Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​បរ​ម៉ូ​តូលឿ​នពេក បុកនិងទ្រូងថ្មចែ​ក​ផ្លូវ​ស្លាប់​ម្នាក់ រងរបួស​ធ្ងន់​ម្នាក់ នៅក្រុង​បា​វិ​ត

spot_img

ខេត្តស្វាយរៀង៖យ៉ាងហោច​ណាស់​បុរសម្នាក់ បានរង​របួសធ្ងន់ និងស្ត្រីម្នាក់ទៀត​បា​នស្លាប់ នៅនិង​កន្លែង​កើតហេតុ ដោយសារគ្រោះថ្នាក់ចរា​ច​រណ៍ ដែលបានកើតឡើងកាលពី​វេ​លាម៉ោ​ង១​និង៤០នា​ទីយប់ ថ្ងៃទី១​១ខែមីនាឆ្នាំ២០២​០ នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ១​៥​៩​-១៦០ ស្ថិតក្នុងភូមិ ត្រពាំងផ្លុង សង្កាត់ បាទី ក្រុង បាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុមាន​ម៉ូ​តូមួ​យគ្រឿង​​ម៉ាក ហុងដា ស៊េរី២០១៥ ពាក់ផ្លាកលេខ​ ស្វាយរៀង1G3880 ជិះគ្នា២​នាក់ បើកបរដោយ​ឈ្មោះ សុខ ញឹក ភេទ ប្រុស ៣៦ឆ្នាំ ជ​នជាតិខ្មែរ មុខរបរចុងភៅ រស់នៅភូមិ​ តាបឹ​ប សង្កាត់ បាវិត ក្រុងបាវិត (គ្មានពាក់មួកសុវត្ថិភា​ព​ម៉ូតូ​មាន​កញ្ច​ក់មើ​ល​ក្រោ​យ)​ បើកបរពីលិច​ទៅ​កើ​ត​។ លុះមកដល់ចំណុចកើត​ហេតុ​ខាងលើ ក៏បានបុកប៉ះនឹងទ្រូ​ង​ចែ​កផ្លូវ បណ្ដាលឲ្យរងរ​បួសធ្ងន់ និងអ្នករួមដំណើរម្នាក់​ឈ្មោះ​ រិន រឿន ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែ​រ មុខរបរអ្ន​​ករត់តុ រស់នៅភូមិ ថ្លាង ឃុំ កោះជីវាង ស្រុក ឯកភ្នំ ខេត្តបាត់ដំ​បង (គ្មានពាក់មួក​សុវត្ថិ​ភាព) បណ្តាលឲ្យស្លាប់នៅនឹងកន្លែ​ង​កើត​ហេតុ​។​

បច្ចុប្បន្នអ្នករងរបួ​ស​ធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាល​នៅ​មន្ទី​រ​ពេទ្យប​ង្អែ​កខេ​ត្ត​ស្វា​យ​រៀង​។ រីឯសាកសព ត្រូវបានសមត្ថ​កិ​ច្ច យកមកតម្កល់ទុកនៅវ​ត្ត​ពោធិថ្មី ស្ថិតក្នុងភូមិច្រ​ក​លាវ សង្កាត់​បា​វិត ក្រុងបាវិត ខេត្តស្វា​យ​រៀង​ ដើម្បីរ​ង់ចាំ​ក្រុម​គ្រួ​សារ មកយកទៅធ្វើបុណ្យតាម​ប្រ​ពៃ​ណី​។

មូលហេតុ​ បណ្ដាលមកពីអ្នក​បើ​កប​រម៉ូតូ ប្រើប្រាស់ល្បឿនលឿន​ខ្វះ​ការ​ប្រុង​ប្រ​យ័​ត្ន។ ចំពោះមធ្យោបាយ​ ម៉ូតូខូចខាត​ស្រា​ល ត្រូវបា​ន សមត្ថកិច្ចយករក្សា​ទុកនៅ អធិការដ្ឋាននគរ​បា​ល​ក្រុងបា​វិ​ត៕ដោយ៖ វ៉ៃកូ

spot_img
×