Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​ពេទ្យ​អន្តរ​ជាតិ​ថ្មី​មួយ​នឹង​បើក​នៅ​កណ្តាល​ភ្នំ​ពេញ​ចុង​ខែ​នេះ​ហើយ

spot_img

ភ្នំពេញ៖ ពល​រដ្ឋខ្មែរ​ដែល​មាន​បញ្ហា​សុខ​ភាព ឬត្រូវ​ការ​ពិនិត្យ​សុខ​ភាព​ឲ្យបាន​ជាក់​លាក់ លែង​បារម្ភ​ពី​ការធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជិតខាង​ឬទៅ​សិង្ហបុរី​ទៀត​ហើយ នោះ​ក៏​ដោយ​សារ​មន្ទីរ​ពេទ្យ​អន្តរ​ជាតិ​ថ្មី​មួយ ដឹ ប្រេស្ទីហ្ស៍ (The Prestige Hospital) នឹង​បើក​ដំណើរ​ការ​នៅ​ថ្ងៃ​ទី២៨ ខែ​​មីនា ឆ្នាំ២០២០ ខាង​មុខ​នេះ។

លោក​បណ្ឌិត ថេយ គ្រីស្តូហ្វ័រ នាយក​ប្រតិបត្តិ​របស់​មន្ទីរ​ពេទ្យ The Prestige Hospital បាន​មាន​ប្រសាសន៍​ថា “សេវាកម្ម និង ស្តង់ដារ​ដែល​យើង​នាំម​ក​កម្ពុជា​សុទ្ធតែ​លំដាប់​អន្តរជាតិ និង​តាមវិធី​សាស្រ្ត​ថែទាំសុខ​ភាពរបស់​សិង្ហបុរី ដោយ​វេជ្ជ​បណ្ឌិត គិលា​នុប​ដ្ឋាយិកា និង​អ្នកជំនាញដ៏​ល្អបំផុត ជាមួយ​នឹង​ឧបករណ៍​ទំនើប​ចុងក្រោយ”។

មន្ទីរ​ពេទ្យ The Prestige Hospital ស្ថិត​នៅខាង​ត្បូងផ្សារ​កាប់គោ (ក្បែរវិមានឯករាជ្យ) ត្រូវ​បានបង្កើត​ឡើងក្នុង​បំណង​ចូលរួម ចំណែក​លើកស្ទួយ​វិស័យ​សុខា​ភិបាល​និង​សុខមាល​ភាពរបស់​ពលរដ្ឋ​កម្ពុជា និង ដើម្បី​ជួយ​សម្រួល​ដល់បង​ប្អូន ដែល​មាន​បញ្ហា សុខ​ភាព​ហើយត្រូវ​ការ​សេវា​ពេទ្យ​លំដាប់​ស្តង់​ដារ​ខ្ពស់ ដោយ​ពុំ​ចាំ​បាច់​ចំណាយ​ថវិការ​ច្រើន​និង​ពេល​វេលា​យូរ​ដូច​ការ​ធ្វើដំ​ណើរ ទៅ​កាន់​ប្រទេស​ថៃ​ឬ​សិង្ហ​បុរី​ទៀត​ឡើយ។

មន្ទីរ​ពេទ្យ The Prestige Hospital គ្រប់​គ្រង​ដោយ​អ្នក​ដឹក​នាំ​កំពូល​ផ្នែក​ថែ​ទាំ​សុខ​ភាព​អន្តរ​ជាតិមក​ពី​សិង្ហ​បុរី និ​ងរួម​គ្នា​ជាមួយ អ្នក​ជំនាញ​និងវេជ្ជ​បណ្ឌិត​ជា​ច្រើន​មកពី​ សិង្ហបុរី បារាំង និងអាមេរិក ៕ ដោយ ៖ CEN

 

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងបញ្ហសុខភាព ការពិគ្រោះយោបល់ និងការព្យាបាលជំងឺគ្រប់ប្រភេទ សូមទំនាក់ទំនងមក៖ អគារលេខ ១៦ &១៨ ផ្លូវលេខ ២១ (ខាងត្បូងផ្សារកាប់គោ វិមានឯករាជ្យ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ ។ ឬទូរសព្ទ៖ 023 266 999; 067 68 95 68

spot_img
×