Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យ៉ាងហោចណាស់​មាន​ជាង​២០​កម្មវិធី ដែល​ក្រុមហ៊ុន Sensor Tower បាន​ប្រើប្រាស់​ដើម្បី​លួច​យក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​

spot_img

​ភ្នំពេញ​៖ ​យោងតាម​ប្រភព BuzzFeed News បាន​ផ្សព្វផ្សាយ​ថា ក្រុមហ៊ុន Sensor Tower បាន​ប្រើ​កម្មវិធី​ដ៏​ពេញនិយម​របស់គេ​មានដូចជា Luna VPN និង Unlimited VPN នៅក្នុង Google Play Store ហើយ Luna VPN និង AdBlock Focus នៅក្នុង Apple App Store ដើម្បី​លួច​យក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​។​

​ក្រុមហ៊ុន Sensor Tower អាច​ជ្រៀត​ចូលក្នុង​ទូរ​សព្ទ ដោយ​តម្រូវឱ្យ​អ្នកប្រើប្រាស់​បញ្ចូល​កម្មវិធី (Root Certificate) ដែលជា​កម្មវិធី​ដែល​គេ​អាច​ប្រើ​ដើម្បី​ទាញយក​ទិន្នន័យ​។ ចាប់តាំងពី​ឆ្នាំ ២០១៥ ក្រុមហ៊ុន​នេះ បានដាក់​ឱ្យប្រើ​កម្មវិធី​ចំនួន​ប្រមាណ ២០ សម្រាប់​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ​អេ​ន​ដ្រ​យ (Android) និង iOS ហើយ​នាពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន Apple បាន​លុបចោល​កម្មវិធី AdBlock Focus ចំណែកឯ​ក្រុមហ៊ុន​អេ​ន​ដ្រ​យ​បាន​លុបចោល​កម្មវិធី Mobile Data ហើយ​។​

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៅ​ថ្ងៃទី​១១​មីនា សូម​ណែនាំ​ដល់​អ្នកប្រើប្រាស់​លុបចោល​កម្មវិធី​ពី​ក្រុមហ៊ុន Sensor Tower ព្រមទាំង​កម្មវិធី​ណា​ដែល​លោកអ្នក​មានការ​សង្ស័យ ព្រោះថា​អ្វីដែល​គ្រោះថ្នាក់​បំផុត​នោះ​គឺ​លោកអ្នក​ប្រហែលជា​គិតថា​កម្មវិធី​ទាំងនោះ​មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​លោកអ្នក តែ​តាម​ការពិត​វា​គ្រាន់តែ​ជានុ​យ​ដើម្បី​លួច​យក​ទិន្នន័យ​របស់លោក​អ្នក​ប៉ុណ្ណោះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×