Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​យាយ​ពិកា​រវ័​យ៧២ឆ្នាំម្នាក់ ដុតជញ្ជ្រាំងឆេះស្លាប់ខ្លួនឯង កណ្តាលស្រែ គួរឲ្យសង្វេកនៅស្រុក​ស្វាយ​ទាប

spot_img

ខេត្តស្វាយរៀង៖មានរឿងហួសចិត្ត ស្ត្រីពិកា​រម្នា​ក់អាយុ​៧២​ឆ្នាំ បានដើរទៅដុតជញ្ជ្រាំង​នៅកណ្តា​លវាលស្រែ បណ្តាលឲ្យភ្លើងជ​ញ្ជ្រាំងឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឲ្យឆេះស្លាប់យ៉ាងអ​ណោ​ចអធ័ម។ ករណីនេះបានកើតឡើងកាលពី​វេ​លា​ម៉ោង​២និ​ង០​៥នាទីរសៀល ថ្ងៃទី១០មីនា២០២០ នៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខត្តស្វា​យរៀ​ង។ តាមសមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះមា​សហេង​ អាយុ៧២ឆ្នាំ រស់នៅភូមិឃុំកើតហេ​តុ​ខា​ងលើ។

ប្រភពបានបន្តទៀតថា៖ នៅមុនពេលកើតហេ​តុ លោកយាយរង​គ្រោះខា​ងលើ បានដុតពពក់ភ្លើង ក្នុងស្រែ​ធ្វើជាជី ខណៈនោះភ្លើងក៏ឆេះ​រា​លដ​ល់ជញ្ជ្រាំ​ងជាប់ភ្នក់ភ្លើង បណ្តាលឲ្យឆាបឆេះ​រាល​ពាត់ជុំជុំវិញយ៉ា​ងខ្លាំង ដោយលោកយាយខ្លាច​រាលឆា​បឆេះ​ដ​ល់ផ្ទះអ្នកស្រុក លោកយាយក៏ខំប្រឹ​ង​ព​ន្លត់ភ្លើង ក៏ប៉ុន្តែលោកយាយជាម​នុ​ស្សពិ​ការ មិនអាចពន្ល​ត់​ភ្លើ​ងឈ្នះ ភ្លើងបានឆេះរាល​ព័ទ្ធជុំវិញ​លោក​យាយ ខំកឹល​គេច​ចេញដែរ តែមិនអាចចេញ​រួច​ម្យាងថ្ងៃក្តៅផង ធ្វើឲ្យលោកយាយអស់​ក​ម្លាំង​ដួល​កណ្តាល​ភ្លើង ក៏ត្រូវភ្លើងឆេះស្លា​ប់​ក្នុង​អណ្តាត​ភ្លើ​ង​តែម្តង។ ខណៈនោះ​ប្រជាព​ល​រដ្ឋបាន​ម​កជួយដែរ តែអ្វីៗគឺហួស​ពេ​លទៅ​ហើ​យ។ លោកមេឃុំរមាំងថ្កោល បានមកពិនិត្យនិង​រា​យ​ការណ៍ មកសមត្ថកិច្ចជំ​នា​ញបាន​ចុះ​ម​កពិនិត្យ​សាក​សព និងប្រគល់​សា​កសពឲ្យខាង​ក្រុម​គ្រួសារ យកទៅធ្វើបុណ្យតាមប្រ​ពៃ​ណី​។ សូមបញ្ជាក់លោ​ក​យាយ គឺជាទុរគត់ជន រស់នៅ​២នា​ក់បងប្អូន​លោក​យាយ​ពិកាស្វិត​ជើងទាំងពីរ រី​ឯប្អូ​នស្រីវ័​យ​៥​៧ឆ្នាំ គឺពិកា​រគ​រថ្លង់ និងសតិមិនប្រកតី​ផង ពិតជាសង្វេកណា​ស់ ត្រូវការសប្បុរ​សជ​នជួ​យ៕ដោយ៖ វ៉ៃកូ

spot_img
×