Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​ស្រស់ស្អាត​ម្នាក់ ដាច់ចិត្ត​លោត​សម្លាប់ខ្លួន​ពី​ខុន​ដូ​ជាន់​ទី​៥ សង្ស័យ​ខឹង​ប្រុស​ស្នេហ៍​​បង្ខំ​ឱ្យ​យក​កូន​ចេញ​ បន្ទាប់ចេញវីដេអូ​​ជេរ​​លោក​ឧកញ៉ា លាង ឃុន យ៉ាងសាហាវ…

spot_img

​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​ទាបភ្លឺ ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ នេះ មាន​ករណី​ធ្វើអត្តឃាត​មួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដោយ​នារី​រូប​ស្រស់ស្អាត​ម្នាក់ បាន​លោត​សម្លាប់ខ្លួន​ពីលើ​ខុន​ដូរ​មួយកន្លែង​ឈ្មោះ «​វី​ឃែ​ន WECAN» តាម​បណ្ដោយ​ផ្លូវ​លេខ​៩៩ ស្ថិត​ក្នុងភូមិ​៧ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​មិនទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​។​

​នារី​រងគ្រោះ​ត្រូវបាន​ដឹងថា មានឈ្មោះ ឃុន ស្រី​ស្រស់ ស្នាក់នៅ​ក្នុង​ខុន​ដូរ​កើត​ខាងលើនេះ​ជាន់​ទី​៤ ។ ហើយ​ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ពិនិត្យ​សាកសព​នៅ​កន្លែងកើតហេតុ និង​សន្និដ្ឋានថា ស្ដ្រី​រងគ្រោះ​ពិតជា​លោត​សម្លាប់ខ្លួន​ពិតប្រាកដ​មែន ។

​ទាក់ទង​ករណីនេះ បើតាម​ប្រភព​មួយចំនួន ដែលមាន​លទ្ធភាព​អាច​ចូលទៅ​កាន់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​នារី​រងគ្រោះ​ឈ្មោះថា Sri Nika បានធ្វើការ​សន្និដ្ឋានថា តាមរយៈ​វីដេអូ​របស់​នារី​រងគ្រោះ​ដែល​បាន​បង្ហោះ​មុនពេល​ធ្វើ​អត្ថ​ឃាត បាន​និយាយ​រៀបរាប់ថា ខ្លួន​បាន​មានកូន​ជាមួយ​ឧកញ៉ា លាង ឃុន ដែល​បាន​បង្ខំ​ឲ្យ​នាង​យក​កូន​ចេញ និង​ថែមទាំង​ចង់​ចាប់​នាង​ដាក់គុក​ទៀតផង ដែលជា​ហេតុ​ធ្វើឱ្យ​នាង​ដាច់ចិត្ត​បញ្ចប់ជីវិត​បែបនេះ​។​

​ដោយឡែក នៅមុននេះ​បន្តិច (​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០) តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​កលោក​ផែង វណ្ណៈ បាន​បង្ហើប​ឲ្យ​ដឹងថា នារី​រងគ្រោះ​បាន​បង្ហោះ​វីដេអូ ជេរ ឧកញ៉ា លាង ឃុន​យ៉ាង​កប់ៗ តាមរយៈ​ហ្វេ​ស​ប៊ុ​កនាង មុនពេល​នាង​លោត​សម្លាប់ខ្លួន ។​

​ទោះយ៉ាងណា យើង​ក៏​មិនទាន់​ដឹងថា រឿងរ៉ាវ​នេះ​មាន​ជាប់​ព័ន្ធ​អ្វី​យ៉ាងណា​នោះទេ រវាង​លោក​ឧកញ៉ា លាង ឃុន និង​នារី​រងគ្រោះ ឃុន ស្រី​ស្រស់ ៕ អត្ថបទ​៖ លឹម ហុង​

spot_img
×