Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេអាវុធហត្ថខេត្តស្វាយរៀង ចាត់ទុក ស្ត្រីជាឆ្អឹងខ្នង ដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍គ្រួ​សារ និងសង្គមជាតិ ​ដែលមិ​នអា​ច​ខ្វះ​បាន

spot_img

ខេត្តស្វាយរៀង៖ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ​​ ​កងរាជអាវុធហត្ថខេត្ត​ស្វា​យ​រៀ​ង បានមាន​ប្រ​សា​សន៍ថា ស្ត្រីជាឆ្អឹងខ្នងដ៏សំខា​ន់ក្នុ​ងការអភិវឌ្ឍន៍​គ្រួសារ និងសង្គមជា​តិ ដែលមិនអាចខ្វះបា​ន​។

ការលើកឡើងរបស់លោកមេ​ប​ញ្ជាកា​រអាវុ​ធខេ​ត្តស្វាយ​រៀ​ង បែបនេះ​នៅក្នុង​ឱកាស ដែលលោកបានអញ្ជើ​ញ​ជាអ​​ធិប​តី
ក្នុងពិធីប្រជុំត្រួតពិនិត្យ​កា​រអនុ​វ​ត្តតួនាទី ភារកិច្ច និងការងារកងរាជ​អា​វុធហ​ត្ថប្រ​ចាំខែមី​នា ទិសដៅ​ការងារខែ​មេ​សា ​ឆ្នាំ​២០២០​ និងអបអរ​សា​ទរ​ខួបអនុស្សា​វ​រីយ៍​លើក​ទី​១០៩ ទិវាអន្តរជាតិ​ ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ”មានសន្តិ​ភាព​ មានការលើកកម្ព​ស់​សមភា​ពយេ​ន​ឌ័រ” នៅព្រឹកថ្ងៃទី១១ខែមីនា​ឆ្នាំ​២​០២០ ដែលមានការចូលរួមពី​សំ​ណា​ក់ លោក​ លោកស្រីមេបញ្ជាការ​រ​ង​ លោក​នាយរងសេ​នា​ធិកា​រដ្ឋាន លោក លោកស្រីនាយការិយាល័យ​ ​លោក​មេប​ញ្ជាការ​មូ​លដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង-ស្រុកទាំង៨ និងនាយអាវុធហត្ថ​ជា​ច្រើនរូប​ទៀត​ផ​ង​ដែរ​។

លោកឧត្តមសេនីយ៍ត្រី ​សែ​​ វុទ្ធី​ បានបន្ត​ទៀតថា ការប្រារព្ធទិវា​អ​ន្តរជាតិ ៨មីនា ឆ្នាំ២០២០ នេះពិតជាចំគោលដៅ ​ដើ​ម្បីលើកកម្ពស់ស្ថា​ន​ភាពជី​វភាព សិទ្ធិសេរី​ភាព ឋានៈតួនាទីរបស់​ស្រ្តី​ ​នៅក្នុងស​ង្គ​ម ក្នុងនាមយើងជាក​ម្លាំ​ងក​ងរាជ​អា​វុធ​ហត្ថ នឹងប​ន្តគាំ​​ទ្រ ជំរុញដល់ស្ដ្រីក្នុងការចូ​ល​រួមជាស្នូល​ដ៏សំ​ខា​ន់ ក្នុងការបំពេញកិច្ចកា​រ​ងារជួ​យ​ជាតិ មាតុភូមិ។

លោកមេបញ្ជាការបានថ្លែង​ធ្វើ​ការកោ​តសសើរ ដល់នាយទា​ហាន​ នាយទាហានរងទាំង​អ​ស់ដែ​លខិ​ត​ខំ​ធ្វើការ​ងារក​ន្ល​ងម​ក​ ដោយបានសហការ​ជា​មួយអា​ជ្ញាធរដែនដី និងអ្នកដែលពាក់ព័ន្ធ​ទាំងអស់ ក្នុងខេ​ត្តដើម្បីការពារសន្តិសុ​ខ​សណ្តា​ប់ធ្នាប់​ សង្គម​ជូន​ប្រជាពលរដ្ឋបា​នល្អប្រ​សើ​រ​ ធ្វើឲ្យមានការកោតសរ​សើរ និងទទួលស្គាល់ពីសំណាក់ថ្នា​ក់​ដឹក​នាំ ក្រសួងការពារ​ជា​តិ​ កងរាជអាវុធហ​ត្ថលើផ្ទៃប្រ​ទេស​​ និងអភិបាល​ខេ​ត្តស្វាយ​រៀង​​ផ​ង​ដែ​រ។

លោកក៏បានផ្តាំផ្ញើរដល់ម​ន្ត្រី​អាវុធ​ហត្ថទាំ​ង​អស់ ត្រូវពង្រឹងបណ្ដាញក្ដា​ប់យក​ព័ត៌​មាន​​ ដែលបង្កឱ្យវឹក​វរដល់សង្គ​ម នៅជុំវិញខេត្តនិង​បន្ដកា​រស្រា​វ​ជ្រាវ មុខសញ្ញាប​ទល្មើស។ មិនតែ​ប៉ុណ្ណោះ ត្រូវថែរក្សាស​ម្ភារបរិក្ខារដែលមានស្រាប់​​ និងធ្វើការវាយតម្លៃ​ទៅ​លើអគា​រ​ សម្ភារប្រើប្រាស់​​ មធ្យោបាយធ្វើដំណើរ។ ​

​នៅក្នុងឱកាស​នោះ លោកឧត្តមសេនី​យ៍​ត្រី មេបញ្ជាការ ​បានផ្តល់ជូនដល់អាវុធ​ហ​ត្ថ​នារីចំនួន ១២នា​ក់ ក្នុងម្នាក់ៗទទួ​លបាន​ក្រ​ណាត់​សំពត់ហូលមួយ ក្រណាត់អាវប៉ាក់មួយ ​និងថវិកាចំនួន​​៥០០០០រៀល៕ ដោយ៖វ៉ៃកូ

spot_img
×