Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ខេត្តសៀមរាប បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ពីបទ​ផ្ស​ព​ផ្សាយ​ព័ត៌មាន​មិន​ពិត​

spot_img

​សៀមរាប​ ៖ ​ដោយមាន​ការ​អនុ​ញ្ញ​ត​ពី​លោកស្នងការ​នគរបាល​ខេត្ត និង​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០​នេះ​កងកម្លាំង​នគរបាល ផែន​ការងារ​សន្តិសុខ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ណ៍ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បានធ្វើការ​នាំខ្លួន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ម្នាក់ ដែលមាន​ទីលំនៅ​បច្ចុប្បន្ន សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត និង​បំពុលសង្គម ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​មក​សាកសួរ​។​

​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​គ «​ឡ​ន លី គ្រួសារ​រីករាយ​» ឈ្មោះ ភុ​ត ថុ​នា ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​បឹង​ដូន​ប៉ា ស​ង្តា​ត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត និង​បំពុលសង្គម កាលពី​ថ្ងៃទី​៥ និង​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០​កន្លងទៅ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​មក​សាកសួរ​។​

​ក្រោយ​សាកសួរ សាមីខ្លួន​បាន​សារភាព ចំពោះមុខ​សមត្ថកិច្ច ហើយ​ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូនទៅ សាលាដំបូង​ខេត្តសៀមរាប ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​តាមផ្លូវ​ច្បាប់​៕ ដោយ​៖​កូ​ឡាប​

spot_img
×