Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

GMAC: ការមកដល់​នៃ​វត្ថុធាតុដើម សម្រាប់​បម្រើ ឲ្យ​វិស័យ​កាត់ដេរ

spot_img

ភ្នំពេញ ៖ GMAC បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការមកដល់​នៃ​វត្ថុធាតុដើម​សម្រាប់​បម្រើ​ឲ្យ​វិស័យ​កាត់ដេរ និង​វិធានការ​សម្រប​ស​ម្រួ​ស​ពិសេស របស់​រាជរដ្ឋាភិបាល ក្នុងការ​ដឹកជញ្ជូន​វ​ត្ថុ​ធាតុ​ដើម​ទាំងនោះ ទៅ​ចែកចាយ​តាម​រោងចក្រ​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់ GMAC នៅ​ព្រឹក​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០​នេះ បាន​បញ្ជាក់ថា ក្រោម​កិច្ច​អន្តរាគមន៍​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​ទៅកាន់​ភាគី​ចិន​វត្ថុធាតុដើម​សម្រាប់​បម្រើ​ឲ្យ​វិស័យ​កាត់ដេរ​ត្រូវបាន​ដឹក​មកដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បណ្ដើរ​បណ្ដាល​ហើយ​កាលពី​ថ្ងៃទី 9 ខែមីនា​។ បន្ទាប់ពី​ការមកដល់​នៃ​វា​នា​ដឹកជញ្ជូន ឈ្មោះ SITC Fujian ដែល​ផ្ទុក​វត្ថុធាតុដើម​សម្រាប់​វិស័យ​កាត់ដេរ នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២០ នឹងមាន​នាវា​បន្តបន្ទាប់​ទៀត​មកដល់​ផងដែរ ដែល​រំពឹងថា រហូតដល់​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ មាន​នាវា​ចំនួន​១២​គ្រឿង​ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ​។​

ទូរ​កុងតឺន័រ​ត្រូវបាន​ស្ទួ​ង​ចេញ​យក​ដា​ក់នៅ​ទីលាន​កុងតឺន័រ​។ វិធាន​បន្ថែម​ប្រព្រឹត្តិកម្ម​ច្រក​បៃតង​ដែល​ដាក់ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តាមរយៈ អគ្គនាយកដ្ឋាន​គយ បាន​ជួយ​សម្របសម្រួល​នីតិវិធី​និង​បែបបទ​បញ្ចេញ ទំនិញ ពី​កំពង់ផែ​ភ្លាមៗ ហើយ​បាន​ដឹកជញ្ជូន​ទៅ​ចែកចាយ​តាម​រោងចក្រ​នៅតាម​តំបន់​ផ្សេងៗ រួមទាំង​រាជធានី​ភ្នំពេញ​ផងដែរ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​អនុញ្ញាត​ជាពិសេស ឲ្យ​រថយន្ត​ដឹក​កុងតឺន័រ​ទាំងនោះ អាច​ចរាចរណ៍​បាន​ទាំងយប់​ទាំង​ថ្ងៃ និង​បាន​ចាត់ចែង​សម្រួល​ចរាចរណ៍​ផងដែរ ក្នុងករណី​ចាំបាច់​នានា ដើម្បី​ធ្វើ​ឲ្យ​ការដឹកជញ្ជូន​សម្ភារៈ​វត្ថុធាតុដើម​ទាំងនោះ ទៅកាន់​រោងចក្រ​កាន់តែ​បាន​ឆាប់​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បានផ្ដល់​ការ​អមដំណើរ​ដល់​រថយន្ត​កុងតឺន័រ ទាំងនោះ ដើម្បី​បញ្ចៀស​ការកកស្ទះ​ឬ​ការឃាត់ទុក​ដោយ​នគរបាល​ចរាចរណ៍​ដែល​បាន​កំពុង​សម្រួល​សណ្ដាប់ធ្នាប់​ដោយ​មិនបាន​ដឹងថា​ទំនិញ​ទាំងនោះ​ជា​សម្ភារៈ​វត្ថុធាតុដើម​សម្រាប់​បម្រើ​ឲ្យ​វិស័យ​កាត់ដេរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×