Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ម​វិធី​សាក​ល្បង​អក្ខរកម្ម​ឌីជីថល​និង​​សុវត្ថិភាព​អុិនធឺណិត​នៅ​កម្ពុជាត្រូវ​បាន​បញ្ចប់ដោយ​ជោគ​ជ័យ

spot_img

ភ្នំពេញថ្ងៃទី ១១ ខែមីនាឆ្នាំ ២០២០៖ក្រុមហ៊ុន Smart Axiataដែលជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័តឈានមុខគេ​នៅកម្ពុជា​បាន​ប្រកាស​ជ័យលាភីឈ្នះរង្វាន់ក្នុងកម្មវិធីប្រកួតប្រជែងការផលិតវីដេអូលើបណ្ដាញអ៊ិនធឺណិត នៅ​ក្នុង​ឱកាសបិទ​បញ្ជប់​កម្មវិធី​អក្ខរកម្មឌីជីថល​របស់ខ្លួន ក្រោម​អធិបតីភាព ឯកឧត្ដម ត្រាំ អុីវតឹករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​និង​ឯកឧត្តម​បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

ចាប់តាំងពីដាក់​ឲ្យដំណើការ នៅខែវិច្ឆិកាឆ្នាំ ២០១៩ កម្មវិធីសាកល្បងនេះបានផ្ដល់សមិ​ទ្ធិផលជាចំណេះដឹងដល់សិស្សថ្នាក់ទី ១០ និងថ្នាក់ទី ១១ ប្រមាណ ១៥០០ នាក់ (ក្នុងនោះ ៥០ ភាគរយជានារី) ក៏ដូចជា​គ្រូបង្រៀន​តាមរយៈសិក្ខា​សា​លារបស់ខ្លួន​នៅ​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាមនិងខេត្តកំពង់ឆ្នាំង ហើ​យយុទ្ធនាការតាមអ៊ិនធឺណិត មានចំនួនអ្នកចូល​មើលចំនួន ១៩៣៣០០ ដង។ កម្មវិធីនេះ​ដែលទទួលបានថ​វិកាគាំទ្រជាចម្បងពីវិភាគទានរប​ស់ក្រុមហ៊ុន Smartក្នុងមូលនិធិកសាង​សមត្ថភាព អភិវឌ្ឍន៍ និងការស្រាវជ្រាវរបស់រាជរដ្ឋាភិបា​លកម្ពុជា មានគោលបំណងលើកកម្ពស់ កា​រយល់ដឹងប​ន្ថែមអំពីសុវត្ថិភាពអ៊ិនធឺណិត និង​អក្ខរកម្មអ៊ិនធឺណិត ក្នុងចំ​ណោមយុវជនកម្ពុជា ដោយមានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡាក្រសួងប្រៃសណីយ៍ និង​ទូរគម​នាគមន៍ ក្រុមហ៊ុន Googleនិង ក្រុមហ៊ុន GSMA។

លោក FeiruzIkhwan នាយកផ្នែកហិរញ្ញវត្ថុក្រុមហ៊ុន Smart Axiataបានមានប្រសាសន៍ថា៖ «នៅក្នុងក្រុមហ៊ុន Smartយើងជឿ​ជាក់ថាសុវត្ថិភាពអិនុធឺណិត និងភាពជាពលរដ្ឋឌីជីថលគឺជាកត្ដាសំខាន់ នៅពេលផ្សព្វផ្សាយលើកកម្ពស់​ការជំរុញការ​ប្រើប្រាស់​ទូរគមនាគមន៍ចល័តបន្ថែមនៅកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍និងដៃគូ​ដ៏ទៃទៀត​ទាំងអស់ យើងមានគោលបំណងជម្រុញកម្មវិធីសាកល្បងនេះ ដើម្បីបង្កើតផលវិជ្ជមានបន្ថែមទៀត នៅតាមសហគមន៍ដែល​យើងកំពុងធ្វើប្រតិបត្តិការតាមរយៈការធ្វើឱ្យប្រសើរឡើងនូវមាតិកាអិនុធឺណិត និងកម្មវិធីតាមប្រព័ន្ធ​អ៊ិនធឺណិតនាពេល​អនាគត។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នា ដែលបានចូលរួមក្នុងកម្មវិធីសាក​ល្បងគឺជាភ្នាក់ងាររបស់យើងដើម្បី​លើកកម្ពស់គំនិត​សំខាន់ៗទាំងនេះ​ក្នុងចំណោមមិត្តភក្ដិរបស់ពួកគេ ហើយយើងក៏ទន្ទឹងរង់ចាំសង្គម​ដែលមានការយល់ដឹង​ពីឌីជីថលកាន់តែ​ច្រើន។»

