Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំរី​ញី​ដែល​ចូលមក​កម្ពុជា នៅក្បែរៗ​​ភូមិប្រជាពលរដ្ឋ , ខ្លះ​ “បារម្ភ​”, ខ្លះ​ថា “​ស្រួល​លួងលោម​”

spot_img

បន្ទាយមានជ័យ ៖ ដំរីព្រៃ​ញី​មាន​ផ្ទៃពោះ ​ដែល​ចូលមក​ប្រទេស​កម្ពុជា ​នៅ​ខេត្ត​បាត់ដំបង​ និង​បន្ទាយមានជ័យ មកដល់​ថ្ងៃ​ទី​១៥​មករា គេ​ឃើញ​ថា​ វា​បាន​មក​ក្បែរៗ​​​ភូមិ​​ប្រជាពលរដ្ឋរស់នៅ។ វត្ត​មានដំរី​នេះ នាំ​អោយ​មនុស្សម្នា​កាន់តែ​ភ័យខ្លាច​។​

លោក អែម សុខា អភិបាល​ស្រុក​ម៉ាឡៃ​អោយដឹង​ថ្ងៃទី​១៧​មករា ៖ ” ឥឡូវដំរី​នេះ​លែង​ដើរ​ក្នុង​ព្រៃ​ហើយ គាត់​សសៀរៗ​មក​រក​តែ​ដំណាំ​ និង​ផ្ទះ​អ្នកស្រុក​។ បងប្អូន​ខ្លាចរអារ​ណាស់ដែរ ” ។​

ចំណែក​ពលរដ្ឋ ពលរដ្ឋ​និយាយថា ពួកគេ​ខ្លះ​កាន់តែ​ព្រួយបារម្ភ​ពី​សន្តិសុខ​និង​សុវត្ថិភាព​ដោយ​សារ​ដំរី​នោះ ចេះ​តែ​ដើរ​មក​ក្បែរៗ​ផ្ទះ​និង​ចម្ការ​ដំណាំ​អ្នកស្រុក ហើយ​បាន​ពារ​របង បោច​ដំណាំ​។​ តែ​អ្នកស្រុក​ខ្លះ​ថា បើ​ដឹង​ពី​របៀប​លួងលោម​សត្វ​ដំ​រំ នោះ​អ្នក​នឹង​មិន​គួរអោយខ្លាច​ដែរ ។​

កន្លងមក លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​អោយដឹងថា​៖ ដំរី​នោះ ពី​ល្ងាច​ថ្ងៃទី​១៤​មករា វា​បាន​មក​ក្បែរៗ​នឹង​ភូមិឋាន​និង​ផ្ទះ​អ្មកស្រុក​នៅ​ភូមិ​អូរ​កាច់ ភូមិ​ថ្មបាំង​ឃុំ​បឹងបេង​ស្រុក​ម៉ាឡៃ​ខេត្ត​បន្ទាយមានជ័យ កៀក​នឹង​ព្រំប្រទល់​ស្រុក​សំពៅ​លូន​ខេត្ត​បាត់ដំបង ដល់​ថ្ងៃ​ទី​១៥-១៦​មករា វា​ក៏​ទៅមកៗ​ម្តុំនោះ ។​វា​មិន​ទាន់​ទៅ​ណា​ឬ​ទៅ​ថៃ​វិញ​ចោល​យើង​ទេ​។​

មន្ត្រី​និង​អ្នកស្រុក​នៅ​មូលដ្ឋាន​បង្ហាញ​ក្តីភ័យព្រួយ​សន្តិ​សុខ​ពី​ដំរី​នេះ ។ ​ពួក​គេ​បង្កូក​គ្នា​ចាំ​អោយ​សញ្ញា ឬ​បើ​ពេលយប់​ត្រូវ​ដុត​ភ្លើង​បំភ្លឺ​ឬ បង្អើល​ដោយ​ស្នូរ​ក្ឌុងក្ឌាំង។

សូម​លឹកថា ដំរី​ញី​ធំ​មាន​ផ្ទៃពោះ​១​ក្បាល​បាន​ចូលមក​កម្ពុជា​កាលពី​ថ្ងៃ​ទី​១០​មក​រាឆ្នៃ​២០១៨ ។​ មន្ត្រី​ឧទ្យានុ​រ​ក្ស​តំបន់​ជម្រក​សត្វព្រៃរ​នាម​ដូនសំ -​ម៉ាឡៃ​អោយដឹងថា​៖ សត្វ​ដំរីព្រៃ​ញី​នោះ​មក​ដល់​ភ្នំ​យាយ​សំ​នៃ​ជម្រក​សត្វព្រៃ​រនាមដូនសំ​(​តំបន់​ការពារ​) ស្រុក​ម៉ាឡៃ ហើយ​ត​មក​វា​ដើរ​ទៅ​មក​ស្រា​ចនឹង​ចិត្ត នៅ​ភូមិ​នានា ​នៃ​ឃុំ​ក្នុង​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ និង​ក៏​ទៅ​កៀក​ព្រំប្រទល់​ស្រុក​សំពៅ​លូន​ខេត្ត​បាត់ដំបង​។​វា​ក៏​ទៅ​កៀក​ព្រំដែន​ថៃ​ដែរ តែ​វា​មិន​ឆ្លងដែន​ទៅវិញ​ទេ ៕ ដោយ ៖ បន្ទាយ​

spot_img
×