Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ស៊ែរ​បន្ទាន់​! មនុស្ស​៤​នាក់​ស្លាប់ និង​៣០​នាក់​ ចូល​មន្ទីរពេទ្យ ដែល​បាន​ផ្ទុក​បាក់តេរី​ម្យ៉ាង ពី​ការ​ទទួលទាន​ផ្សិតម្ជុល “enoki mushroom”

spot_img

​អាជ្ញាធរ​បាន​និយាយថា​មនុស្ស ៤ នាក់​បាន​ស្លាប់ និង ៣០ នាក់ ផ្សេងទៀត ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ជាមួយ​វីរុស Listeria ដែល​ទំនងជា​បន្ទាប់ពី​ពួកគេ​បរិភោគ​ផ្សិត​ម៉ាក enoki mushroom ពី​ក្រុមហ៊ុន Sun Hong Foods, Inc ។​

​យោងតាម​គេហទំព័រ​របស់​រដ្ឋបាល​ចំណីអាហារ និង​ឱសថ បាន​ឲ្យ​ដឹងថា Sun Hong Foods បាន​ប្រមូលយក​ផ្សិត​របស់ខ្លួន​មកវិញ​កាលពី​ថ្ងៃ​ច័ន្ទ ដោយសារតែ​វា​អាច​នឹងមាន​ផ្ទុក​នូវ​សារធាតុ listeria ។​

​យោងតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​អាមេរិក មាន​មនុស្ស​ស្លាប់​ចំនួន ៤ នាក់ នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ហា​វ៉ៃ និង​រដ្ឋ​ញូ​វ ជឺ​ស៊ី​។ CDC ទទួលបាន​របាយការណ៍​ចំនួន ៣៦ នៃ​អ្នក​ឆ្លង​ពីរ​ដ្ឋ​ចំនួន ១៧ ។ CDC បាន​និយាយថា មាន ៦ ករណី​ពាក់ព័ន្ធ​នឹង​ស្ត្រី​មាន​ផ្ទៃពោះ ក្នុងនោះ ២ នាក់​បាន​រលូត​កូន ។​

“​កុំ​បរិភោគ​បរិភោគ បម្រើសេវា​ម្ហូប ឬ​លក់​ផ្សិត​ណាមួយ​ដែល​ត្រូវបាន​ប្រមូល​មកវិញ​ដែល​ចែកចាយ​ដោយ​សាន់​ហុង​ហ្វូ​ត​ថេ​ស​។ ” CDC បាន​និយាយ​នៅលើ​គេហទំព័រ​របស់ខ្លួន​។​

Listeriosis បណ្តាលឱ្យមាន​រោគសញ្ញា​ផ្សេងៗ​គ្នា​ចំពោះ​មនុស្ស​ផ្សេងៗ​គ្នា​។ សម្រាប់​រោគសញ្ញា​ភាគច្រើន​រួមមាន​ការឈឺ​ក្បាល​, ក​រឹង​, ច្របូកច្របល់​, បាត់បង់​តុល្យភាព​, ក្តៅខ្លួន​, ឈឺ​សាច់ដុំ និង​ប្រកាច់​។​

​ស្ត្រី​មាន​ផ្ទៃពោះ​អាចមាន​រោគសញ្ញា​ដូចគ្នានេះ ប៉ុន្តែ​ការបង្ក​រោគ​ដោយ​បាក់តេរី ក៏​អាច​បណ្តាលឱ្យ​រលូត​កូន ការ​សម្រាលកូន​មិន​គ្រប់​ខែ ឬ​ការឆ្លង​មេរោគ​ដែល​គំរាមកំហែង​ដល់​អាយុជីវិត​របស់​ទារក​ទើបនឹង​កើត​ផងដែរ​។​

​រោគសញ្ញា​ជាទូទៅ​ចាប់ផ្តើម​ពីមួយ​ទៅ​បួន​សប្តាហ៍ បន្ទាប់ពី​បរិភោគ​អាហារ​ដែលមាន​សារ​ធា​ត​កខ្វក់​។ ការឆ្លង​អាច​ត្រូវបាន​ព្យាបាល​ដោយ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​។​

​ប្រភព​នៃ​ការ​ចម្លងរោគ​កំពុង​ត្រូវបាន​ស៊ើបអង្កេត ក៏ដូចជា​ថា​តើ​ផលិតផល​ផ្សេងទៀត​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ជំងឺ​ដែរឬទេ​។​

CDC បាន​និយាយថា ផ្សិត​ដែលមាន​ស្លាក “Product of Korea” មាន​ពណ៌​ស និង​វែង​មាន​មួក​តូចៗ ឬ ហៅថា​ផ្សិត​ម្ជុល​។​

CDC បានឲ្យដឹងទៀតថា ផ្សិត​ទាំងនេះ​ត្រូវបាន​លក់​ក្នុង​កញ្ចប់​ប្លា​ស្ទិ​ច​ថ្លា​ចំនួន ៧,០៥ អោន / ២០០ ក្រាម (7.05-ounce/200-gram) ដែលមាន​ស្លាក​បៃតង​។​

​ជំងឺ​ពី​ផ្សិត​នេះ​បានចាប់ផ្តើម​កាលពី​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០១៦ និង​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៩ ។​

​រហូតមកទល់​ពេលនេះ CDC កំពុង​ស្វែងយល់​បន្ថែម​អំពី​ប្រភព​នៃ​ផ្សិត និង​វិធី​ដែល​គេ​ចែកចាយ​ពួកវា និង​ណែនាំ​ដល់​មនុស្ស​ទាំងអស់​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​មេរោគ ក្នុងនោះ​ដូចជា ស្ត្រី​មាន​ផ្ទៃពោះ​, មនុស្ស​ចាស់​ដែលមាន​អាយុ​លើសពី ៦៥ ឆ្នាំ និង​អ្នក​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ដើម្បី​ចៀសវាង​ទទួលទាន​ផ្សិត “enoki mushroom” ដែលមាន​ស្លា​កថា​មកពី​ប្រទេស​កូរ៉េ​៕ អត្ថបទ​​៖ លឹម ហុង (​ប្រភព​៖ https://edition.cnn.com/)​

spot_img
×