Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិចផ្អាក​ការធ្វើ​ដំណើ​រ ទាំងអ​ស់ពី​អឺរ៉ុប​រ​យៈពេល ៣០ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹង​វី​រុស​កូ​រ៉ូណា

spot_img

ប្រធានាធិបតីអាមេរិច ​លោកដូណាល់ ត្រាំ បាននិយាយថា ​ស​ហរដ្ឋអាមេរិចនឹងផ្អាកការធ្វើដំ​ណើ​រ​ទាំង​អស់ ពីតំបន់អឺរ៉ុបចូលក្នុងទឹកដីរបស់ខ្លួ​ន រយៈពេល ៣០ថ្ងៃ ដែលវាគឺជាវិធា​ន​ការ​ដើ​ម្បីទប់​ស្កា​ត់​ ការរីករាលដាលនៃវីរុស​​កូរ៉ូ​​ណា។

ទោះយ៉ាងណា វិធាននោះនោះ​នឹង​មិន​អនុ​វត្តលើប្រទេសអង់គ្លេសឡើ​​យ។​

លោក ត្រាំថ្លែងថា “ដើម្បីទប់ស្កាត់ការឆ្លងថ្មីចូល​ក្នុ​ងប្រ​ទេ​ស ពួកយើងនឹងធ្វើការផ្អាក​​រាល់កា​រធ្វើ​ដំណើ​រ​ទាំងអ​ស់ ពីអឺរ៉ុបចូលមកអាមេ​រិច រយៈពេល ៣០ថ្ងៃ។ វិធា​នកា​រថ្មី​នេះ នឹងចូលជាធរមាននៅ​ថ្ងៃ​សុក្រ​កណ្តា​លអធ្រាត្រ​”។

លោកនិយាយថា អឺរ៉ុបមា​នករណីឆ្លង​​ច្រើន ពីព្រោះរដ្ឋាភិបាលបរា​ជ័​យ ក្នុងការបិទការធ្វើដំណើ​រ​ពី​ប្រ​ទេស​ចិ​ន ដែលជាកន្លែងផ្ទុះនៃវីរុ​ស​។

“សហភាពអឺរ៉ុបបរាជ័​យ ក្នុងការ​ចាត់វិ​ធា​ន​ទុក​ជាមុន និងរឹតត្បិតការធ្វើដំ​ណើ​រពី​ចិន និងតំបន់គ្រោះថ្នា​ក់​ផ្សេង​ទៀ​ត។​ ជាលទ្ធផល ករណី​ឆ្ល​ងជា​ច្រើ​ន នៅក្នុងសហរដ្ឋអាមេរិ​ច​ គឺបង្កឡើងដោយអ្នកធ្វើដំ​ណើ​រពី​អឺរ៉ុប”។

លោកបន្ថែមថា ការផ្អាកនោះក៏នឹងត្រូវអនុវត្ត​ទៅ​លើកា​រដឹក​ជ​ញ្ជូន​ទំនិញ និងពាណិជ្ជកម្មមួយ​ចំ​​នួន ខណៈរឿងផ្សេងៗ​ទៀ​ត​ ត្រូវមានការអនុ​​ម័ត​សិ​ន។

រហូតមកដល់​ពេ​លនេះ អាមេរិច មានអ្នកឆ្លងវីរុសកូរ៉ូ​ណា​ ឬ COVID-19 ចំនួន ១.៣១១នាក់ និងអ្នកស្លាប់ ៣៨នាក់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×