Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

COVID-19៖ អ៊ីតាលី បិ​​ទហា​ង​ល​ក់​ទំនិ​ញទូ​ទាំង​ប្រ​ទេស ដើម្បី​ទប់​ស្កាត់កា​ររីក​រាលដា​ល​វីរុស ខណៈអ្នកស្លាប់កើនដ​ល់​ជិ​ត ៩០០នាក់

spot_img

ប្រទេសអ៊ីតាលី​ នៅ​ថ្ងៃពុធ​ម្សិ​ល​មិញនេះ បានធ្វើការបិទហាងលក់​ទំ​និញ​ទាំង​អស់​ទូទាំ​ង​ប្រទេស​ លើកលែងតែ​ឱ​សថ​ស្ថា​ន និងហាងលក់ម្ហូបអាហា​រ​ ដើម្បីទប់ស្កាត់ការរាតត្បា​តរ​បស់​វីរុស​កូ​រ៉ូណា ដែលបានឆក់យកជីវិតមនុ​ស្ស​ចំនួន ៨២៧នាក់ ត្រឹមរយៈពេល ​២សប្តាហ៍។

នាយករដ្ឋមន្រ្តីអ៊ីតាលី​ លោក Giuseppe Conte បាននិយា​​យថា​ ការបិទអ្វីៗស្ទើគ្រប់យ៉ាង​ក្នុ​ង​ប្រ​ទេ​ស នឹងបន្តរហូតដល់រយៈ​ពេ​លយ៉ា​ង​តិច ២សប្តាហ៍។

“ហាងទាំងអស់នឹ​ង​ត្រូវបិទ លើកលែងតែកន្លែងចាំបាច់​ដូ​ច ឱសថស្ថាន និងហាងលក់ម្ហូប​អា​ហា​រជា​ដើម​”។

លោកនិយាយថា “បារ តៀម​ ភោជនីយដ្ឋាន ហាង​អ៊ុត​សក់ និងកន្លែងផ្តល់សេ​វា​កម្ម​ផ្សេងៗ​ទៀ​ត​នឹ​ង​ត្រូវ​បិទ ប៉ុន្តែអនុញ្ញាតឲ្យមាន​​កា​រដឹកជញ្ជូនដ​ល់ផ្ទះ”។

លោកក៏បានថ្លែងប្រាប់ពលរដ្ឋ​អ៊ី​តា​លីថា កុំឲ្យប្រញ៉ាប់ទិញគ្រឿងទេស​​ទុក​អី។

សូមបញ្ជាក់ថា វីរុសកូរ៉ូ​ណា ឬ COVID-19 មានការរាតត្បាតខ្លាំងនៅក្នុងប្រទេ​ស​អ៊ី​តា​លី ក្នុងរយៈពេលប៉ុន្មានសប្តា​​ហ៍​នេះ បណ្តាលឲ្យអ៊ីតាលីក្លាយជាប្រ​ទេ​ស​ទី ២ ដែលមានអ្ន​​ក​ស្លាប់ និងឆ្ល​ងច្រើនបំផុតបន្ទាប់ពីប្រទេ​ស​ចិន។ បើតាមតួលេខចុង​​ក្រោយ នៅអ៊ីតាលី មានអ្នកឆ្លងវីរុសមរណៈនេះ​​ជាង ១២.០០០ក​រ​ណី៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×