សាលារៀនចំនួន ៣កន្លែងក្នុងខេត្តនិមួយៗត្រូវបានកំណត់យក ដោយក្រសួងអប់រំ យុវជន និងកីឡា ជាមួយគ្រូ​បង្រៀនមួយ​ចំនួនត្រូវ​បានអញ្ជើញឲ្យចូលរួមវគ្គបណ្តុះបណ្តាលដែលដឹកនាំដោយ អតីតនិស្សិតមកពីកម្មវិធី SmartEdu ដោយ​យកគំរូសម្រង់​ពីក្រុមហ៊ុន Googleនិងសៀវភៅណែនាំលើកម្មវិធីបណ្តុះបណ្តាលជំនាញអ៊ិនធឺណិតទូរស័ព្ទចល័តរបស់ក្រុមហ៊ុន GSMA។ កំឡុងពេលបណ្តុះបណ្តាលដែលមានរយៈពេល១ ថ្ងៃ ប្រធានបទរួមមាន ការស្វែងរកព័ត៌មានតាមអ៊ិនធឺណិត ពាក្យសំងាត់រឹងមាំ ការបោកបញ្ឆោតតាមអ៊ិនធឺណិត និងភាពជាពលរដ្ឋឌីជីថលប្រកបដោយទំនួលខុសត្រូវ។

សិស្សានុសិស្សក៏បានរៀនអំពីរបៀបផលិតវីដេអូកំសាន្ត និងទាក់ទាញដោយប្រើ ទូរស័ព្ទស្មាតហ្វូន។ វីដេអូចំនួន ដប់មួយត្រូវ​បានសម្រាំងយក និងបានចែករំលែកលើទំព័រហ្វេសប៊ុក ‘Smart for Cambodia’ កាលពីសប្តាហ៍មុនដើម្បីឱ្យសាធារណជន​បោះឆ្នោត លើវីដេអូដែលពួកគេពេញចិត្ត។

ក្រុមចំនួន ៣ រួមមាន ក្រុម “កុំជឿ”ក្រុម“ដាក់លេខសំងាត់ទូរស័ព្ទឲ្យស្មុគស្មាញ”ក្រុម“១០០០០ដុល្លារប្រហារម្ដាយខ្ញុំ”ដែល​មកពីវិទ្យាល័យតេជោហ៊ុនសែនបឹងកុក និង វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី រលាប្អៀរទទួលបានប្រាក់ឧបត្ថម្ភមួយក្រុមៗ ចំនួន ១០០០ ដុល្លារហើយវិទ្យាល័យទាំងពី ក៏ទទួលបានប្រាក់ឧបត្ថម្ភជាសំភារៈសិក្សាចំនួន ៣៧៥០ដុល្លារផង​ដែរសម្រាប់​សាលា​នីមួយៗ​ចំពោះការផ្ញើរវីដេអូច្រើនជាងគេច្រើនបំផុតសម្រាប់ការប្រកួតអនឡាញ។

ហេង សុភារម្យ សិស្សមកពីវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី រលាប្អៀរខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា៖ «ខ្ញុំពិតជារីករាយ​ណាស់ដែល​បានចូលរួមក្នុងកម្មវិធីនេះ។ ការរៀនសូត្រអំពីប្រធានបទថ្មី និងរបៀបផលិតវីដេអូជាមួយមិត្តរួមថ្នាក់ពីជាសប្បាយណាស់។ ខ្ញុំ​សង្ឃឹមថានឹងអាចចែករំលែកចំណេះដឹងថ្មីនេះជាមួយមិត្តភក្តិនិងក្រុមគ្រួសាររបស់ខ្ញុំនៅឯសហគមន៍របស់ខ្ញុំ។»

គើន គឿន ដែលជាគ្រូបង្រៀនមកពីវិទ្យាល័យ តេជោហ៊ុនសែនបឹងកុក ខេត្តកំពង់ចាមបានបន្ថែមទៀតថា៖ «ផ្នត់គំនិត​ភាពជា​ពលរដ្ឋឌីជីថលបង្រៀនយុវជនកម្ពុជា ពីរបៀបរក្សាសុវត្ថិភាព​លើប្រព័ន្ធអ៊ិនធឺណិតនៅ​ពេលដែលសិស្សានុសិស្ស​កម្ពុជាបាន​ទទួល​នូវការបណ្ដុះបណ្ដាលជំនាញអក្ខរកម្មឌីជីថល ពួកគេនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន។

ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលក្រសួងអប់រំ យុវជន និងកីឡាបានជ្រើសរើសសាលារៀនយើង ដើម្បីសាកល្បង​កម្មវិធី​នេះ ហើយខ្ញុំទន្ទឹងរង់ចាំចូលរួមបន្ថែមទៀតនៅក្នុងដំណាក់កាលបន្ទាប់នៃកម្មវិធីនេះផងដែរ» ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពីកម្មវិធី និរន្ដរភាពនិង កម្មវិធីទំនួលខុត្រូវសង្គមសរបស់ក្រុមហ៊ុន Smart , សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់«Smart for Cambodia» តាមរយៈwww.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រhttps://www.smartedu.com.kh ៕ ដោយ ៖ CEN

 

spot_img
×