Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យរំជួលចិត្ត! ពេលដឹងមូលហេតុ កម្មករម្នាក់នេះដើរទៅសំកុកទូរស័ព្ទនៅស្ថានីយរថភ្លើងទើសៗយប់…

spot_img

ការចាកចោល​គ្រួសារ​ទៅធ្វើ​ការ​នៅ​ទីកន្លែង​ដទៃ គឺ​ប្រហែលជា​បញ្ហា​ដែល​ពិបាក​បំផុត ដែល​ពលករ​ចំណាកស្រុក​ត្រូវ​ប្រឈមមុខ ។ ទោះយ៉ាងណា បុរស​ម្នាក់នេះ​បាន​សម្រេចចិត្តថា គ្មាន​បញ្ហា​អ្វី​នោះទេ សម្រាប់​ទីកន្លែង​ដែល​គាត់​ទៅ​, គាត់​ត្រូវតែ​ស្ថិត​នៅជាប់​គ្រួសារ​របស់គាត់ បើ​ទោះ​ត្រូវ​ដើរទៅ​កាន់​ស្ថានីយ៍​រថភ្លើង​រៀងរាល់​យប់​ក៏ដោយ ដើម្បី​បានធ្វើ​រឿង​មួយ​នេះ ។​

Ge Yuanzheng ដែល​មកពី​ខេត្ត Henan គឺជា​ពលករ​ម្នាក់ ក្នុងចំណោម​ពលករ​រាប់លាន​នាក់ នៅក្នុង​ប្រទេស​ចិន ។ កាលពី​ខែតុលា ឆ្នាំមុន គាត់​បាន​ផ្លាស់​ទៅកាន់​ទីក្រុង​សៀង​ហៃ ដើម្បី​ប្រកបការងារ​ជា​កម្មករ ព្រោះ​ចង់​ឲ្យ​គ្រួសារ​របស់គាត់​មាន​ជីវភាព​ល្អប្រសើរ​នឹង​គេ ។ គាត់​រកលុយ​បាន​ពី ២០០ យន់ ទៅ ៣០០ យន់ ក្នុង​១​ថ្ងៃ ។ នៅ​ទីនោះ Ge បានរស់នៅ​ជាមួយ​អ្នក​រួម​ការងារ​ដទៃទៀត ដែល​ស្នាក់​នៅក្នុង​អន្តេវាសិកដ្ឋាន​មួយ ហើយ​គាត់​គ្រាន់តែ​ចំណាយលុយ​ទៅលើ​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​ខ្លួន​គាត់​ប៉ុណ្ណោះ ។​

​ជាការ​ពិត បន្ទាប់​រយៈពេល ៣ ខែ ធ្វើការ​នៅ​ទីនោះ (​សៀង​ហៃ​) គាត់​ពុំដែល​បោះជំហាន​ទៅកាន់​ទីកន្លែង​ទេសចរណ៍​ល្បី​ណាមួយ​សូម្បី​១​លើក​ឡើយ ព្រោះ​បារម្ភ​ថា គាត់​នឹង​ចំណាយ​ប្រាក់​ខាតបង់​ឥតប្រយោជន៍ ។ គាត់​ខំ​សន្សំសំចៃ​ខ្លាំងណាស់ ដែល​សូម្បី​រិះថាំ ក្នុងការ​ចំណាយលុយ​ទៅលើ​សេវា​ប្រើ​អ៊ី​ន​ធើរ​ណេ​ត ដើម្បី​ទំនាក់ទំនង​ខ​ល​វីដេអូ​ទៅផ្ទះ ។ Ge និយាយថា​៖ «​ខ្ញុំ​មិន​ចង់​ចំណាយលុយ ប៉ុន្តែ ខ្ញុំ​នឹក​ផ្ទះ និង​ចង់​និយាយ​ទៅកាន់​គ្រួសារ​» ។​

​ដើម្បី​ដោះស្រាយ​បញ្ហា​ទ្វេ​នេះ គាត់​បានសម្រេច​ចិត្ត​ទាញយក​ប្រយោជន៍​ពី​សេវា​អ៊ី​ន​ធើរ​ណេ​ត «Wi-Fi» ដែលមាន​សេវា​ល្អឥតខ្ចោះ នៅឯ​កន្លែង​ស្ថានីយ៍​រថភ្លើង ។ រៀងរាល់​យប់ គាត់​បាន​ដើរទៅ​កាន់​ទីនោះ និង​អង្គុយ​តេជ​ជែក​ជាមួយ​ប្រពន្ធ​របស់គាត់ ដើម្បី​បញ្ជាក់​ឲ្យ​នាង​ដឹងថា គាត់​ស្រលាញ់ និង​គិតពី​ប្រពន្ធ​ប៉ុណ្ណា​! ។

​គួរ​បញ្ជាក់ថា Ge និង​ប្រពន្ធ​របស់គាត់ មានកូន​ក្នុងបន្ទុក ២ នាក់ ។ កូន​របស់​ពួកគេ​សព្វថ្ងៃ មានការ​ងារ​ធ្វើ​ហើយ ខណៈ​កូនស្រី​វិញ កំពុង​សិក្សា​ផ្នែក​គិលានុបដ្ឋាយិកា ។ បើតាម​ដឹង នោះ​ថ្លៃ​សិក្សា​កូនស្រី​របស់​ពួកគេ ត្រូវ​បង់​ប្រហែល ៣០ ពាន់​យន់ ក្នុង​១​ឆ្នាំ ៕ ចន្ទី

 

spot_img
×