៉ត់​ចត់ទៅលើការកែលម្អនិងលើកកម្ពស់សោភ័ណ ភាពរាជធានីភ្នំពេញ​ និងទាក់ទាញភ្ញៀវទេសច​រក៏ដូចជាបង្កើននូវប្រព័ន្ធ​ផ្លូវធ្វើ ដំណើរឲ្យកាន់តែទូលំទូលា​យ​ ជាពិសេសផ្លូវថ្មើ​រ​ជើង​តាមមា​ត់​ទ​ន្លេ។ លោកប្រធានមន្ទីរឲ្យដឹងទៀ​ត​ថា ក្រៅពីស្ថាបនាផ្លូវថ្មើរជើ​ង​នេះ​ យើងនៅមានគម្រោងជាដំណា​ក់​កាល​ច្រើន​ទៀត​ដូចជា ការបង្កើតផ្សាររាត្រីដែ​ល​លក់​ដូរ ចាប់ពីម៉ោង៦​ល្ងាចដ​ល់ម៉ោង​១១​យប់ ផ្សារណាត់ Pub street វិថីម្ហូបអាហារ តំបន់ថ្មើរជើងសម្រាប់ភ្ញៀវទេសចរជាដើម។ ជាមួយគ្នានេះ​យើងក៏បានជជែកជាមួយ​អា​ជ្ញាធរ​ ដែនដីពាក់ព័ន្ធលើការរៀបចំស​ណ្តា​​ប់​ធ្នាប់ របៀបរៀបរយសា​ធា​រណៈដែ​លរ​ហូត មកដល់ពេលនេះ​ ​អាជ្ញាធរបានរៀបចំសណ្តា​ប់​ធ្នាប់ បានមួយចំនួនហើ​យ។

លោក ឃួង ស្រេង បានឯកភាពតាមគម្រោងរប​ស់​មន្ទី​រសាធារណការ និងដឹកជញ្ជូនរាជធានី​ភ្នំ​ពេញ ដោយចែកចេញជា៣ដំ​ណា​ក់កា​ល ក្នុងការស្ថាបនា​គម្រោងមួយនេះ និងពន្លឿនការរៀប​ចំ​ និងស្ថាបនាផ្លូវថ្មើរជើ​ងនេះ ឲ្យបានតាមការគ្រោងទុ​​ក។
លោកអភិបាលក៏បានអំពាវនាវដល់បង​ប្អូ​នប្រ​ជាពលរដ្ឋ ដែលមានលំនៅដ្ឋានអ​ម​សង​ខាង​ទីតាំ​ងខា​ងលើ ឲ្យចូលរួមសហការជា​មួ​យអា​ជ្ញា​ធរ ដើម្បីពន្លឿនការងារស្ថា​ប​នាផ្លូវ​ថ្មើរ​ជើ​ងនេះ ទៅតាមគម្រោ​ង​ ក៏ដូចសហការរៀប​ចំ​ផលប៉ះ​ពា​ល់លើ គម្រោងនេះ៕ដោយ៖កូឡាប

spot_img
×