Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោ​ងប​ង្កើត​ ក្រុម​ការងា​រសិក្សា លើការ​គ្រប់​គ្រង បរិស្ថា​នកាន់តែ​ប្រសើ​រ ជាមួយស​ហគ្រា​សធុ​នតូច និងម​ធ្យម នៅកម្ពុជា

spot_img

ភ្នំពេញ៖ អ្នកជំនាញការជាន់ខ្ពស់នៃប្រ​ទេ​សហូ​ឡង់ មានបំណងស្នើសុំកិច្ចស​ហ​ប្រតិ​បត្តិការល្អ ពីក្រសួ​ងប​រិស្ថាន ដើម្បីលើកទឹកចិ​ត្ត​ដល់សហ​គ្រា​សធុនតូចនិងមធ្យ​ម​គិ​តគូរ ពីបរិស្ថាន​ឱ្យកា​ន់តែ​ប្រសើរថែមទៀ​ត ខណៈគម្រោង CBI ធ្លាប់បានធ្វើការជាមួយសហ​គ្រា​សធុ​នតូច និងមធ្យមនៅរាជ​ធា​នី​ភ្នំពេញ និងខេត្តសៀមរា​ប​ ទាក់ទងនឹងការផលិតសម្ភារៈតុ​ប​តែង​ផ្ទះ ដើម្បីនាំចេញទៅកាន់ទីផ្សា​រ​អឺរ៉ុប។

លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានអនុញ្ញាតឱ្យប្រតិភូគម្រោង CBI ដឹកនាំដោយ លោក Jim Tersleeg អ្នកជំនាញការជាន់ខ្ពស់នៃប្រទេសហូឡង់ ចូលជួបពិភាក្សាការងារ និងសម្តែងការគួរសម នៅទីស្តីការក្រសួងបរិស្ថាន។

លោក Jim Tersleeg បានបញ្ជាក់ថា កន្លងមក​គម្រោ​ង CBI ធ្លាប់បានធ្វើការជាមួយសហ​គ្រា​សធុ​នតូ​ច និងមធ្យមនៅរាជធានីភ្នំ​ពេ​ញ និងខេត្តសៀមរាបទា​ក់​ទង​នឹង​ការ​ផលិ​តស​ម្ភា​រៈតុ​ប​តែងផ្ទះ ដើម្បីនាំចេញទៅកាន់ទីផ្សា​​រអឺ​រ៉ុប។

លោក Jim Tersleeg មានបំណងស្នើសុំកិច្ចសហប្រតិ​ប​ត្តិកា​រល្អ ពីក្រសួ​ងប​រិ​ស្ថាន ដើម្បីលើកទឹកចិត្តដល់ស​ហ​គ្រា​ស​ធុ​នតូ​ច និង​មធ្យមគិតគូរ ពីបរិ​ស្ថា​នឱ្យកាន់​តែ​ប្រសើ​រថែ​មទៀ​ត​។

ក្នុងឱកាសនោះ លោករដ្ឋម​ន្រ្តី បានស្វាគ​មន៍ចំ​ពោះគ​ម្រោង​ ដែលគិតគូរលើវិស័យ​ប​រិស្ថាន​នៅក​ម្ពុ​ជា។

លោក សាយ សំអាល់ បានលើកឡើងពីគម្រោង​ប​ង្កើត​ក្រុម​កា​រ​ងារមួយ ដើម្បីសហការជាមួយ​គ​ម្រោ​ង ក្នុងរៀបចំផែ​ន​ការ​ស​ក​​ម្មភាព គ្រប់គ្រងបរិស្ថាន​កា​ន់តែ​ប្រសើ​រឡើ​ង​ថែ​មទៀត ជាមួយសហគ្រាសធុ​​នតូច និងមធ្យមនៅ​​កម្ពុ​ជា​។

សូមបញ្ជាក់ថា គម្រោង CBI គឺជាភ្នាក់ងារសហគ្រិននៃ​ប្រ​ទេសហូ​ឡ​ង់ (ទទួលថវិកាពីក្រសួង​កា​រប​រទេ​ស​នៃប្រ​ទេ​ស​ហូ​ឡ​ង់​) ដែលផ្តោតលើកកម្ពស់ការនាំ​ចេញ​ពីប​ណ្តាប្រទេស​កំ​ពុងអ​ភិវឌ្ឍន៍ ទៅទីផ្សារអឺរ៉ុប៕​ដោយ៖កូឡាប

spot_img
×