Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​ព្រឺ​សម្បុរ​ណាស់​! ពេល​ឃើញ​វីដេអូ​ចុងក្រោយ នារី​រងគ្រោះ ឃុន ស្រី​ស្រស់ អង្គុយ​​លើ​រាន​ហាល​សំយ៉ុង​ជើង​ចុះ​​មុនពេល​លោត​ពី​ខុន​ដូរ​ជាន់​ទី​៥

spot_img

​​ដូចដែល​ប្រិយមិត្ត​បានដឹង​រួចមក​ហេ​ី​យ​ករណី​នារី​ស្រស់ស្អាត​ឈ្មោះ ឃុន ស្រី​ស្រស់ ដែលមាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sri Nika បានសម្រេច​ចិត្ត​លោត​ពី​លេ​ី​ខុន​ដូ​ជា​ន់ទី​៥ កាលពី​ម៉ោង​ប្រហែល​៣​ទាបភ្លឺ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ នៅ​ម្ដុំ​បឹងត្របែក​។

​ការសម្រេចចិត្ត​ធ្វើអត្តឃាត​នេះ​របស់​នាង ត្រូវបាន​មហាជន​ជ្រាប​ច្បាស់​ថា គឺ​ជាប់​ពាក់ព័ន្ធ​នឹង​លោក​ឧកញ៉ា លាង ឃុន ដែលជា​អគ្គនាយក​ក្រុមហ៊ុន ជីបម៉ុង បន្ទាប់ពី​បែកធ្លាយ​វីដេអូ​របស់​នាង ដោយ​នាង​បាន​ជេរប្រទេច​ទៅលើ​ឧកញ៉ា លាង ឃុន យ៉ាង​សាហាវៗ​ថា​លោក​ឧកញ៉ា​មិន​ទទួលខុសត្រូវ​ចំពោះ​រូបនាង ដោយបាន​បង្ខំ​ឲ្យ​នាង​យក​កូន​ចេញ ហើយ​ចុងក្រោយ​ថែមទាំង​ចង់​ចាប់​នាង​ដាក់គុក​ទៀតផង ។​

​ដោយឡែក បើ​យើង​ក្រឡេកមើល​ពី​វីដេអូ​ទិដ្ឋភាព​មុនពេល​ត្រៀម​លោត​ចុះមក​ដី​ពីរានហាល​ជាន់​ទី​៥​នោះ ផ្ញើមក​កាន់​មិត្ត​ភ័ក្តិ​របស់​នាង យើង​ពិតជា​ព្រឺ​ស្ញើប​ស្ទើរ​គាំងបេះដូង​តែម្តង ដោយ​ខណៈ​ពេលនោះ នាង​បាន​និយាយ​ទាំង​អារម្មណ៍រ​វើ​រ​វើ​យ​ទៅហើយ ដែល​ទំនងជា​នាង​បាន​ផឹកស្រា​បៀរ​អស់​ច្រើន លាយឡំ​នឹង​ជំងឺ​បាក់​ទឹកចិត្ត​ខ្លាំង​លែង​ចង់​រស់​តទៅទៀត ។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Bee Annta ដែល​ត្រូវជា​មិត្តភក្តិ បាន​បង្ហោះ​ពាក្យពេចន៍​ឆាត​ជាមួយគ្នា​មួយចំនួន និង​វីដេអូ​មុនពេល​នាង​លោត ដោយ​ភ្ជាប់​សារ​ដ៏​ខ្លោចចិត្ត​ថា​៖ «​ឆាត​ជាមួយគ្នា​យប់មិញ ខំ​លួងលោម​ហេ​ី​យ​ហេតុ​អី​មិត្ត​នៅ​ទៅទៀត នេះ video គាត់​ផ្ញេ​ី​មក​ពេល​រៀប​លោត​???» ៕ អត្ថបទ​៖ លឹម ហុង​

spot_img
×