Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាញមុខ​សញ្ញា​លួច លូក​កាបូប ទម្លាក់យោង ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​កម្សាន្ដ​ក្នុងឱកាស​បុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង សូម​មានការ​ប្រុងប្រយ័ត្ន​

spot_img

ភ្នំពេញ ៖ នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០​នេះ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏ដូចជា​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង មាន​កិត្តិយស​សូម​ជម្រាប និង​បង្ហាញជូន​សាធារណជន នូវ​មុខសញ្ញា​លួច លូក​កាបូប ទម្លាក់យោង ដែល​ធ្លាប់​បានធ្វើ​សកម្មភាព​នាពេល​កន្លងទៅ​នៅតាម​ទីសាធារណៈ ឬ​កម្មវិធី​កម្សាន្ដ​សប្បាយ​ផ្សេងៗ​។​

​សូម​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​កម្សាន្ដ​ក្នុងឱកាស​បុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង នាពេល​ខាងមុខនេះ សូម​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​មុខសញ្ញា​ដែល​បាន​បង្ហាញជូន​នេះ​។ ប្រសិនបើ​ជួប​ហេតុការណ៍​ផ្សេង សូម​ទំនាក់ទំនង​ទៅកាន់​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​១១​មីនា​នេះ បាន​​ផ្សព្វផ្សាយ​រូបភាព​​មុខ​សញ្ញា​ស័​ង្ស​យ​ដែល​ធ្លាប់​​បានធ្វើ​សកម្មភាព​(​លួច​-​ឆក់​)​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ក្នុង​ពិធីបុណ្យ​និង​ពិធី​កំសាន្ត​សប្បាយ​នានា​ក្នុង​រយៈពេល​កន្លងមក​។​

​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦​ប្រារព្ធ​ធ្វើ​នៅ​ខេត្តបាត់ដំបង ដែល​ពិធីបុណ្យ​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​សុក្រ ៥​រោច ខែ ផល្គុន ឆ្នាំកុរ​ឯកស័ក ព​.​ស​. ២៥ ៦៣​ត្រូវ​នឹង​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ ២០២០ ជាការ​កត់សម្គាល់​នៅ​រាល់ពេល​មាន ពិធី បុណ្យ​ឬ​ពិធី​កំសាន្ត​សប្បាយ​នានា​ពួក​ជនល្មើស​តែងតែ​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​ល្មើស ច្បាប់​ពិសេស​ករណី​(​លួច​-​ឆក់​)​យក​ទ្រព្យសម្បត្តិ​ក្នុងពេលដែល​ប្រជាពលរដ្ឋ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​កម្សាន្ត​សប្បាយ​ហើយ​មិនបាន​ប្រុងប្រយ័ត្ន​ចំពោះ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន ។ ម្យ៉ាងទៀត​បានកត់សម្គាល់​ឃើញថា ក្នុង​រយៈពេល​ចុងក្រោយ មុខសញ្ញា​មួយចំនួនធំ​ត្រូវបាន​ទទួលទោស​កំហុស​ទៅតាម​ផ្លូវច្បាប់​រួចហើយ និង​បាន​ចេញមក​រស់នៅក្នុង​មូលដ្ឋាន​វិញ ហើយ​មុខសញ្ញា​ទាំងនេះ មួយចំនួន​អាច​នឹង​បន្តសកម្មភាព របស់ខ្លួន​ឡើងវិញ​ក្នុងករណី​ដែល​មានឱកាស​អំណោយផល ។​

​ដើម្បី​ជាការ​រួមចំណែក​ក្នុង​កិច្ច​ការបង្កា​ទប់ស្កាត់ និង​ការពារ​បាន​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​នៅក្នុង​ពិធីបុណ្យ​ទន្លេ​នេះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សូម​ធ្វើការ​បង្ហាញ​រូបភាព​មុខសញ្ញា​ជា​ជនសង្ស័យ​ដែល​ធ្លាប់​បានធ្វើ​សកម្មភាព​ល្មើសច្បាប់​នាពេល​កន្លងទៅ ជូន​សាធារណៈជន​បានឃើញ ។ ក្នុងករណី​ដែល​ប្រជាពលរដ្ឋ ឬ​មហាជន​បានឃើញ​មនុស្ស​ដូច​មាន​ក្នុង​រូបភាព​ខាងលើ និង​មាន​កិរិយា​ឬ​ហេតុផល​គួរ​ឲ្យ​សង្ស័យ​ដោយ​ប្រការ​ណាមួយ​នោះ​សូមមេត្តា​ប្រុងប្រយ័ត្ន​ចំពោះ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​និង​ហ៊ាន​ផ្តល់ព័ត៌មាន​ជាបន្ទាន់​ដល់​មន្ត្រី​មាន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត ៕ ដោយ​៖​កូ​ឡាប​

spot_img
×